កម្មវិធី​ម​ត្តេ​យ្យ​ចល័ត​ជួយ​កុមារ​ជនជាតិដើម​ភាគតិច​នៅ​ខេត្តរតនគិរី​ទទួល​ការអប់រំ



រតនគិរី៖ ​កុមារ​តូចៗ​ជនជាតិដើម​ភាគតិច​ដូចជា គ្រឹ​ង ទំ​ពូន និង​ចា​រាយ​ជាដើម ត្រូវ​ផ្អាក​ការសិក្សា​របស់ខ្លួន​រយៈ​ពេល​វែង នៅពេលដែល​ឪពុកម្តាយ​របស់​ពួកគេ​ផ្លាស់ប្តូរ​ទីលំនៅ​ពី​ក្នុងភូមិ​ទៅ​ចម្ការ​ដើម្បី​ប្រមូល​ផល​។ ក៏ប៉ុន្តែ កម្មវិធី​«​ម​ត្តេ​យ្យ​សហគមន៍​ចល័ត​» ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​អង្គការ​ភ្លែ​ន​អន្តរជាតិ (Plan International Cambodia) កម្ពុជា ដើម្បី​ជួយ​ឲ្យ​កុមារ​ជនជាតិដើម​នៅ​តំបន់​ដាច់ស្រយាល​ទាំងនោះ មានលទ្ធភាព​ទទួលបាន​ការអប់រំ​ដូច​កុមារ​ក្នុង​ទីប្រជុំជន និង​អាច​ធានាបាន​ថា បរិយាកាស​សិក្សា​របស់​ពួកគេ​មាន​សុវត្ថិភាព​។​

ខុសពី​កុមារ​ក្នុង​ទី​រួម​ខេត្ត ឬ​ទីប្រជុំជន កុមារ​ក្រីក្រ​កម្ពុជា​ដែល​រស់នៅក្នុង​តំបន់​ដាច់ស្រយាល​នៃ​ខេត្តរតនគិរី មានឱកាស​តិចតួច​ក្នុង​ការទទួល​បានការ​សិក្សា​។ កុមារ​តូចៗ​ជនជាតិដើម​ភាគតិច​ទាំងនោះ រួមមាន​មាន​ជនជាតិដើម​គ្រឹ​ង ទំ​ពូន ចា​រាយ​ជាដើម ត្រូវ​ផ្អាក​ការសិក្សា​របស់ខ្លួន​រយៈ​ពេល​វែង នៅពេលដែល​ឪពុកម្តាយ​របស់​ពួកគេ​ផ្លាស់ប្តូរ​ទីលំនៅ​ពី​ក្នុងភូមិ​ទៅ​ចម្ការ​ដើម្បី​ប្រមូល​ផល​។​

​បើ​មិនមាន​វត្តមាន «​សា​លាម​ត្តេ​យ្យ​សហគមន៍​ចល័ត​» ដែល​ផ្តួច​ផ្តើមគំនិត ដោយ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា (Plan International Cambodia) និង​ដៃគូ​ពាក់ព័ន្ធ​ទេ កុមារ​តូចៗ​នៅ​តំបន់​ភូមិភាគ​ឦសាន​ទាំងនោះ ពុំមាន​លទ្ធភាព​បាន​ចូលរៀន​ឡើយ​។​

ការសិក្សា​របស់​អង្គការ​យូ​ណេ​ស្គូ​បង្ហាញថា បញ្ហា​ប្រឈម​សំខាន់​មួយ​របស់​ការអប់រំ​នៅ​កម្ពុជា គឺ​កង្វះ​ការត្រៀមខ្លួន​ដើម្បី​ចូលរៀន​របស់​កុមារ​តូច​។ អង្គការ​យូ​ណេ​ស្គូ​រកឃើញថា បើទោះជា​ការសិក្សា​ថ្នាក់​ម​ត្តេ​យ្យ​មាន​សារៈសំខាន់​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ខួរក្បាល​កុមារ​យ៉ាងណាក្តី ក៏ប៉ុន្តែ​នៅ​កម្ពុ​ជាមាន​កុមារ​ត្រឹម​អាយុ​ចន្លោះ​ពី​៣​ទៅ​៥​ឆ្នាំ ត្រឹមតែ​៣៥%​ប៉ុណ្ណោះ ដែល​បាន​ចូលរៀន​ថ្នាក់​ម​ត្តេ​យ្យ​។​

​លោក ផែន ប៊ុនធឿន ប្រធាន​ប្រតិបត្តិ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​ប្រចាំខេត្ត​រតនគិរី បាន​ឲ្យ​ដឹងថា «​ម​ត្តេ​យ្យ​សហគមន៍​ចល័ត​» បាន​ជួយ​ឲ្យ​កុមារ​តូចៗ​នៅ​តំបន់​ដាច់ស្រយាល​ទាំងនោះ​ឲ្យ​មានលទ្ធភាព​ទទួលបាន​ការអប់រំ ដូច​កុមារ​ក្នុង​ទីប្រជុំជន និង​អាច​ធានាបាន​ថា បរិយាកាស​សិក្សា​របស់​ពួកគេ​មាន​សុវត្ថិភាព​។​



ការសិក្សា​របស់​អង្គការ​យូ​ណេ​ស្គូ​បង្ហាញថា បញ្ហា​ប្រឈម​សំខាន់​មួយ​របស់​ការអប់រំ​នៅ​កម្ពុជា គឺ​កង្វះ​ការត្រៀមខ្លួន​ដើម្បី​ចូលរៀន​របស់​កុមារ​តូច​។ អង្គការ​យូ​ណេ​ស្គូ​រកឃើញថា បើទោះជា​ការសិក្សា​ថ្នាក់​ម​ត្តេ​យ្យ​មាន​សារៈសំខាន់​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ខួរក្បាល​កុមារ​យ៉ាងណាក្តី ក៏ប៉ុន្តែ​នៅ​កម្ពុ​ជាមាន​កុមារ​ត្រឹម​អាយុ​ចន្លោះ​ពី​៣​ទៅ​៥​ឆ្នាំ ត្រឹមតែ​៣៥%​ប៉ុណ្ណោះ ដែល​បាន​ចូលរៀន​ថ្នាក់​ម​ត្តេ​យ្យ​។​

​លោក ផែន ប៊ុនធឿន ប្រធាន​ប្រតិបត្តិ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​ប្រចាំខេត្ត​រតនគិរី បាន​ឲ្យ​ដឹងថា «​ម​ត្តេ​យ្យ​សហគមន៍​ចល័ត​» បាន​ជួយ​ឲ្យ​កុមារ​តូចៗ​នៅ​តំបន់​ដាច់ស្រយាល​ទាំងនោះ​ឲ្យ​មានលទ្ធភាព​ទទួលបាន​ការអប់រំ ដូច​កុមារ​ក្នុង​ទីប្រជុំជន និង​អាច​ធានាបាន​ថា បរិយាកាស​សិក្សា​របស់​ពួកគេ​មាន​សុវត្ថិភាព​។​

លោក ផែន ប៊ុនធឿន ពន្យល់​ប្រាប់ VOA ថា​៖

«​ពីព្រោះ​កុមារ​ទៅ​ចម្ការ កាលណា​ចម្ការ​ទៅ​ឆ្ងាយ​បន្តិច វា​មានព្រៃ មានអី​។ យើង​អត់​អាច​អនុញ្ញាត​ឲ្យ​កុមារ​ដើរមក​រៀន​ឆ្ងាយ ដែល​វា​អាច​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ​ដែល​យើង​អត់​អាច​មើលឃើញ ដូចជា​ការរំលោភបំពាន​។ ចឹ​ង​យើង​ត្រូវ​ចល័ត​សាលា​របស់​យើង​ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយ ដើម្បី​ធានាថា ពួកគាត់​មាន​សុវត្ថិភាព ហើយ​គាត់​អាចមក​រៀន​បាន​នៅ​ចម្ការ​របស់គាត់​»​។​

«​ម​ត្តេ​យ្យ​សហគមន៍​ចល័ត​» គឺជា​សាលា​ដែល​ផ្លាស់ប្តូរ​ទៅតាម​ការផ្លាស់​ទី​របស់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ដាច់ស្រយាល​ក្នុង​ខេត្តរតនគិរី ជាពិសេស​នៅពេលដែល​ពួកគេ​ផ្លាស់ប្តូរ​កន្លែង​រស់នៅរ​យៈ​ពេល​វែង​ក្នុង​រដូវ​ប្រមូល​ផល​ស្រូវចម្ការ ដែល​ចាប់​ផ្តើមចេញពី​ខែមិថុនា ដល់​ខែធ្នូ​រៀងរាល់ឆ្នាំ​។​

​លោក ផែន ប៊ុនធឿន រៀបរាប់​អំពី​ម​តេ្ត​យ្យ​ចល័ត​យ៉ាង​ដូច្នេះ​ថា​៖

«​ចឹ​ង​ម​តេ្ត​យ្យ​ចល័ត​ហ្នឹង គឺ​យើង​មាន​ជា​កង់ មាន​ជាក​ផា​សម្រាប់​ដាក់​សម្ភារៈ​រៀន និង​បង្រៀន​របស់គាត់​។ ហើយ​យើង​ប្រើ​តង់​មួយ​តូច យើង​ប្រើ​តង់ ហើយ​និង​ខ្សែ ដល់ពេល​យើង​ទៅដល់​ក្រោម​ដើមឈើ ឬ​សំយាបផ្ទះ​របស់​ប្រជាពលរដ្ឋ យើង​លា​តែ​តង់​ទៅ យើង​អាច​បង្រៀន​បាន​ហើយ​»​។​

​បច្ចុប្បន្ននេះ ម​តេ្ត​យ្យ​សហគមន៍​ចល័ត​នេះ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ស្រុក​ចំនួន​៣​ក្នុង​ខេត្តរតនគិរី ដែលមាន​ចម្ងាយ​ប្រមាណ​៧០​គីឡូ​ម៉ែត​ពី​ទី​រួម​ខេត្ត​។ ស្រុក​ទាំងនោះ​គឺ​ស្រុក​វើ​ន​សៃ ស្រុក​តា​វែង និង​ស្រុក​អណ្តូង​មាស​។ ម​តេ្ត​យ្យ​ចល័ត​ចំនួន​៦​ដែល​ផ្តួចផ្តើម​ដោយ​អង្គការ​ភ្លែ​ន​អន្តរជាតិ​នេះ​បានផ្តល់​ឱកាស​ឲ្យ​កុមារ​ជនជាតិដើម​ភាគតិច​ប្រមាណ​១០០​នាក់​ទទួលបាន​ការអប់រំ​។​

​លោក ផែន ប៊ុនធឿន ពន្យល់​ពី​គំនិត​ផ្តួចផ្តើម​បង្កើត​សាលា​«​ម​ត្តេ​យ្យ​ចល័ត​សហគមន៍​»​នេះ​។​

«​នៅពេលដែល​ម្តាយ​នៅផ្ទះ គឺ​គាត់​ឲ្យ​រៀន​ម​ត្តេ​យ្យ​នៅ​ភូមិ តែ​ពេល​គាត់​ទៅ​ចម្ការ គាត់​ត្រូវយក​កូន​គាត់​ទៅ​ដែរ​។ ហើយ​គាត់​ទៅ​មិនមែន​វិល​ល្ងាច​ទេ គឺ​រយៈពេល​៥​ខែ ឬ​៦​ខែ​។ នៅពេលដែល​ប្រជាពលរដ្ឋ​ប្រមូលផ្តុំ​នៅ​ចម្ការ​របស់គាត់ ឃើញ​២៥​ឬ​៣០​គ្រួសារ ហើយ​ឃើញ​សិស្ស​ត្រូវ​ចូលរៀន​ដល់​១០ ឬ​២០​នាក់​អីចឹង​ទៅ​។ ចឹ​ង​យើង​ត្រូវ​សាងសង់ ឬ​បង្កើត​ម​ត្តេ​យ្យ​ចល័ត​នៅ​ទីនោះ​មួយទៀត​»​។​

​លោក ប៊ុនធឿន លើកឡើងថា ការដែល​អង្គការ​ភ្លែ​ន​ផ្តោត​ការយកចិត្តទុកដាក់​ចំពោះ​កុមារ​ក្នុង​ខេត្តរតនគិរី រហូត​ឈានដល់​ការបង្កើត​ឲ្យ​មាន​ម​តេ្ត​យ្យ​ចល័ត​នេះ ដោយសារតែ​ក្នុង​ខេត្តរតនគិរី មិនសូវមាន​អង្គការក្រៅរដ្ឋាភិបាល​ធ្វើការ​ដើម្បី​លើកកម្ពស់​ការអប់រំ​កុមារ​ក្នុង​ខេត្ត​នេះ​។ ការណ៍​នេះ បានធ្វើ​ឲ្យ​កុមារ​ក្នុង​ខេត្ត​នេះ មានលទ្ធភាព​តិចតួច​ក្នុង​ការទទួល​បានការ​អប់រំ​និង​អភិវឌ្ឍ​ខ្លួន​។​

​គម្រោង​សាលា​ម​តេ្ត​យ្យ​សហគមន៍​ចល័ត​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​គាំពារ និង​ការអភិវឌ្ឍ​កុមារ​តូច​ក្រោម​អាយុ​៥​ឆ្នាំ​នៃ​ផែនការ​យុទ្ធសាស្ត្រ​ប្រចាំឆ្នាំ​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​។​

​លោក ប៊ុនធឿន បន្ថែមថា កុមារ​មានការ​អភិវឌ្ឍ​ច្រើន​ក្រោយ​ទទួលបាន​ការអប់រំ​ពី​ថ្នាក់​ម​ត្តេ​យ្យ​នោះ ជាពិសេស​ផ្នែក​សុជីវធម៌ សីលធម៌ ការទំនាក់ទំនង និង​ភាពក្លាហាន​។​

«​ការវិវត្ត​របស់​ក្មេង​ពី​៣​ឆ្នាំទៅ​៥​ឆ្នាំនេះ គឺ​វិវត្តន៍​ខ្លាំង​មែនទែន ទៅលើ​ការអប់រំ ការសិក្សា ក្មេង​ចាប់បាន​ច្រើនណាស់​។ គឺ​ទៅលើ​ការ​ច្រៀង​រាំ ការ​គូររូប ការ​គិតពី​ពណ៌ បន្សាំ​គាត់​ឲ្យ​ស្គាល់​មិត្តភក្តិ ឲ្យ​ស្គាល់​គ្រូ ឲ្យ​គាត់​យកចិត្តទុកដាក់​ទៅលើ​ការសិក្សា​កុមារ​ដឹងថា ត្រូវ​ក្រោក​ម៉ោង​៧ ព្រោះ​ម៉ោង​៧​កន្លះ​គាត់​ត្រូវ​ចូល​សាលា បង្កើត​កុមារ​ឲ្យ​មានការ​ទទួលខុសត្រូវ​។ ចឹ​ង​គាត់​ត្រៀម​រួចរាល់​ស្រេច​(​ដូច​កីឡាករ​)​ដើម្បី​ឡើងលើ​រិញ​»​។​

​បើតាម​លោក ផែន ប៊ុនធឿន ការសិក្សា​ជា​សាកល​បង្ហាញថា កុមារ​ដែល​បាន​ចូលរៀន​ថ្នាក់​ម​តេ្ត​យ្យ ជាទូទៅ​អាច​ចាប់បាន​ចំណេះដឹង​នៅ​ថ្នាក់បឋមសិក្សា​ច្រើនជាង​កុមារ​ដែល​មិនបាន​ឆ្លងកាត់​ថ្នាក់​ម​តេ្ត​យ្យ​។ មួយវិញទៀត ម​តេ្ត​យ្យ​សិក្សា​ក៏​រួមចំណែក​កាត់បន្ថយ​អត្រា​បោះបង់​ការសិក្សា​របស់​កុមារ​ផងដែរ​។​

​អ្នកស្រី ចាន់ ខាំ​ឃឿ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តរតនគិរី បានបង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​វត្ត​មាននៃ​ម​តេ្ត​យ្យ​សហគមន៍​ចល័ត​នេះ​។ អ្នកស្រី​លើកឡើងថា​ម​តេ្ត​យ្យ​សហគមន៍​ចល័ត​បាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្តរតនគិរី​។​

«​គម្រោង​នេះ វា​មាន​អត្ថប្រយោជន៍​សម្រាប់​បង​ប្អូន​នៅ​តំបន់​ខ្ពង់រាប ដែល​គាត់​ធ្វើស្រែ ធ្វើ​ចម្ការ​ឆ្ងាយ​ពី​ផ្ទះ​របស់គាត់​។ ចឹ​ង​ម​តេ្ត​យ្យ​ចល័ត​ហ្នឹង គឺ​បាន​ចល័ត​ទៅដល់​ក្រុម​ដែល​គាត់​នៅ​ចម្ការ​ជិតៗ​គ្នា​ហ្នឹង ក្រុម​ធ្វើស្រែ​នៅ​ជិតៗ​គ្នា​ហ្នឹង​បាន​រៀន​។ នៅទីនេះ រដូវ​ធ្វើស្រែ​ចម្ការ គាត់​ទៅ​នៅ​ស្រែចម្ការ ដល់​រដូវ​ប្រមូល​ផល​រួច បាន​គាត់​ចូល​ភូមិ​។ ចឹ​ង​ម​តេ្ត​យ្យ​ត្រូវបាន​ចល័ត​ទៅតាម​គាត់​»​។​

​នៅក្នុង​របាយការណ៍រ​បស់​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តរតនគិរី បង្ហាញថា ខេត្តរតនគិរី​មាន​ម​ត្តេ​យ្យ​រដ្ឋ​ចំនួន​៤៦ ម​ត្តេ​យ្យ​សហគមន៍​ចំនួន​៩១ និង​ម​ត្តេ​យ្យ​ឯកជន​ចំនួន​៥​កន្លែង​។ យ៉ាងណាក៏ដោយ ខេត្ត​នេះ​នៅតែ​ប្រឈម​នឹង​បញ្ហា​ខ្វះខាត​អគារសិក្សា បណ្ណាល័យ និង​គ្រូបង្រៀន​នៅ​តំបន់​ដាច់ស្រយាល​៕

ថ្មី​ៗ
អត្ថបទ : ហ៊ាន សុជាតា VOA

No comments: