ប្រមុខការពារជាតិរុស្ស៊ី Sergei Shoigu បានប្រតិកម្មខ្លាំងៗទៅនឹងការអធិប្បាយរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក Ashton Carter លើកឡើងថា យុទ្ធនាការប្រឆាំងក្រុមជ្រុលនិយមរដ្ឋឥស្លាមរបស់រុស្ស៊ីនៅស៊ីរី សឹងតែមិនទទួលបានលទ្ធផលអ្វីទាំងអស់ និងទុកឲ្យអាមេរិកជាអ្នកដោះស្រាយតែម្នាក់ឯង។ លើសពីនោះ ប្រមុខការពារជាតិរុស្ស៊ី ក៏ប្រាប់ឲ្យលោក Carter ត្រូវចេះប្រយ័ត្ន ពេលធ្វើការវាយតម្លៃស្ថានការណ៍ផងដែរ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergei Shoigu បានរិះគន់សមភាគីអាមេរិក Ashton Carter ដែលចាត់ទុកយុទ្ធនាការប្រឆាំងភេវកម្មរបស់រុស្ស៊ីនៅស៊ីរី ថាមិនទទួលបានអ្វីសោះ។ ក្នុងកិច្ចប្រជុំជាមួយមន្ត្រីក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី១០ ខែមករា លោក Shoigu និយាយថា លោក Carter ច្រឡំប្រទេសហើយ ដែលចាត់ទុករុស្ស៊ីមិនជួយអ្វីសោះនោះ ហើយលោក Carter ផ្ទាល់ត្រូវប្រយ័ត្នប្រយែងពេលនិយាយលើកក្រោយៗ។
លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងសន្និសិទកាសែតយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាវាជាប្រទេសរុស្ស៊ី, ប៉ុន្តែខ្ញុំគិតថាពួកយើងមិនមែនទទួលរងការវាយប្រហារ (Hack) ពីប្រទេសរុស្ស៊ីតែមួយទេ មានប្រទេសដទៃ និងអ្នកផ្សេងទៀត»។ «I think it was Russia, But i think we also get hacked by other countries and other people»។
នៅក្នុងឱកាសនោះដែរលោក បារ៉ាក់ អូបាម៉ា ក៏បានគូសបញ្ជាក់បន្ថែមថា «ខ្ញុំបានប្តេជ្ញាចំពោះប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ ថាក្រុមរដ្ឋបាលរបស់ខ្ញុំ នឹងធានាឲ្យបាននូវការផ្ទេរអំណាចដ៏រលូនបំផុតមួយតាមតែអាចធ្វើទៅបាន ដូចកាលដែលអតីតប្រធានាធិបតី George W. Bush បានរៀបចំសម្រាប់ខ្ញុំ ក៏ប៉ុន្តែអ្វីៗគឺវាអាស្រ័យលើរូបយើងទាំងអស់ដើម្បីធានឲ្យបានថារដ្ឋាភិបាលរបស់ពួកយើងអាចជួយយើងដោះស្រាយបញ្ហាដែលយើងនៅតែកំពុងប្រឈម»។
ជាមួយគ្នានេះដែរមេបញ្ជាការប៉ូលិសជាតិហ្វីលីពីនលោក Ronald Dela Rosa បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា កងកម្លាំងការពារសន្តិសុខកំពុងតែឃ្លាំមើលយ៉ាងដិតដល់ចំពោះក្រុមភេរវកបរទេសចំនួនពី ០៥នាក់ ដល់១០នាក់ ដែលអាចមានវត្តមាននៅក្នុងប្រទេស ហើយលោកក៏បានបញ្ជាក់ដែរថា អាជ្ញាធរហ្វីលីពីនបានទទួលដំណឹងថា ក្រុមភេរវករបរទេសកំពុងតែហ្វឹកហ្វឺននៅហ្វីលីពីន មុននឹងត្រូវបញ្ជូនទៅកាន់ប្រទេស៊ីរី។