|
កាសែតថ្មី |
|
ព័ត៌មានសំខាន់ៗ
ព័ត៌មានថ្មីៗ
សង្រ្គាមយុទ្ធសិល្ប៍សត្វទេព
គ្រួសារជនរងគ្រោះដោយអំពើភេរវកម្ម នៅទីក្រុងប៉ារីស និងព្រុចសែលចោទបណ្តាញសង្គម Twitter ថាបានជួយក្រុមភេរវករ ISIS

(វ៉ាស៊ីនតោន)៖ ក្រុមគ្រួសារជនជាតិអាមេរិកបីនាក់ ដែលបានបាត់បង់ជីវិតដោយសារការវាយប្រហារភេរវកម្មរបស់ក្រុម ISIS នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង និងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិកបានសម្រេចចិត្តដាក់ពាក្យបណ្ដឹងបន្តឹងក្រុមហ៊ុន Twitter ទៅកាន់តុលាការដោយពួកគេចោទប្រកាន់ថា ក្រុមហ៊ុននៃបណ្ដាញទំនាក់ទំនងសង្គមដ៏ល្បីមួយនេះបានជួយដល់ក្រុម ISIS ពោលគឺបណ្ដោយឱ្យក្រុមភេរវករប្រើប្រាស់ Twitter ក្នុងការផ្ញើសាររបស់ពួកគេតាមអំពើចិត្ត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។
ពាក្យបណ្ដឹងដែលបានដាក់ជូនតុលាការក្នុងទីក្រុងញូយ៉កប្រឆាំងនឹងក្រុមហ៊ុន Twitter ត្រូវបានធ្វើឡើងដោយក្រុមគ្រួសារជនជាតិអាមេរិកបីនាក់ ដែលសមាជិកគ្រួសាររបស់ពួកគេបានស្លាប់ នៅក្នុងការវាយប្រហារភេរវកម្មរបស់ក្រុម ISIS នៅទីក្រុងប៉ារីស កាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ និងនៅអាកាសយានដ្ឋានទីក្រុងព្រុចសែល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦។ ម្យ៉ាងវិញទៀត ក្រុមគ្រួសារទំាងនេះបានចោទប្រកាន់ Twitter ថាជាអ្នកទទួលខុស ត្រូវលើការស្លាប់នៃសាច់ញាតិរបស់ពួកគេដោយសំអាងថា Twitter បានបណ្ដាយឱ្យក្រុមភេរវករប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន ដើម្បីផ្សព្វផ្សាយមនោគមវិជ្ជា និងការជ្រើសរើសសមាជិកថ្មី។
គួរបញ្ជាក់ថាបើតាមក្រុមគ្រួសារខាងលើ ក្រុមហ៊ុន Twitter បានរំលោភលើច្បាប់ប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក ចំណែកឯការទាម ទារសំណងជំងឺចិត្តជាក់លាក់នឹងត្រូវកំណត់នៅពេលដំណើរការរឿងក្ដីនៅចំពោះមុខតុលាការ។ កាលពីខែសីហា ឆ្នាំ២០១៦ ក្រុមហ៊ុន Twitter បានសម្រេចចិត្តបិទគណនីអ្នកប្រើប្រាស់ជាង ៣៦០,០០០នាក់ដែលមានជាប់ពាក់ព័ន្ធនឹងការលើកទឹកចិត្តចំពោះសកម្មភាពភេរវកម្ម៕
Fresh News
Facebook របស់ Fresh News កើនឡើងដល់១.៥លាននាក់ហើយ ខណៈអ្នកប្រើប្រាស់ Fresh News បន្តកើនជិត៨៣ម៉ឺននាក់
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ ចំនួនអ្នកគាំទ្រ និងតាមដានព័ត៌មានលើ Facebook របស់ Fresh News បានកើនឡើងដល់ ១.៥លាននាក់ហើយ ចំណែកអ្នកប្រើប្រាស់ Fresh News បានបន្តកើនឡើងជាលំដាប់រហូតដល់ជិត៨៣ម៉ឺននាក់។ ដោយក្នុងមួយថ្ងៃអមានអ្នក Like នៅលើ Facebook ប្រមាណពី៥០០០-៦០០០នាក់ ដោយឡែកអ្នកប្រើប្រាស់ Fresh News (App) លើទូរស័ព្ទដៃវិញក្នុងមួយថ្ងៃមានអ្នក Install ប្រមាណចាប់ពី១០០០-១៣០០នាក់។
Fresh News ជាអង្គភាពព័ត៌មានមួយនៅកម្ពុជា ដែលបានប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការបាញ់បញ្ជូនព័ត៌មានថ្មីៗ និងចុងក្រោយបំផុតទៅកាន់ Mobile និង Computer ព្រមៗគ្នាត្រឹមតែមួយនាទីប៉ុណ្ណោះទៅកាន់អ្នកប្រើប្រាស់ទាំងអស់របស់ Fresh News ទាំង iOS និង Android។
* រាល់ព័ត៌មានដែលផ្សាយចេញគឺអូតូស្វ័យប្រវត្តិ (Automatic) ទៅកាន់ ៣កន្លែងព្រមៗគ្នា៖
ទី១៖ បង្ហាញនៅលើគេហទំព័រ www.freshnewsasia.com ដែលមានចំនួនអ្នកចូលមើលជាប្រចាំក្នុងមួយថ្ងៃជាង៣០ម៉ឺន។ (ទិន្នន័យតាម Alexa)
ទី២៖ បាញ់ទៅកាន់ទូរស័ព្ទដៃ ដែលមានអ្នកប្រើប្រាស់ក្បែរ៨៣ម៉ឺននាក់។ (មានតារាងចំនួនអ្នកប្រើប្រាស់)
ទី៣៖ Share ទៅកាន់ Faceboook ដែលមានចំនួនជាង១.៥លាននាក់។ (ចំនួនមាននៅលើ Facebook)
Fresh News មានអ្នកយកព័ត៌មាន ដែលមានបទពិសោធន៍យូរឆ្នាំ លើវិស័យព័ត៌មាន នឹងខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីប្រមូលយកព័ត៌មានពីគ្រប់ទីកន្លែង និងគ្រប់តថភាពសង្គមទាំងអស់ ចែកជូនប្រជាពលរដ្ឋ កម្ពុជាគ្រប់ស្រទាប់វណ្ណៈ។ Fresh News ក៏សូមធ្វើជាអ្នកឆ្លើយឆ្លង ពាំនាំព័ត៌មានគ្រប់បែបយ៉ាងពីប្រជាពលរដ្ឋ ទៅកាន់មន្រ្តីរាជរដ្ឋាភិបាល និងពីមន្រ្តីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋវិញផងដែរ។ Fresh News ក៏មានព័ត៌មានជាភាសាអង់គ្លេស (English Version) សម្រាប់ពង្រីកព័ត៌មានរបស់កម្ពុជាទៅកាន់ពិភពលោកឲ្យដឹង។
Fresh News សូមទទួលស្វាគមន៍ និងចុះផ្សាយរាល់ព័ត៌មាន ដែលបានកើតមាននៅតាមទីកន្លែងនានា ពីប្រជាពលរដ្ឋកម្ពុជា ដោយអាចផ្ញើមកកាន់ E-mail: appfreshnews@gmail.com និង ទូរស័ព្ទលេខ៖ ០១៧ ៦០៨ ០០៦។ អង្គភាពយើងខ្ញុំ ក៏ទទួលស្វាគមន៍រាល់ការរិះគន់ នានាពីមិត្តអ្នកអាន ដើម្បីនូវភាពចន្លោះប្រហោង របស់យើងខ្ញុំ៕

អត់ទាន់កាន់តំណែងផង! បេក្ខជនរដ្ឋមន្រ្តីការបរទេសអាមេរិក ចោទចិនថា «ចង់ធ្វើដូចរុស្ស៊ីប្លន់យកតំបន់គ្រីមាពីអ៊ុយក្រែន ដោយក្រសោបយកកោះនានានៅសមុទ្រចិនខាងត្បូង»

(វ៉ាស៊ីនតោន)៖ បេក្ខជនរដ្ឋមន្រ្តីការបរទេសអាមេរិករបស់ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះបានតំរង់ទៅរកទិសដៅ ដែលអាចនឹងនាំឲ្យមានការប្រឈមមុខដាក់គ្នាដ៏សម្បើមមួយជាមួយទីក្រុងប៉េកាំង បន្ទាប់ពីបានសង្កត់ធ្ងន់ថា «ប្រទេសចិនគួរតែត្រូវបានបដិសេសចំពោះសិទ្ធិក្នុងការបង្ហាញវត្តមាននៅបណ្តាកោះដែលខ្លួនបានសាងសង់ឡើងនៅតំបន់សមុទ្រចិនខាងត្បូង» ដែលមានជម្លោះយ៉ាងចម្រូងចម្រាស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។
នៅក្នុងការធ្វើអត្ថាធិប្បាយដែលនឹងបង្កឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងផ្ទុះកំហឹងនោះ លោក Rex Tillerson ដែលជាបេក្ខភាពសម្រាប់តំណែងរដ្ឋមន្រ្តីការបរទេសអាមេរិក នៃរដ្ឋាភិបាលអនាគតរបស់លោក ដូណាល់ ត្រាំ បានថ្លែងថា «ការសាងសង់កោះសិប្បនិម្មិតរបស់ប្រទេសចិន និងការដាក់ពង្រាយបរិក្ខាយោធានៅតាមកោះទាំងនោះគឺដូចគ្នាទៅនឹងការឆក់យកតំបន់គ្រីមៀពីអ៊ុយក្រែន ដែលធ្វើឡើងដោយប្រទេសរុស្ស៊ីអ៊ីចឹង។
ជាងនេះទៅទៀតនៅពេលដែលត្រូវបានចោទសួរថាតើរូបលោកគាំទ្រឥរិយាបថដែលមានភាពកំញើញជាងមុនសំដៅទៅរកប្រទេសចិនដែរឬយ៉ាងណានោះ លោក Tillerson បានឆ្លើយតបទៅវិញដូច្នេះថា «យើងនឹងត្រូវតែផ្ញើសារដែលអត្ថន័យដ៏ជាក់ច្បាស់មួយទៅកាន់ចិន ដែលជាដំបូងនោះគឺសកម្មភាពសាងសង់កោះសិប្បនិម្មិត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយការចេញចូលរបស់អ្នក (ប្រទេសចិន) ទៅកាន់កោះទាំងនោះនឹងមិនត្រូវទទួលបានសិទ្ធិអនុញ្ញាតតទៀតឡើយ»។
គួរបញ្ជាក់ថាអតីតនាយកប្រតិបត្តិក្រុមហ៊ុនប្រេងដ៏ធំ Exxon Mobil Corp របស់អាមេរិករូបនេះមិនបានរៀបរាប់លម្អិតអំពីអ្វីដែលអាចនឹងត្រូវអនុវត្តន៍ដើម្បីបញ្ឈប់ការចេញចូលរបស់ប្រទេសចិននៅជុំវិញកោះទាំងនោះ ដែលទីក្រុងប៉េកាំងបានខិតខំកសាងឡើងដោយថ្មប៉ប្រះទឹកនៃសមុទ្រចិនខាងត្បូង និងបំពាក់ដោយព្រលានយន្តហោះនិងសព្វាវុធយោធា។ ម៉្យាងវិញទៀតក្រុមចាត់ចែងកិច្ចការផ្ទេរអំណាចរបស់លោក ត្រាំ ក៏ពុំបានធ្វើការឆ្លើយតបភ្លាមៗទៅនឹងសំណើសម្រាប់ព័ត៌មានលម្អិតអំពីវិធីសាស្រ្តដែលប្រទេសចិននឹងត្រូវរារាំងមិនឲ្យចេញចូលនៅកោះសិប្បនិម្មិតទាំងនោះផងដែរ។ នេះបើតាមការដកស្រង់ពី Channel News Asia៕
Fresh News
នាវាយក្ស ២គ្រឿង ដឹកភ្ញៀវទេសចរជាង ២ពាន់នាក់ ចូលចតនៅកំពង់ផែព្រះសីហនុ

(ព្រះសីហនុ)៖ កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ នាវាទេសចរណ៍ខ្នាតយក្សចំនួន ២គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមជាមួយអ្នកដំណើរ និងភ្ញៀវទេសចរជាង ២ពាន់នាក់។
កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានឲ្យដឹងថា នាវាទី១ ឈ្មោះ SEABOURN SOJOURN ផ្ទុកអ្នកដំណើរចំនួន «៤៤៩នាក់ (ស្រី២១៦នាក់)» មាន ២៥សញ្ជាតិ ក្នុងនោះភ្ញៀវអាមេរិក ២១០នាក់ និងភ្ញៀវអង់គ្លេស ៧៨នាក់ រួមទាំងនាវិក និងអ្នកបម្រើការចំនួន ៣៥០នាក់ (ស្រី៩៧នាក់)។ នាវានេះ មានបណ្តោយ ១៩៨ម៉ែត្រ ទទឹង២៦ម៉ែត្រ ជម្រៅ ទឹក៦.៤ម៉ែត្រ។
នាវាទី២ ឈ្មោះ COSTA VICTORIA ផ្ទុកអ្នកដំណើរ និង ភ្ញៀវទេសចរចំនួន ១,៩២៨នាក់ រួមទាំងនាវិក និងអ្នកបម្រើការចំនួន ៧១៨នាក់។ នាវាទាំងពីរ ដែលចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ ជានាវាទី៣ និងទី៤ ហើយ សម្រាប់ដើមឆ្នាំ២០១៧នេះ។
របាយការណ៍ខាងលើបានបន្ថែមថា នាវាទាំងពីរនេះ បានចេញដំណើរមកពីកំពង់ផែ Laem Chabang ប្រទេសថៃ ហើយនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ៩យប់ថ្ងៃដដែល ដោយនាវាទី១ បន្តដំណើរឆ្ពោះទៅកាន់កំពង់ផែ Hochiminh និងនាវាទី២ បន្តទៅកាន់កំពង់ផែ Phu Quoc ប្រទេសវៀតណាម។
បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា លោកបានចាត់កម្លាំងនគរបាលចេញប្រតិបត្តិការការពារសណ្ដាប់ធ្នាប់ និងការពារសុវត្ថិភាព ជូនភ្ញៀវទេសចរទាំងអស់ រួចជាស្រេចហើយ រហូតដល់នាវាទាំងពីរ ចាកចេញពីខេត្តព្រះសីហនុ៕
Fresh News
ប្រជាពលរដ្ឋ០២គ្រួសារ ស្រុកកំពង់ត្របែកទទួលបានផ្ទះពីសាខាកាកបាទក្រហមកម្ពុជា

ព្រៃវែង ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ លោកជា សុមេធី ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា មន្ត្រីអនុសាខាស្រុកកំពង់ត្របែក អ្នកស្ម័គ្រចិត្ត និងយុវជន កាកបាទក្រហម បានចុះសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៥ម ធ្វើអំពីឈើ ជញ្ជាំងនិងដំបូលប្រក់ស័ង្កសី ជូនដល់គ្រួសារក្រីក្រ គ្មានទីពឹង ចំនួន ២គ្រួសារ ១- ឈ្មោះ ចាន់ សារួន ភេទស្រី អាយុ ៤៨ឆ្នាំ រស់នៅភូមិចំណងទាក ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ២- ឈ្មោះ អ៊ឹម រតនា ភេទប្រុស អាយុ ៧៨ឆ្នាំ រស់នៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
លោកស្រី ចាន់ សារួន និងលោកយាយអ៊ឹម រតនា បានថ្លែងនូវអំណរគុណចំពោះសាខាកាកបាទក្រហមកម្ពុជា ដែលបានសាងសង់ផ្ទះជូនពួកគាត់ ឲ្យមានកន្លែងស្នាក់នៅសមរម្យ ភ្លៀងលែងទទឹក រស់នៅបានស្រួល ព្រមទាំងបានជួយឧបត្ថម្ភស្បៀងនិងថវិកាជាច្រើនទៀតផង សម្រាប់ដោះស្រាយជីវភាព។
លោក បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយមិន ប្រកាន់វណ្ណៈ ឬនិន្នាការនយោបាយអ្វីឡើយ។ ក្រៅពីការផ្តល់ផ្ទះ សាខាបានផ្តល់ជូននូវអំណោយបន្ថែមទៀតដោយក្នុង ១គ្រួសារទទួលបាន អង្ករ ២៥គក កន្ទេល ០១ ឃីត ០១កញ្ចប់ មី ០១កេស ត្រីខ ០១យួរ ចំរោះទឹកស្អាត ០១កំប្លេ និងថវិកា ចំនួន ១០០,០០០រៀល។
លោកប្រធាន បានជួយឧបត្ថម្ភ ថវិកាផ្ទាល់ខ្លួន បន្ថែម ១០០,០០០រៀលក្នុង ១គ្រួសារ និងចែកជូនអ្នកចូលរួមទាំងអស់ មានលោកតា លោកយាយក្នុងម្នាក់ ៥,០០០រៀល ក្មេងៗ ក្នុងម្នាក់ ១,០០០រៀល អ្នកស្ម័គ្រចិត្ត និងយុវជន ក្នុងម្នាក់ ១០,០០០រៀល សរុបថវិកា ចំនួន ៧០០,០០០រៀល។
លោក បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលមានកូនតូចៗដែលរស់នៅតាមមាត់ទន្លេ កុំបណ្តោយអោយកូននៅម្នាក់ឯង ត្រូវមើលថែរក្សាកូនអោយបានល្អ កុំបណ្តោយអោយលេងទឹកបណ្តាលអោយលង់ទឹកស្លាប់ និងបានផ្តាំផ្ញើដល់បងប្អូនទាំងអស់ ជួយថែរក្សាលោកយាយចាស់ជរាគ្មានពឹងផងជួយយកអាសាគាត់ផងចាត់ទុកថាជាការធ្វើបុណ្យធ្វើទាន និងចេះជួយគ្នាក្នុងគ្នាក្រ៕
កម្ពុជាថ្មី
សៅគ្រី
ក្រសួងពាណិជ្ជកម្ម ជ្រើសរើសប្រធានក្រុមទីប្រឹក្សាថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ឆ្នាំ២០១៧

ភ្នំពេញ ៖ ក្រុមទីប្រឹក្សា និងជំនួយការរបស់ក្រសួងពាណិជ្ជកម្ម ដែលមានសមាជិកចំនួន ២០រូប បានជួបប្រជុំគ្នាជាលើកដំបូង ដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ក្រសួង ជាពិសេសធានាបាននូវការអនុវត្តគោលដៅសំខាន់ៗ និងផែនការសកម្មភាពសម្រាប់ឆ្នាំ ២០១៧ ឲ្យទទួលបានជោគជ័យ។
ក្រសួងបានឲ្យដឹងថា រសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៧នេះ ក្រុមទីប្រឹក្សា និងជំនួយការរបស់ក្រសួងពាណិជ្ជកម្ម ដែលមានសមាជិកចំនួន ២០រូប បានជួបប្រជុំគ្នាជាលើកដំបូង ដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់ខ្លួន ក្រោមអធិបតីភាព លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ក្រសួងបន្ថែមថា គោលបំណងសំខាន់នៃការបោះឆ្នោតជ្រើសរើសនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ក្រសួង ជាពិសេសធានាបាននូវការអនុវត្តគោលដៅសំខាន់ៗ និងផែនការសកម្មភាពសម្រាប់ឆ្នាំ ២០១៧ ឲ្យទទួលបានជោគជ័យ។ ជាលទ្ធផល បេក្ខជនដែលត្រូវបានអង្គប្រជុំផ្តល់សេចក្តីទុកចិត្ត និងបោះឆ្នោតឲ្យធ្វើជាប្រធាន គឺលោក វ៉ា រុតសាន ដែលជាមន្ត្រីជាន់ខ្ពស់ មានចំណេះដឹង និងបទពិសោធន៍យូរឆ្នាំខាងការងារកម្មសិទ្ធិបញ្ញា និងទំនាក់ទំនងពាណិជ្ជកម្មក្នុងប្រទេស និងអន្តរជាតិ។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានអបអរសាទរចំពោះ លោក វ៉ា រុតសាន និងបានថ្លែងអំណរគុណដល់ទីប្រឹក្សា និងជំនួយការទាំងអស់ ដែលបានប្រឹងប្រែងបំពេញការងារជូនក្រសួងពាណិជ្ជកម្ម។ លោករដ្ឋមន្ត្រី ក៏បានផ្ដែផ្ដាំដល់ប្រធានទីប្រឹក្សាថ្មី ឲ្យបន្តដឹកនាំសមាជិកទាំងអស់ ដើម្បីបំពេញភារកិច្ចជូនក្រសួងប្រកបដោយស្មារតីយកចិត្តដាក់ និងការទទួលខុសត្រូវខ្ពស់៕
កម្ពុជាថ្មី
ឌួងវិរះជ័យ
វៀតណាមស្នើកម្ពុជាឲ្យផ្តល់បរិយាកាសងាយស្រួលដល់ប្រជាជនខ្លួន
![]() |
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (Reuters) |
មេដឹកនាំវៀតណាមបានស្នើដល់កម្ពុជា ក្នុងការផ្តល់បរិយាកាសងាយស្រួលដល់អ្នករកស៊ី និងប្រជាជនខ្លួនដែលបានមករស់នៅនិងរកស៊ីនៅកម្ពុជា ដោយថាដើម្បីរឹតចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរ នេះបើតាមខ្លឹមសារចុះផ្សាយរបស់សារព័ត៌មានវៀតណាមមួយ។
សារព័ត៌មាន ទួយជែរញូវ (Tuoi Tre News) បានចុះផ្សាយកាលពីថ្ងៃទី១០ម្សិលមិញថា ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាលោក ស ខេង នៅប្រទេសវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ុងហ៊្វុក បានស្នើដល់លោក ស ខេង ក្នុងការផ្តល់បរិយាកាសងាយស្រួលដល់អ្នកជំនួញ និងប្រជាជនខ្លួនឲ្យរកស៊ី និងរស់នៅបានថិតថេរ ដើម្បីធ្វើឲ្យចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរ។
បើតាមសារព័ត៌មាន ទួយជែរញូវ ដែលដកស្រង់សម្តីលោក លោក ង្វៀន ស៊ុងហ៊្វុក បានបន្តថា ប្រទេសវៀតណាមចង់ឲ្យកម្ពុជារក្សាបាននៅសន្តិភាព ភាពរីកចម្រើន និងស្ថេរភាពរបស់ខ្លួន ហើយក៏ចង់ឲ្យកងកម្លាំងសន្តិសុខរបស់ប្រទេសទាំងពីរបន្តផ្លាស់ប្តូរការសិក្សាពីគ្នា និងពង្រឹងយន្តការដែលមានស្រាប់សម្រាប់ទំនាក់ទំនងសន្តិសុខនេះ។
នាយករដ្ឋមន្ត្រីវៀតណាមបានបន្តទៀតថា គ្រប់កាលៈទេសៈបែបណាក៏ដោយប្រទេសវៀតណាម និងកម្ពុជាគួរតែស្ថិតនៅជាមួយគ្នា ហើយជាការឆ្លើយតបលោក ស ខេង បានទទួលយកសំណើនោះដោយសន្យាថានិងរៀបចំឯកសារក្នុងការគាំទ្រសហគមន៍វៀតណាមដែលរស់នៅកម្ពុជានេះផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានដដែល។
ដំណើរទស្សនកិច្ចរបស់លោក ស ខេង ទៅវៀតណាមនេះ បានធ្វើឡើងមុនពេលនៃការជួបចរចារជាមួយបក្សប្រឆាំង នៅក្រោយថ្ងៃទី១១ខែមករានេះ៕
VOD
ដោយ លោក ហ៊ុន សិរីវឌ្ឍន៍
កប៉ាល់ផ្ទុកយន្តហោះចម្បាំង ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្រោយពេលមានភាពតានតឹង

កប៉ាល់ផ្ទុកយន្តហោះចំបាំង និងកប៉ាល់ចំបាំងចិន ជាច្រើនគ្រឿង បានធ្វើដំណើរឆ្លងកាត់ ច្រកសមុទ្ររបស់កោះតៃវ៉ាន់។ នេះបើតាមការបញ្ជាក់របស់ ក្រសួងការពារជាតិតៃវ៉ាន់។
កប៉ាល់ផ្ទុកយន្តហោះ ឈ្មោះ ឡាំងនីង (Liaoning) បានវិលត្រឡប់មកវិញ បន្ទាប់ពីធ្វើសមយុទ្ធ នៅសមុទ្រចិនខាងត្បូង និងបានបើកឆ្លងកាត់ ច្រកសមុទ្រកោះតៃវ៉ាន់ ក្រោយពេលមាន ភាពតានតឹង។
ក្រសួងការពារជាតិតៃវ៉ាន់ បានអោយដឹងថា កប៉ា់ល់នេះ មិនបានបើកចូលដែនទឹក របស់កោះតៃវ៉ាន់នោះទេ ប៉ុន្តែបើកឆ្លងកាត់តំបន់ ដែនអាកាសរបស់តៃវ៉ាន់។
វាគឺជាការធ្វើអោយឡើងកំដៅ កាន់តែខ្លាំងឡើង បន្ទាប់ពីមានភាពតានតឹង រវាងប្រទេសជិតខាង ទាំងពីរនេះ ហើយអាជ្ញាធរតៃវ៉ាន់ បានស្នើអោយសាធារណជន បន្តភាពស្ងប់ស្ងៀម។
ចិន ចាត់ទុក កោះតៃវ៉ាន់ ដែលមានរដ្ឋាភិបាលគ្រប់គ្រងខ្លួនឯង គឺជាផ្នែកមួយនៃទឹកដីរបស់ចិន ហើយចិន បានអះអាងថា នឹងបញ្ជូលទឹកដីទាំងពីរ ជាមួយគ្នា ដោយប្រើកំលាំងកងទ័ព ក្នុងករណីចាំបាច់។
ភាពតានតឹង បានចាប់ផ្តើមកើនឡើង ចាប់តាំងពី ប្រធានាធិបតី ជាប់ឆ្នោតថ្មីអាមេរិក ដូណាល់ ត្រាំ បានបញ្ចប់អនុស្សរណៈ ផ្នែកការទូតជាមួយចិន ហើយលោត្រាំ ក៍បានទទួលទូរស័ព្ទ អបអរសាទរពី ប្រធានាធិបតីតៃវ៉ាន់ សៃ អ៊ីងវិន (Tsai Ing-wen) ៕
CEN
ធ្លាយរឿងអាស្រូវពុករលួយរបស់អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច
ភ្នំពេញ: លោកសួង ម៉េងឡុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា បានរងការចោទប្រកាន់ពីមន្ត្រីមួយចំនួនថា បានប្រើអំណាច និងឥទ្ធិពលរបស់ខ្លួនបញ្ចូលកូនឈ្មោះ ឡុង ឈន់ ក្នុងក្របខណ្ឌពិសេសជាគ្រូបង្រៀនកម្រិតឧត្តមនៅវិទ្យាស្ថានជាតិសង្គមកិច្ចរបស់ក្រសួងសង្គមកិច្ច។
ជាមួយនឹងការចោទប្រកាន់នេះ មន្ត្រីរាជការទាំងនោះ ក៏បានសំណូមពរឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ចុះពិនិត្យលើករណីនេះផង។
យោងតាមលិខិតដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយ ដែលទទួលបាន បានឲ្យដឹងថា ក្រសួង ស្ថាប័ន មន្ត្រីរាជការចូលក្របខណ្ឌរដ្ឋតាមការប្រឡង និងការបញ្ចូលពិសេស គឺផ្អែកលើសមត្ថភាពបុគ្គល ប៉ុន្តែលោកសួង ម៉េងឡុង អគ្គនាយករដ្ឋបាល និងហិរញ្ញ វត្ថុ នៃក្រសួងសង្គមកិច្ច បានប្រើឥទ្ធិពលនិងអំណាចបញ្ចូលកូនបង្កើតឈ្មោះ ឡុង ឈន់ ក្នុងក្របខណ្ឌពិសេសដែលកំពុងសិក្សានៅក្រៅប្រទេស។
យោងតាមលិខិតស្នើសុំរបស់ក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនីតិសម្បទា ទិស្តីការគណៈរដ្ឋមន្ត្រី ផ្តល់ក្របខណ្ឌពិសេសចំនួន ១៩កន្លែង សម្រាប់មន្ត្រីរាជការជាគ្រូបង្រៀនកម្រិតឧត្តម បម្រើការងារនៅវិទ្យាស្ថានជាតិសង្គមកិច្ច របស់ក្រសួងសង្គមកិច្ច ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ តទៅ។
ប៉ុន្តែក្របខណ្ឌពិសេសចំនួន១៩នាក់ អ្នកខ្លះមានសមត្ថភាព អ្នកខ្លះបក្ខពួក (លុយ) និងអ្នកខ្លះកូនអ្នកធំ មានក្របខណ្ឌ ប៉ុន្តែគ្មានវត្តមាននៅវិទ្យាស្ថានទេ។ ជាក់ស្តែងឈ្មោះ ឡុង ឈន់ (កើតថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៣) ជាកូនបង្កើតលោកសួង ម៉េងឡុង អគ្គនាយករដ្ឋបាលនិងហរិញ្ញវត្ថុ (ខ្នងបង្អែកយ៉ាងធំនៅក្រសួងសង្គមកិច្ច) ប្រើឥទ្ធិពលនិងអំណាចបញ្ចូលកូនក្នុងក្របខណ្ឌពិសេសជាគ្រូបង្រៀនកម្រិតឧត្តមនៅវិទ្យាស្ថានជាតិសង្គមកិច្ច។
មន្ត្រីនៅវិទ្យាស្ថានជាតិសង្គមកិច្ចបានបញ្ជាក់ថា ឈ្មោះ ឡុង ឈន់ (កូនបង្កើតលោកសួង ម៉េងឡុង) គ្មាននៅក្នុងស្រុកខ្មែរទេ គឺសិក្សានៅក្រៅប្រទេស។ បន្ទាប់ពីមានក្របខណ្ឌជាគ្រូបង្រៀនមិនដែលឃើញមុខទេ ប៉ុន្តែដោយសារខ្នងបង្អែក បក្ខពួកអ្នកធំ ហើយឪពុកប្រើឥទ្ធិពលនិងអំណាច គឺក្រោយបញ្ចូលក្របខណ្ឌ បង្គាប់ការមកធ្វើជំនួយការផ្ទាល់ឪពុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ប៉ុន្តែនៅសិក្សានៅក្រៅប្រទេស គឺខុសប្រកាសស្តីពីការបញ្ជូនក្របខណ្ឌមន្ត្រីរាជការ សម្រេចត្រង់ប្រការ២ ត្រូវឆ្លងកាតើការធ្វើកម្មសិក្សារយៈពេល១២ខែ។
នៅក្នុងលិខិតដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា នៅក្នុងក្រសួងសង្គមកិច្ចកើតមានអំពើអយុត្តិធម៌ និងបក្ខពួកពុករលួយ យ៉ាងខ្លាំង (រៀបចំកូន ប្អូន និងបក្ខពួកជាច្រើនកន្លែងសំខាន់ៗ ហើយស៊ីឈ្មោះមន្ត្រីជាប់កិច្ចសន្យា ជំនួយការ ទីប្រឹក្សា ថ្នាក់ស្មើនាយកដ្ឋាន អគ្គនាយក និងអនុរដ្ឋលេខាធិការជាច្រើន។
ជាមួយគ្នានេះ មន្ត្រីនៅក្រសួងសង្គមកិច្ច ក៏បានសំណូមពរដល់អង្គភាពប្រឆាំងអំពើពុករលួយ ចុះពិនិត្យករណីឈ្មោះ ឡុង ឈន់ អអំពីការចូលក្របខណ្ឌពិសេស ហើយអវត្តមានបំរើការងារ និងបក្ខពួកពុករលួយ ប្រើប្រាស់ថវិកាគ្មានតម្លាភាពរបស់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ផង។
ទាក់ទងការចោទប្រកាន់ខាងលើនេះ លោកសួង ម៉េងឡុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកទទួល។
សូមជម្រាបថា ពាក់ព័ន្ធលោកសួង ម៉េងឡុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា គឺមានអាស្រូវជាច្រើនពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ ដែលនឹងត្រូវមន្ត្រីរាជការនៅក្នុងក្រសួងលាតត្រដាងការពិត ដើម្បីឲ្យរដ្ឋមន្ត្រីក្រសួង និងអង្គភាពប្រឆាំងអំពើពុករលួយ បានដឹងដើម្បីចាត់វិធានការតតាមច្បាប់៕
CEN
ដោយ: ឧត្តម

មិននឹកស្មានដល់ថា ថៃ នរៈពិទូ ចេះកែច្នៃគ្រឿងញៀន ដាក់ក្នុងស្រាឲ្យស្រីចូលក្លិបកម្សាន្ត ផឹកឲ្យមានចំណង់ផ្លូវភេទ

បាត់ដំបង: ដល់កស្មានមិនដល់ថា... តារាសម្តែង ថៃ នរៈពិទូ មានជំនាញចេះកែច្នៃគ្រឿងញៀន
ដាក់ក្នុងស្រាបៀរ និងស្រាបាំរាំងឲ្យស្រីៗផឹក ដែលគេចាត់ទុកថាជាថ្នាំសម្រើប ដើម្បី ឲ្យស្រីៗមានអាម្មណ៍ចំណង់ផ្លូវភេទ។
ករណីនេះ បានត្រូវរកឃើញក្នុងប្រតិបត្តិការដែលកម្លាំងនគរបាលខេត្តបាត់ដំបង ឆ្មក់ចូលបង្ក្រាបទីតាំងហាងខារ៉ាអូខេ មួយកន្លែង យីហា ដឺសោន ហ្វាមីលី កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។
ជាមួយគ្នានេះដែរ សមត្ថកិច្ចសូមអំពាវនាវដល់នារីៗដែលចូលចិត្តដើរលេងចូលក្លិបរាំ ក្លិបខារ៉ាអូខេ សូមឲ្យមានការប្រយ័ត្នចំពោះបញ្ហានេះ ប៉ូលិសបានចាប់ខ្លួន តារាសម្តែង ថៃ នរៈពិទូ និងបក្ខពួក៥នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀន នៅក្នុងបន្ទប់ខារ៉ាអូខេ ដឺសោន ហ្វាមីលី នៅខេត្តបាត់ដំបង និងបានកសាងសំណុំរឿង បញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។
សូមជម្រាបថា កាលពីយប់ថ្ងៃទី៩ ខែ មករា ឆ្នាំ ២០១៧ វេលាម៉ោង ១១និង២០នាទី តាមការចង្អុលណែនាំពី ឧត្តមសេនីយ៍ទោ ស ថេត ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក កុយ ហៀង ស្នងការរង បានដឹកនាំកម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ប្រឆាំងបទល្មើស និងកម្លាំងបង្ការបង្ក្រាប ចុះធ្វើការត្រួតពិនិត្យ នៅទីតាំងខារ៉ាអូខេ មួយកន្លែង ដែលបានផ្តល់ទីកន្លែង ឲ្យប្រើប្រាស់ និងរក្សាទុក ដឹកជញ្ជូន ឬជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន មួយករណី នៅហាងខារាអូខេ ឈ្មោះ ដឺសោន ហ្វាមីលី (The Sound Family KTV ) ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្នុងនោះបានឃាត់ខ្លួន មនុស្សចំនួន ៦នាក់៖
១ -ឈ្មោះ ហេង យូសុង ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ២ -ឈ្មោះ ថៃ នរពិទូ ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ៣ -ឈ្មោះ ភា ប៊ុនហេង ភេទប្រុស អាយុ ៣២ ឆ្នាំរស់នៅភូមិ ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។ ៤ -ឈ្មោះ ហាប់សុវត្ថ ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅក្រុងបាត់ដំបង ។ ៥ -ឈ្មោះ អោក រតនៈប៊ុណ្ណិកា ភេទស្រី អាយុ ២៧ ឆ្នាំ រស់នៅសង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ៦ -ឈ្មោះ ហ៊ុន ម៉ាណេ ភេទស្រី អាយុ ២៩ ឆ្នាំ រស់នៅសង្កាត់រតនៈ ក្រុងបាត់ដំបង។
សមត្ថកិច្ច បានរកឃើញ ថ្នាំញៀនប្រភេទ កេតាម៉ីន Ketamene k ទម្ងន់ ០,៨៨ក្រាម
ពុម្ពសម្រាប់កែច្នៃថ្នាំញៀន អ៊ិចស្តាស៊ី ចំនួន ២ ថ្នាំងុយដេក Diazepam អំពូល ចំនួន២អំពូល Diazepam គ្រាប់ ចំនួន ១៦បន្ទះ ដែកកែសចំនួន៣ និងគម្របដបកែច្នៃ សម្រាប់ជក់ថ្នាំញៀន ចំនួន១ បំពង់ទុយោសម្រាប់បឺត ចំនួន១ដុំ ថង់សម្រាប់ច្រកថ្នាំញៀន ក្រដាស់អាលុយមីញ៉ូម ចំនួន១ដុំ និងសម្បកថ្នាំមួយចំនួន ។
ជនស័ង្សយ និងវត្ថុតាង កំពុងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ខេត្តបាត់ដំបង ដើម្បីចាត់ការតាមច្បាប់។ ហើយនៅរសៀលថ្ងៃទី១០ ខែ មករា ឆ្នាំ២០១៧នេះ អយ្យការអមសាលាដំបូង ខេត្តបាត់ដំបង ដែលមានលោកព្រះរាជអាជ្ញារង ប៉ង់ ចាន់សុយុទ្ធារា បានដឹកនាំកម្លាំងនគរបាល និងអាជ្ញាធរពាក់ព័ន្ធ ចុះបិទទីតាំងខារ៉ាអូខេខាងលើ មិនឲ្យដំណើរការអាជីវកម្ម ដោយរង់ចាំ ការស្រាវជ្រាវ ស៊ើបអង្កេតបន្ត៕
CEN
ដោយ: ពិដោរ
រុស្ស៊ីប្រាប់អាមេរិកថា ខ្លួនជួយអស់លទ្ធភាពហើយក្នុងការកម្ទេចក្រុមរដ្ឋឥស្លាមនៅស៊ីរី

ប្រមុខការពារជាតិរុស្ស៊ី Sergei Shoigu បានប្រតិកម្មខ្លាំងៗទៅនឹងការអធិប្បាយរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក Ashton Carter លើកឡើងថា យុទ្ធនាការប្រឆាំងក្រុមជ្រុលនិយមរដ្ឋឥស្លាមរបស់រុស្ស៊ីនៅស៊ីរី សឹងតែមិនទទួលបានលទ្ធផលអ្វីទាំងអស់ និងទុកឲ្យអាមេរិកជាអ្នកដោះស្រាយតែម្នាក់ឯង។ លើសពីនោះ ប្រមុខការពារជាតិរុស្ស៊ី ក៏ប្រាប់ឲ្យលោក Carter ត្រូវចេះប្រយ័ត្ន ពេលធ្វើការវាយតម្លៃស្ថានការណ៍ផងដែរ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergei Shoigu បានរិះគន់សមភាគីអាមេរិក Ashton Carter ដែលចាត់ទុកយុទ្ធនាការប្រឆាំងភេវកម្មរបស់រុស្ស៊ីនៅស៊ីរី ថាមិនទទួលបានអ្វីសោះ។ ក្នុងកិច្ចប្រជុំជាមួយមន្ត្រីក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី១០ ខែមករា លោក Shoigu និយាយថា លោក Carter ច្រឡំប្រទេសហើយ ដែលចាត់ទុករុស្ស៊ីមិនជួយអ្វីសោះនោះ ហើយលោក Carter ផ្ទាល់ត្រូវប្រយ័ត្នប្រយែងពេលនិយាយលើកក្រោយៗ។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC នៅថ្ងៃទី៨ ខែមករា រដ្ឋមន្ត្រីការពារជាតិអាមេរិកអះអាងថា រុស្ស៊ី មិនបានជួយអ្វីឡើយ។ ពោល គឺរុស្ស៊ី ចូលមកស៊ីរី និងនិយាយថា ពួកគេនឹងប្រយុទ្ធក្រុមជ្រុលនិយមរដ្ឋឥស្លាម និងជួយដោះស្រាយជម្លោះនៅស៊ីរី។ ប៉ុន្តែរុស្ស៊ី មិនបានធ្វើអ្វីទេ ហើយចុងក្រោយនោះ អាមេរិកត្រូវប្រយុទ្ធនឹងក្រុមរដ្ឋឥស្លាមតែម្នាក់ឯង។ ហើយរុស្ស៊ី វាយប្រហារតែគោលដៅក្រុមឧទ្ទាមប្រឆាំងមួយចំនួន ដែលរុស្ស៊ីចាត់ទុកជាក្រុមរដ្ឋឥស្លាម ឬជាប់ពាក់ព័ន្ធក្រុមនេះប៉ុណ្ណោះ។
ប្រមុខការពារជាតិរុស្ស៊ី Sergei Shoigu បានទាត់ចោលការលើកឡើងខាងលើនេះ និងបានគូសបញ្ជាក់ថា កងទ័ពអាកាសរុស្ស៊ី បានបំពេញតាមបទបញ្ជាដែលទទួលបាន ខណៈដែលសម្ព័ន្ធមិត្តអន្តរជាតិដឹកនាំមុខដោយអាមេរិក បានត្រឹមធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ លោក ក៏បានលើកឡើងពីការប្រឹងប្រែងរបស់កងទ័ពរុស្ស៊ីទាំងអស់ ដែលព្យាយាមកម្ចាត់ក្រុមជ្រុលនិយមរដ្ឋឥស្លាម។
«យើងសម្រេចបានគោលដៅ ដែលអគ្គមេបញ្ជាការកំពូលកំណត់កាលពីឆ្នាំមុន។ បើទោះជានេះជារឿងលំបាកសម្រាប់យើង ហើយយើងត្រូវការជំនួយពីអន្តរជាតិក៏ដោយ យើងមិនដែលទទួលជំនួយឡើយ។ ម្យ៉ាងទៀត ប្រតិបត្តិការនេះ តម្រូវឲ្យយើងបញ្ចេញគ្រប់កម្លាំងទាំងអស់រួមទាំងការបញ្ជូននាវាមួយក្រុមធំទៅកាន់ស៊ីរី ពង្រាយកងកម្លាំងអាកាស និងមន្ត្រីប៉ូលិសយោធាទៀតផង»។ នេះជាការលើកឡើងរបស់លោក Shoigu ទាក់ទងនឹងការព្យាយាមរបស់រុស្ស៊ីដែលចេញផ្សាយក្នុងសារព័ត៌មាន RT ។
តាំងពីដើមទីមក ក្រុងមូស្គូ និងក្រុងវ៉ាស៊ីនតោន មានទស្សនៈ និងគោលដៅផ្ទុយគ្នាលើទាំងជម្លោះនៅស៊ីរី និងការប្រយុទ្ធប្រឆាំងក្រុមជ្រុលនិយមរដ្ឋឥស្លាម។ អាមេរិក ចោទរុស្ស៊ីថា គិតតែជួយការពាររបបប្រធានាធិបតីអាសាដ និងវាយប្រហារតែគោលដៅក្រុមឧទ្ទាមប្រឆាំង។ ឯរុស្ស៊ីឆ្លើយវិញថា អាមេរិកមិនជួយសហការដើម្បីកំណត់មុខសញ្ញាក្រុមឧទ្ទាម ឬក្រុមជ្រុលនិយមឲ្យច្បាស់ឡើយ គឺគិតតែរឿងទម្លាក់លោក អាសាដ ពីតំណែងប្រធានាធិបតីប៉ុណ្ណោះ៕
ថ្មីៗ
អត្ថបទ : តន ចាន់រិទ្ធារ៉ា
Subscribe to:
Posts (Atom)