
កប៉ាល់ផ្ទុកយន្តហោះចំបាំង និងកប៉ាល់ចំបាំងចិន ជាច្រើនគ្រឿង បានធ្វើដំណើរឆ្លងកាត់ ច្រកសមុទ្ររបស់កោះតៃវ៉ាន់។ នេះបើតាមការបញ្ជាក់របស់ ក្រសួងការពារជាតិតៃវ៉ាន់។
កប៉ាល់ផ្ទុកយន្តហោះ ឈ្មោះ ឡាំងនីង (Liaoning) បានវិលត្រឡប់មកវិញ បន្ទាប់ពីធ្វើសមយុទ្ធ នៅសមុទ្រចិនខាងត្បូង និងបានបើកឆ្លងកាត់ ច្រកសមុទ្រកោះតៃវ៉ាន់ ក្រោយពេលមាន ភាពតានតឹង។
ក្រសួងការពារជាតិតៃវ៉ាន់ បានអោយដឹងថា កប៉ា់ល់នេះ មិនបានបើកចូលដែនទឹក របស់កោះតៃវ៉ាន់នោះទេ ប៉ុន្តែបើកឆ្លងកាត់តំបន់ ដែនអាកាសរបស់តៃវ៉ាន់។
វាគឺជាការធ្វើអោយឡើងកំដៅ កាន់តែខ្លាំងឡើង បន្ទាប់ពីមានភាពតានតឹង រវាងប្រទេសជិតខាង ទាំងពីរនេះ ហើយអាជ្ញាធរតៃវ៉ាន់ បានស្នើអោយសាធារណជន បន្តភាពស្ងប់ស្ងៀម។
ចិន ចាត់ទុក កោះតៃវ៉ាន់ ដែលមានរដ្ឋាភិបាលគ្រប់គ្រងខ្លួនឯង គឺជាផ្នែកមួយនៃទឹកដីរបស់ចិន ហើយចិន បានអះអាងថា នឹងបញ្ជូលទឹកដីទាំងពីរ ជាមួយគ្នា ដោយប្រើកំលាំងកងទ័ព ក្នុងករណីចាំបាច់។
ភាពតានតឹង បានចាប់ផ្តើមកើនឡើង ចាប់តាំងពី ប្រធានាធិបតី ជាប់ឆ្នោតថ្មីអាមេរិក ដូណាល់ ត្រាំ បានបញ្ចប់អនុស្សរណៈ ផ្នែកការទូតជាមួយចិន ហើយលោត្រាំ ក៍បានទទួលទូរស័ព្ទ អបអរសាទរពី ប្រធានាធិបតីតៃវ៉ាន់ សៃ អ៊ីងវិន (Tsai Ing-wen) ៕
CEN
No comments:
Post a Comment