
ប្រជាជនហ្វីលីពីនដែលរស់នៅកម្ពុជាបានបង្ហាញការយល់ឃើញថា «សង្គ្រាមគ្រឿងញៀន»របស់ប្រធានាធិបតី Rodrigo Duterte ជាគោលនយោបាយសំខាន់ដើម្បីកម្ចាត់គ្រឿងញៀនក្នុងសង្គមហ្វីលីពីន។ ថ្វីបើមានការរិះគន់ពីសហគមន៍សិទ្ធិមនុស្សក៏ដោយ ពួកគេនៅតែយល់ថា វាជារឿងចាំបាច់ ដែលត្រូវបន្តគោលនយោបាយនេះ ហើយប្រព័ន្ធផ្សព្វផ្សាយធ្វើឲ្យលោក Duterte មានរូបភាពអាក្រក់។
ប្រជាជនហ្វីលីពីនប្រហែលរាប់រយនាក់បានចូលរួមក្នុងជំនួបជាមួយប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ល្ងាចថ្ងៃអង្គារទី ១៣ធ្នូ ម្សិលមិញ។ ថ្លែងជាភាសាហ្វីលីពីនលាយឡំជាមួយភាសាអង់គ្លេសបន្តិចៗផងនោះ ប្រធានាធិបតី Duterte ផ្តោតសំខាន់លើគោលនយោបាយក្នុងស្រុក ជាពិសេសសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកដែលជារឿងចម្រូងចម្រាសនោះ។ លោកថែមទាំងបញ្ជាក់ជាថ្មីថា លោកមិនបញ្ឈប់សង្គ្រាមនេះឡើយ ហើយអ្វីដែលសំខាន់លោកត្រៀមខ្លួនប្រឈមមុខជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិផងដែរ។
បើតាមការសាកសួររបស់សារព័ត៌មានទៅ ប្រជាជនហ្វីលីពីនដែលរស់នៅកម្ពុជា ពួកគេភាគច្រើនបានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់ប្រមុខរដ្ឋហ្វីលីពីនលោក Rodrigo Duterte ក្នុងការកម្ចាត់គ្រឿងញៀននេះ។ ពួកគេចាត់ទុកថា ប្រព័ន្ធផ្សព្វផ្សាយ និងប្រតិកម្មកន្លងមករបស់ក្រុមសិទ្ធិមនុស្សជាអ្វីដែលធ្វើឡើងដើម្បីឲ្យលោក Duterte មានរូបភាពអាក្រក់ប៉ុណ្ណោះ។
លោក Jay Lan Capungan ជាគ្រូបង្រៀនភាសាអង់គ្លេសដែលរស់នៅកម្ពុជា ៥ឆ្នាំហើយមកនោះ បានទៅចូលរួមក្នុងជំនួបជាមួយប្រធានាធិបតីដែរនោះបានបញ្ជាក់ថា លោកមានអារម្មណ៍រីករាយខ្លាំងដែលបានជួបជាមួយលោក Duterte ជាលើកដំបូងបំផុត។ ជាប្រជាជនមកពីកោះ Mindanao ដូចលោក Duterte ដែរនោះ លោក Jay Lan Capungan បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗថា លោកគិតថាគោលនយោបាយប្រឆាំងគ្រឿងញៀនរបស់លោក Deterte ជារឿងសំខាន់ព្រោះ បញ្ហាគ្រឿងញៀននៅហ្វីលីពីនវាជារឿងស្មុគស្មាញ។
«បើតាមខ្ញុំយល់ គ្រឿងញៀននេះជារឿងស្មុគស្មាញ។ តាំងពីខ្ញុំមិនទាន់កើតផង គ្រឿងញៀនវាមានវត្តមានគ្រឿងញៀនរួចទៅហើយ។ ដូច្នេះហើយវាចាំបាច់ត្រូវមានដំណោះស្រាយដូចអ្វីដែលលោក Duterte បានធ្វើ »។
ថ្មីៗ
អត្ថបទ : សៅ ផលនិស្ស័យ
No comments:
Post a Comment