នៅ​ថ្ងៃ​១៥​ធ្នូ កងទ័ព​កម្ពុជា​-​ចិន​ត្រៀម​ធ្វើ​សមយុទ្ធ “​នាគ​មាស​” នៅ​សាលា​កងទ័ពជើងគោក ខេត្តកំពង់ស្ពឺ​

ភ្នំពេញ: កងពលតូច​ថ្មើ​ជើង ង​៧0 នឹង​បញ្ជូន​កំលាំង​ចំនួន​៧៦​នាក់ ចូលរួម​លំ​ហាត់​សមយុទ្ធ​"​នាគ​មាស​" រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​រំដោះ​ប្រជា​ជាន​ចិន​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ​ន៏​លើ​កិច្ចការ​មនុស្សធម៌ ការជួយ​សង្គ្រោះ​គ្រោះមហន្តរាយ ប្រឆាំង​ភេរវកម្ម នៅ​សាលា​កងទ័ពជើងគោក​ក្នុង​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៦ ខាងមុខនេះ​។ ​នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​ថ្មើ​ជើង ង​៧0​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​ថ្មើ​ជើង ង​៧0 មានប្រសាសន៍​បញ្ជាក់ថា នៅ​ថ្ងៃទី​១៥ ខែធ្នូ​ឆ្នាំ​២០១៦ ខាងមុខនេះ កងពលតូច​ថ្មើ​ជើង ង​៧0 នឹង​បញ្ជូន​កំលាំង​ចំនួន​៧៦​នាក់​ចូលរួម​លំ​ហាត់​សមយុទ្ធ "​នាគ​មាស​" រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​រំដោះ​ប្រជា​ជាន​ចិន​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ​ន៏​លើ​កិច្ចការ​មនុស្សធម៌ ការជួយ​សង្គ្រោះ​គ្រោះ​មហន្ត រាយ ប្រឆាំង​ភេរវកម្ម នៅ​សាលា​កងទ័ពជើងគោក​ក្នុង​ខេត្តកំពង់ស្ពឺ​។​

​លំ​ហាត់​សមយុទ្ធ "​នាគ​មាស​" គឺ​ដើម្បី​រិត​ចំណងមិត្តភាព ភាតរភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​កម្ពុជា និង​កងទ័ព​រំដោះ​ប្រជា​ជាន​ចិន​បាន​កាន់តែ​រីកចម្រើន និង រឹងមាំ​ជា​លំដាប់ ដើម្បី​បន្ត​ប្រពៃណី​នៃ​ទំនាក់ ទំនង​ល្អ​ផូរផង់​ដែល​បាន​បន្សល់ទុក​ដោយ​អតីត​អ្នកដឹកនាំ​កម្ពុជា និង​ចិន តាំងពីដើម​រៀង​រហូតមក​៕

CEN
ដោយ: ​មុនីរាជ​

No comments: