
បាត់ដំបង: ដល់កស្មានមិនដល់ថា... តារាសម្តែង ថៃ នរៈពិទូ មានជំនាញចេះកែច្នៃគ្រឿងញៀន
ដាក់ក្នុងស្រាបៀរ និងស្រាបាំរាំងឲ្យស្រីៗផឹក ដែលគេចាត់ទុកថាជាថ្នាំសម្រើប ដើម្បី ឲ្យស្រីៗមានអាម្មណ៍ចំណង់ផ្លូវភេទ។
ករណីនេះ បានត្រូវរកឃើញក្នុងប្រតិបត្តិការដែលកម្លាំងនគរបាលខេត្តបាត់ដំបង ឆ្មក់ចូលបង្ក្រាបទីតាំងហាងខារ៉ាអូខេ មួយកន្លែង យីហា ដឺសោន ហ្វាមីលី កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។
ជាមួយគ្នានេះដែរ សមត្ថកិច្ចសូមអំពាវនាវដល់នារីៗដែលចូលចិត្តដើរលេងចូលក្លិបរាំ ក្លិបខារ៉ាអូខេ សូមឲ្យមានការប្រយ័ត្នចំពោះបញ្ហានេះ ប៉ូលិសបានចាប់ខ្លួន តារាសម្តែង ថៃ នរៈពិទូ និងបក្ខពួក៥នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀន នៅក្នុងបន្ទប់ខារ៉ាអូខេ ដឺសោន ហ្វាមីលី នៅខេត្តបាត់ដំបង និងបានកសាងសំណុំរឿង បញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។
សូមជម្រាបថា កាលពីយប់ថ្ងៃទី៩ ខែ មករា ឆ្នាំ ២០១៧ វេលាម៉ោង ១១និង២០នាទី តាមការចង្អុលណែនាំពី ឧត្តមសេនីយ៍ទោ ស ថេត ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក កុយ ហៀង ស្នងការរង បានដឹកនាំកម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ប្រឆាំងបទល្មើស និងកម្លាំងបង្ការបង្ក្រាប ចុះធ្វើការត្រួតពិនិត្យ នៅទីតាំងខារ៉ាអូខេ មួយកន្លែង ដែលបានផ្តល់ទីកន្លែង ឲ្យប្រើប្រាស់ និងរក្សាទុក ដឹកជញ្ជូន ឬជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន មួយករណី នៅហាងខារាអូខេ ឈ្មោះ ដឺសោន ហ្វាមីលី (The Sound Family KTV ) ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្នុងនោះបានឃាត់ខ្លួន មនុស្សចំនួន ៦នាក់៖
១ -ឈ្មោះ ហេង យូសុង ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ២ -ឈ្មោះ ថៃ នរពិទូ ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ៣ -ឈ្មោះ ភា ប៊ុនហេង ភេទប្រុស អាយុ ៣២ ឆ្នាំរស់នៅភូមិ ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។ ៤ -ឈ្មោះ ហាប់សុវត្ថ ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅក្រុងបាត់ដំបង ។ ៥ -ឈ្មោះ អោក រតនៈប៊ុណ្ណិកា ភេទស្រី អាយុ ២៧ ឆ្នាំ រស់នៅសង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ៦ -ឈ្មោះ ហ៊ុន ម៉ាណេ ភេទស្រី អាយុ ២៩ ឆ្នាំ រស់នៅសង្កាត់រតនៈ ក្រុងបាត់ដំបង។
សមត្ថកិច្ច បានរកឃើញ ថ្នាំញៀនប្រភេទ កេតាម៉ីន Ketamene k ទម្ងន់ ០,៨៨ក្រាម
ពុម្ពសម្រាប់កែច្នៃថ្នាំញៀន អ៊ិចស្តាស៊ី ចំនួន ២ ថ្នាំងុយដេក Diazepam អំពូល ចំនួន២អំពូល Diazepam គ្រាប់ ចំនួន ១៦បន្ទះ ដែកកែសចំនួន៣ និងគម្របដបកែច្នៃ សម្រាប់ជក់ថ្នាំញៀន ចំនួន១ បំពង់ទុយោសម្រាប់បឺត ចំនួន១ដុំ ថង់សម្រាប់ច្រកថ្នាំញៀន ក្រដាស់អាលុយមីញ៉ូម ចំនួន១ដុំ និងសម្បកថ្នាំមួយចំនួន ។
ជនស័ង្សយ និងវត្ថុតាង កំពុងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ខេត្តបាត់ដំបង ដើម្បីចាត់ការតាមច្បាប់។ ហើយនៅរសៀលថ្ងៃទី១០ ខែ មករា ឆ្នាំ២០១៧នេះ អយ្យការអមសាលាដំបូង ខេត្តបាត់ដំបង ដែលមានលោកព្រះរាជអាជ្ញារង ប៉ង់ ចាន់សុយុទ្ធារា បានដឹកនាំកម្លាំងនគរបាល និងអាជ្ញាធរពាក់ព័ន្ធ ចុះបិទទីតាំងខារ៉ាអូខេខាងលើ មិនឲ្យដំណើរការអាជីវកម្ម ដោយរង់ចាំ ការស្រាវជ្រាវ ស៊ើបអង្កេតបន្ត៕
CEN
ដោយ: ពិដោរ
No comments:
Post a Comment