TKS Group បើកសម្ពោធ​អគារ​លក់ និង​តាំង​បង្ហាញ​ថ្មី​នៅ​តំបន់​ទូល​ទំពូង លើ​មហាវិថី ម៉ៅ​សេទុង​



កាលពី​ថ្ងៃ ទី 13 ខែ ធ្នូ ឆ្នាំ ២០១៦ ក្រុមហ៊ុន TKS Group ដែលជា​ក្រុមហ៊ុន​នាំចូល ផ្គត់ផ្គង់​ឧបករណ៍ និង​សម្ភារៈ​ជាងសំណង់ កសិកម្ម ប្រកបដោយ​គុណភាព​ខ្ពស់ លើ​ម៉ាក់ Makita, Maktec, Makasa និង​ផលិតផល​ល្បីៗ​ជាច្រើន​ទៀត​មកពី​ប្រទេស​ជប៉ុន បាន​បើក សម្ភោ​ធ​អគារ​លក់ និង​ទីតាំង​បង្ហាញ​របស់ខ្លួន​ជា​ផ្លូវការ នៅក្នុង​តំបន់ ទូល​ទំពូង លើ​មហាវិថី ម៉ៅ​សេទុង រាជធានី​ភ្នំពេញ​។

​​លោក តេង គី​សែ ស្ថាបនិក ក្រុមហ៊ុន TKS Group បាន​មានប្រសាសន៍ថា មូលហេតុ​ដែល​ខ្ញុំ​ចាប់យក​មុខរបរ​នេះ ដោយសារ​សម្លឹង​ឃើញ​ប្រទេស​កម្ពុជា កំពុងតែ​អភិវឌ្ឍន៍ និង​មាន​តម្រូវការ​ខ្ពស់ លើ​ផ្នែក​សំណង់​និង​កសិកម្ម ដូច្នេះ​ទើប​ខ្ញុំ​នាំចូល​ផលិតផល ដែលមាន​គុណភាព​ខ្ពស់ មក​បម្រើ​តាម​សេចក្តីត្រូវការ របស់​ប្រជាជន​។ ហើយ​ការបើក​អគារ​លក់ និង​តាំង​បង្ហាញ​ផលិតផល​ថ្មី​មួយទៀត នៅ​តំបន់​ទួល​ទំពូង​នេះ​លើ​មហាវិថី​ម៉ៅ​សេង​ទុង គឺ​ដើម្បី​ផ្តល់ ភាពងាយស្រួល និង​ឆ្លើយតប​តាម​តម្រូវការ​កើន ឡើង​របស់​អតិថិជន​យើង​។ លោក ក៏បាន​បន្តទៀតថា ទស្សនវិស័យ របស់​ក្រុមហ៊ុន​គឺ គុណភាព សេវាកម្ម និង​ភាពស្មោះត្រង់ នៃ​ការទំនាក់ទំនង​ពាណិជ្ជកម្ម គឺជា​ទ្រឹស្តី ទស្សនវិជ្ជា​ដែល​យើង​ប្រកាន់យក និង​មក​អនុវត្ត​។ ទន្ទឹម​និង​ការរីកចម្រើន​នេះ ក្រុមហ៊ុន TKS Group នឹង​បន្ត ប្តេជ្ញា​ចូលរួម​ធ្វើ ទំនើប​ភា​វូ​នីយកម្ម​នៃ​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម​នៅ​កម្ពុជា ជា​និរន្តរ៍​។

គួរ​បញ្ជក់​ថា ក្រុមហ៊ុន TKS Group ចាប់ផ្តើម​ដំណើរការ​ក្រោម​ទម្រង់​ជា​ហាង​លក់ដូរ​ឈ្មោះ គី សែ នៅក្នុង ឆ្នាំ ១៩៩១​។ បន្ទាប់មក នៅក្នុង​ឆ្នាំ ២០១២ ក្រុមហ៊ុន​បានក្លាយ​ជា​អ្នក​នាំចូល​ផ្លូវការ និង​នាំមុខគេ​លើ​ការផ្គត់ផ្គង់ ផលិតផល​ម៉ាក់ Makita ផលិតផល​ពិតៗ ពី​ប្រទេស ជប៉ុន មកកាន់​កម្ពុជា​។ នៅក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ ក្រុមហ៊ុន​បាន​ពង្រីក​ទំនាក់ទំនង ពាណិជ្ជកម្ម​ឥតឈប់ឈរ នៅ​ទូទាំង​២៥​រាជធានី​ខេត្ត ពេញ​ផ្ទៃ​ប្រទេស បន្ទាប់មក​ក្រុមហ៊ុន​បាន​បើក​អគារ​លក់ និង​តាំង​បង្ហាញ​ផលិតផល​បង្ហាញ​ផលិតផល ជាច្រើន​កន្លែង​ជា​បន្តបន្ទាប់​រហូត មកដល់​បច្ចុប្បន្ននេះ​។​

ថ្មី​ៗ
អត្ថបទ : ជី ដា​ណា

No comments: