
សៀមរាប៖ ទំនប់បារាំង មានទីតាំងស្ថិតនៅមិនឆ្ងាយប៉ុន្មានពីប្រាសាទតានៃ។ ទំនប់បារាំង គឺជាទំនប់បុរាណមួយដែលស្ថិតក្នុងរមណីយដ្ឋានអង្គរ តែគ្រប់គ្រងដោយក្រសួងធនធានទឹក និងឧតុនិយម។ ពុំមានឯកសារបញ្ជាក់ពីប្រវត្តិនៃទំនប់នេះទេ តែគេអាចទាញការប៉ាន់ស្មានបានថា វាត្រូវបានកសាងឡើងអំឡុងទសវត្សទី៦០។
គេអាចនឹងឮសូរ្យសំឡេងទឹកហូរចេញពីទំនប់បារាំងបាន នៅពេលគេទៅដល់ប្រាសាទតានៃ។ គេអាចទៅដល់ទំនប់ទឹកនេះដោយថ្មើរជើង ឫជិះកង់ និងម៉ូតូបាន ដោយចេញពីផ្លូវលំមួយនៅជិតប្រាសាទតានៃ។
នៅខែវស្សា ដោយសារសម្បូរទឹកហូរហៀរ ធ្វើឲ្យទំនប់បារាំងមានសម្រស់ស្រស់ស្អាត និងសម្បូរភ្ញៀវទេសចរទៅកម្សាន្ត។ ដោយសាររៀងនៅជ្រៅ និងបិទបាំងដោយព្រៃឈើ ជាហេតុធ្វើឲ្យភ្ញៀវទេសចរច្រើន មិនសូវស្គាល់ទំនប់បារាំងនេះឡើយ។ យ៉ាងណា ពេលមានបុណ្យទានម្តងៗ ភ្ញៀវទេសចរក្នុងស្រុកមួយចំនួន ដែលស្គាល់ច្បាស់ពីកន្លែងនេះ បាននាំគ្នាទៅកម្សាន្ត ព្រោះវាមានភាពស្ងប់ស្ងាត់ និងត្រជាក់ ពោរពេញដោយខ្យល់អាកាសបរិសុទ្ធ។ ក្រៅពីសំឡេងទឹក គេក៏អាចស្តាប់សំឡេងសត្វយំដែលចេញពីព្រៃក្បែរនោះផងដែរ៕


ថ្មីៗ
អត្ថបទ : អ៊ីសា រ៉ហានី
No comments:
Post a Comment