
ភ្នំពេញ: ឧកញ៉ា អ៊ុកគឹមសាន ដែលល្បីខាងរកស៊ីឈើ ក្នុងទឹកដីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងដឹកជញ្ជូនឈើ បានចាប់ផ្តើមចេញមុខ សាជាថ្មី ក្នុងការដឹកជញ្ជូន ឈើប្រណីត ដោយគ្មានអាជ្ញាធរ ពាក់ព័ន្ធហ៊ានបង្ក្រាបនោះទេ។ ឈើជាច្រើននោះ បានត្រូវដឹកតាមរថយន្តយីឌុប ចេញពីឃ្លាំងវាយថ្ម របស់ឧកញ៉ា អ៊ុក គឹមសាន។
មន្ត្រីសមត្ថកិច្ច បានឲ្យដឹងថា រថយន្តដឹកឈើជាង ៣០ គ្រឿង គឺមានចំនួន៩គ្រឿង គ្មានប៉េសេ (លោតឆត្រ) ខណៈត្រូវរ៉ូវគ្នា រវាងក្រុមហ៊ុន និងរដ្ឋបាលព្រៃឈើខេត្ត ។ នាយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ រថយន្តយីឌុប បានដឹកចេញពី តំបន់ឃ្លាំងវាយថ្ម ចំនួន១២គ្រឿង តាមសកម្មភាពសម្រុកបំផុត ដើម្បីបន្លំដឹកចេញ ជ្រកតាមរូបភាពកាត់ប៉េសេ ។ ឧកញ៉ា អ៊ុក គឹម សាន កំពុងកេណ្ឌប្រមូលអតីតអ្នករកស៊ីឈើ ដឹកឈើមកដាក់ នៅក្នុងឃ្លាំងវាយថ្មបន្តទៀត ចាំប្រមូលទិញ ទាំងមិនមានព្រៃសម្បទាន នៅស្រុកសៀមប៉ាង។
សេចក្តីរាយការណ៍ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ រថយន្តយីឌុប ដឹកឈើប្រណីតធ្នង់ ចេញពីឃ្លាំងវាយថ្ម មិនត្រឹមតែមានការបើកភ្លើងខៀវ ពីអាជ្ញាធរ សមត្ថកិច្ច និងជំនាញរដ្ឋបាលព្រៃឈើ ប៉ុណ្ណោះទេ បន្ទាប់ពីកាត់ប៉េសេនោះ រូបភាពនា យប់នោះផងដែរ ក៏មានការបន្លំ រថយន្តធំមួយគ្រឿងមក តាមឡានខ្សែកាត់ប៉េសេនេះ កាច់ចង្កេះ ទៅចំណុចស្រែពក ព្រំប្រទល់ស្រុកសេសាន ខេត្តស្ទឹង ត្រែង និងស្រុកកូនមុំ ខេត្តរតនគិរី ។ អ្នកធ្វើសកម្មភាព បន្លំដឹកឈើប្រណីត ចេញពីចំណុច ឃ្លាំងវាយថ្ម ជ្រកក្រោមប៉េសេ ឧកញ៉ា អ៊ុក គឹមសាន គឺមានឈ្មោះ ណែម ត្រូវ ជាប្អូនឧកញ៉ា អ៊ុក គឹមសាន និងឈ្មោះ ផល្លី ត្រូវជាឪពុកមា។
លោក មាស ផុន នាយខណ្ឌរដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា "គ្មានករណីនេះ កើតមានទេ ម្យ៉ាងទៀតខ្ញុំ មានកម្លាំង និងមន្ត្រីជំនាញចាំមើល ចាំកត់នៅកន្លែង ឃ្លាំងវាយថ្មនោះអស់ហើយ។ គេបានរាយការណ៍មកថា ឧកញ៉ា អ៊ុក គឹមសាន ដឹកជញ្ជូនឈើប្រណីត ធ្នង់ចេញពីឃ្លាំងវាយថ្ម ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានប៉េសេត្រឹមត្រូវ និងយកមកស្តុកទុក នៅចំណុចព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល" ។
គួរបញ្ជាក់ថា រាល់ការដឹកជញ្ជូនពី ស្រុកសៀមប៉ាងមកនោះ គឺកាច់ចង្កេះ មិនបានចូល ក្នុងឃ្លាំងស្របច្បាប់ បែរជាបន្លំដឹកបន្ត ទៅកាន់ខេត្តព្រៃវែង , ស្វាយរៀង ឆ្លងទៅវៀតណាម និងមានការទម្លាយ ឲ្យដឹងទៀតថា គ្រាន់តែដឹកឈើជាង ៣០ ឡានយីឌុប មាន៩គ្រឿង គ្មានប៉េសេ ព្រមទាំងប្រើរូបភាពបន្លំទៀត ត្រង់ថាដឹកពីចំណុចឃ្លាំងវាយថ្ម ស្រុកសៀមប៉ាង ចូលទឹកដី ខេត្តស្ទឹងត្រែង បែរជាបង្វែទិសដៅទៅកាន់ ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងចូលខេត្តកំពង់ចាម ខេត្តកណ្តាល ដើម្បីកាច់ចង្កេះ ទៅវៀតណាម ផ្ទុយពីលិខិតអនុញ្ញាត (ប៉េសេ)។
លោកឧកញ៉ា អ៊ុក គឹមសាន មិនអាចសុំការអត្ថាធិប្បាយ បានទេ ពាក់ព័ន្ធករណីខាងលើនេះ៕
CEN
ដោយ: ឧត្តម
No comments:
Post a Comment