បែកធ្លាយ រឿង​មន្ត្រី​ភូមិបាល​ស្រុក​គៀនស្វាយ កេងប្រវ័ញ្ច​ប្រាក់​បង់ពន្ធ​ប្រថាប់ត្រា ៤%

ភ្នំពេញ: មន្ត្រីភូមិបាលស្រុកគៀនស្វាយមួយចំនួនត្រូវបានប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធ​ប្រព្រឹត្ត​អំពើពុករលួយ​ធ្វើ​ប័ណ្ណ និង​លួច​កេងប្រវ័ញ្ច​ប្រាក់​បង់ពន្ធ​ប្រថាប់ត្រា ៤​ភាគរយ លើ​តម្លៃ​ដី​៣​ប័ណ្ណ លេខ​G7 1393 , G7 1394 , G7 1347 ដែល​ស្ថិតនៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​គៀនស្វាយ ខេត្តកណ្តាល​។ ដោយ​ដី​នោះ​មាន​ទំហំ​ប្រមាណ​ជា ៨​ហិកតា ពាក់ព័ន្ធ​ជាមួយ​ប្រជា​ពលរ​រដ្ឋ និង​ក្រុមហ៊ុន កំ​បូដ​ហ្សែ​ន ដឺ​ដេ​វី​ឡុ​ប​ម៉​ង់​ត៍ ហ្វុ​ង​ស្យេ​។​

​យោងតាម​ពាក្យបណ្តឹង​ដែល​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឲ្យ​ដឹងថា ដោយ​កន្លងមក​មន្ត្រី​ភូមិបាល​ស្រុក​គៀនស្វាយ បាន​ប្រព្រឹត្ត​អំពើពុករលួយ លើ​ការទិញ​លក់​ដី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន កំ​បូដ​ហ្សែ​ន ដឺ​ដេ​វី​ឡុ​ប​ម៉​ង់​ត៍ ហ្វុ​ង​ស្យេ ដែលមាន​ប័ណ្ណ​លេខ G7 1393 , G7 1394 , G7 1347 ស្ថិតនៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​គៀនស្វាយ ខេត្តកណ្តាល​។

​ជាក់ស្តែង​ដី​ប្រជាពលរដ្ឋ​មាន​ប័ណ្ណ​រឹង​ត្រូវ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន កំ​បូដ​ហ្សែ​ន ដឺ​ដេ​វី​ឡុ​ប​ម៉​ង់​ត៍ ហ្វុ​ង​ស្យេ ដោយ​ធ្វើតាម​នីតិវិធី​ផ្ទេរ​ប័ណ្ណ​រឹង​ទៅ​ឲ្យ​ក្រុមហ៊ុន ហើយ​បង់ពន្ធ​ប្រថាប់ត្រា ៤​ភាគរយ លើ​តម្លៃ​ផ្ទៃដី​សរុប​ចូល​រដ្ឋ (​ដី​ទំហំ​ប្រហែល​ហិកតា​) ប៉ុន្តែ​មន្ត្រី​ភូមិបាល​ស្រុក​គៀនស្វាយ ជំនាន់​នោះបាន​លេងល្បិច​កេងប្រវ័ញ្ច​ប្រាក់​ពន្ធ​ប្រថាប់ត្រា ៤​ភាគរយ លើ​តម្លៃ​ដី​សរុប​ចូលក្នុង​ហោប៉ៅ​របស់ខ្លួន ធ្វើ​អ្នកមាន​រហូតដល់​បច្ចុប្បន្ន​នេះ ដោយ​អនុវត្ត​ខុស​នីតិវិធី​។​

​មន្ត្រី​ភូមិបាល​ស្រុក​គៀនស្វាយ បាន​យក​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ (​ប័ណ្ណ​រឹង របស់​ប្រជាពលរដ្ឋ​មក​ហែក ឬ​ដុតចោល បំបាត់ភស្តុតាង រួច​កសាង​ប័ណ្ណ​ថ្មី​លើដី​ប្រជាពលរដ្ឋ​ដែលមាន​ប័ណ្ណ​រួចហើយ ដោយ​ពួកគេ (​មន្ត្រី​ភូមិបាល​ស្រុក​គៀនស្វាយ​) បាន​យកទៅ​លប់​ពណ៌​ស មក​លុបឈ្មោះ​ប្រជាពលរដ្ឋ ចេញពី​សៀវភៅ​គល់បញ្ជី​សុរិយោដី ដោយ​សរសេរ​ឈ្មោះ​ក្រុមហ៊ុន កំ​បូដ​ហ្សែ​ន ដឺ​ដេ​វី​ឡុ​ប​ម៉​ង់​ត៍ ហ្វុ​ង​ស្យេ ដាក់​ពីលើ​វិញ​ជំនួស​ឈ្មោះ​ប្រជាពលរដ្ឋ និង​ដោយ​ភ្លេច​ហែក ឬ​ដុតចោល​កំណត់ហេតុ​អង្កេត​ដី ធ្វើ​ឲ្យ​ទុកជា​ភស្តុតាង​រហូតមកដល់​បច្ចុប្បន្ន​និង​ម្យ៉ាងទៀត ទឹក​ពណ៌​ស​ដែល​បាន​លុប​នោះ​យូរ​ឆ្នាំ​ពេក​ធ្វើ​ឲ្យ​ហួស​ឌឺ​ឡេ​ខូចគុណភាព វា​បាន​រលុប​ទឹក​ពណ៌​ស​នោះ​អស់ហើយ បាន​ផុស​ឈ្មោះ​ប្រជាពលរដ្ឋ​ដែលជា​ម្ខា​ស់ដី​ដើម​ឡើងវិញ​។ គេ​ធ្វើបែបនេះ ក្នុង​គោលបំណង កេងប្រវ័ញ្ច​ប្រាក់​បង់ពន្ធ​ប្រថាប់ត្រា ៤​ភាគរយ ដោយ​មិនចាំបាច់​ឆ្លងកាត់​អង្គភាព​ពន្ធដារ​។​

​នៅក្នុង​លិខិត​ពាក្យបណ្តឹង​បាន​បន្តថានៅថ្ងៃមួយក្រុមហ៊ុនកំបូដហ្សែនដឺដេវីឡុបម៉ង់ត៍ ហ្វុ​ង​ស្យេ បាន​យក​ប័ណ្ណ​ទាំងបី​នោះ ដាក់បន្ទុក​បញ្ចាំ​នៅ​មន្ទីរ​សុរិយោដី នៅពេលដែល​ចាប់ផ្តើម​ចរន្ត​ការដាក់បន្ទុក​ទាំងបី​នេះ ស្រាប់តែ​ឈ្មោះ​នៅក្នុង​សៀវភៅ​គល់បញ្ជី​សុរិយោដី ជា​ឈ្មោះ​របស់​ប្រជាពលរដ្ឋ (​ដោយសារ​ទឹកលុប​ពណ៌​ស​ខូចគុណភាព​) មិនមែនជា​ឈ្មោះ​ក្រុមហ៊ុន ដល់​យក​កំណត់ហេតុ​អង្កេត​ដី​មក​មើល​ជា​ឈ្មោះ​របស់​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ដើម​ទៀត ស្រាប់តែ​ផ្អើល​បែកការ​ថា មន្ត្រី​ភូមិបាល​ស្រុក​គៀនស្វាយ​លួច​កេងប្រវ័ញ្ច​ប្រាក់​ពន្ធ​ប្រថាប់ត្រា​ដី​៤​ភាគរយ របស់​រដ្ឋ​។​

​ការ​ចរន្ត​ដាក់បន្ទុក​បញ្ចាំ​ដី​ទាំងបី​ប័ណ្ណ​ត្រូវ​ផ្អាក ហើយ​ក្រោយមក​ឮថា ក្រសួង​ណែនាំ​ឲ្យ​ណែនាំ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​វិញ​។ ...​ដី​ទាំង​ប័ណ្ណ​នេះ ជា​ដី​មានតម្លៃ ហើយ​សព្វថ្ងៃនេះ ជា​ពោង ឬ​ស្ថានីយ​ស្តុក​ប្រេង​។​

​ទាក់ទង​ករណីនេះ លោក​ស៊ុំ សំអាត ប្រធានការិយាល័យ​ន​ស្រុក​គៀនស្វាយ មិនអាច​ទំនាក់ទំនង​បានទេ ដោយ​ទូរស័ព្ទ​ចូល​មិនមាន​អ្នកទទួល​៕

CEN
ដោយ: មុនីរាជ​

No comments: