Showing posts with label តារា. Show all posts
Showing posts with label តារា. Show all posts

ថៃ នរៈសត្យា មិន​​ការពារ ​​ថៃ នរៈ​​វិទូ រឿង​​​​ពាក់ព័ន្ធ​គ្រឿង​ញៀន



​ក្រោយ​ការ​ចាប់ខ្លួន​លោក ​ថៃ នរៈវិទូ ជាអតីតតារា​សម្ដែង ​​និងជាអតីត​ហ្វ្រេស៊ី ​លោក​ថៃ នរៈសត្យាជា​​​ឪពុក ដែលមាននាទី​ជា​​​រដ្ឋលេខាធិកា​របស់​ក្រសួង​​វប្បធម៌ និង​វិចិត្រ​​សិល្បៈ ​បានអះអាងថា​​​លោកមិន​​លូកដៃ​​​ក្នុងរឿង​កូនប្រុស​ត្រូវ​តុលាការ​ខេត្ត​បាត់ដំបង​​​ចោទប្រកាន់​ពីបទ​​​​ពាក់ព័ន្ធ​​​​រឿង​គ្រឿង​ញៀន​នៅ​នោះ​​ឡើយ។ យ៉ាងណាមិញ លោកថា​ទឹកចិត្ត​ជា​ឪពុក គឺអាណិត ហើយ​​ឈឺចាប់​​​​​​ តែ​មិនអាច​ល្មើស​ច្បាប់​​​​​បណ្ដាលឲ្យមានការ​រិះគន់នោះឡើយ។

​​​លោក​បាន​ផ្ដល់សម្ភាសន៍​ថា ​លោកមិនបានដឹង​រឿង​​​ពាក់ព័ន្ធ​នឹង​រឿង​កូនប្រុស​ ភ្លើត​ភ្លើន​រហូត​​​​​​​​​​​បាន​ក្លាយជា​បក្សពួក​របស់​​ក្រុម​​អ្នកជួញដូរ​គ្រឿង​ញៀន​នៅខេត្ត​បាត់ដំបង​នោះទេ ដោយសារតែ​ពេលកន្លងមក​​​​លោក និ​​​ង​​លោក ថៃ ​នរៈវិទូ ​ជា​កូនប្រុស ​​​​​​ស្ថិត​នៅ​ក្រៅ​បន្ទុកពីគ្នា​​​ចាប់តាំង​ពី​​​​​​លោករៀប​​​ការ​​​ឲ្យកូនប្រុស​មានគ្រួសាររៀង​ខ្លួន។ លោកថា​​ការងារ​រវល់ គឺជាមូលហេតុដែល​មិនអាច​ឲ្យ​លោក​បានដឹង​ស៊ីជម្រៅ​ពាក់ព័ន្ធ​នឹង​​​​រឿង​កូនប្រុស ប៉ុន្តែ​លោក​ក៏មិនបាន​ប្រកែក​​ថា​​​លោក ថៃ នរៈវិទូ ​រង​ការ​ប្រកាន់ ហើយ​​​មិនបានពាក់ព័ន្ធ​នឹងរឿងជួញ​ដូរ​គ្រឿង​ញៀន​នោះឡើយ។ លោកថា ​មិនមានគម្រោង​​​ជួយ​ដោះ​កូនប្រុស​ពីការ​ចោទប្រកាន់​នោះទេ បើទោះជា​លោក​មាន​​​​​​​​​​​​​​នាទី​ជាមន្ត្រី​​ដែលមាន​ឥទ្ធិពលម្នាក់​នៅ​​​ក្នុង​ក្រសួង​មួយ។ ​

លោកនិយាយថា៖ ​«​​​ទឹកចិត្ត​​ឪពុក​បានត្រឹមតែ​អាណិត ​តែ​​បើឲ្យខ្ញុំទៅធ្វើអី​​ខុស​នឹង​ច្បាប់​​​ខ្ញុំមិនធ្វើទេ ខ្ញុំ​​ទុកសិទ្ធិអោយ​​​តុលាការ​គាត់ដោះស្រាយ​​ ​ធ្វើ​មិច​បើ​កូន​​យើង​​ចឹង​​!»។

​លោក​បដិសេធ​ឡើង​ទៅ​ខេត្ត​បាត់ដំបង ​ទៅ​​មើលកូនប្រុស​ដែលត្រូវ​​​​​​​​អាជ្ញាធរ​ចាប់ខ្លួន​​​ ​​ដោយថា​វត្តមានរបស់​លោកនឹងអាច​ធ្វើឲ្យចំណាត់​ការ​ផ្លូវ​ច្បាប់​មានភាព​ស្ទាក់ស្ទើរ ឬទើស​ទាល់​សម្រាប់​ក្រុម​សមត្ថកិច្ច​។ ​​​លោកថា ​ខ្លួន​បាន​ត្រឹមតែ​មាន​តំណាង​គ្រួសារ​ឡើង​ទៅមើល​​​​​​​ដើម្បី​ជួយលើកទឹកចិត្ត​ដល់​កូនប្រុស​កុំឲ្យឯកោ​ប៉ុណ្ណោះ តែ​​សម្រាប់​​​​​​​​​​​​​​វិធានការ​​​​​ការពារ​កូនប្រុស​អោយ​នៅ​ក្រៅឃុំ​គឺ​លោកមិនធ្វើ​នោះទេ ដើម្បី​បញ្ចៀស​នូវ​ការ​រិះគន់​​​។

លោកនិយាយថា៖ ​«​លូវ​ហ្នឹង​​ខ្ញុំមានការ​ទៅ​ប្រជុំនៅ​ខេត្ត​ផ្សេង ​​រឿង​ហ្នឹង​ប្រហែលគ្រួសារ​ខ្ញុំ(ប្រពន្ធ កូន) ​ទៅ​​​​​​មើល តែ​​មិនមែនទៅដោះស្រាយ​ទេ គឺ​​យើង​ទុកអោយច្បាប់​​​​​គាត់ចាត់ចែង ​​​​សម្រាប់ខ្ញុំជា​ឪពុក​​​ ខ្ញុំ​អត់ចង់ឃើញ​កូន​​ត្រូវ​​​ជាប់ឃុំចឹងទេ​ ហើយក៏រឹត​មិនចង់​​​អោយ​កូនប្រុស​​​​​ស្អុយ​ឈ្មោះ​ចឹងទៀត តែ​ធ្វើមិច​​បើ​​​​​​ច្បាប់​​​​រកឃើញ​ចឹង​ ចឹង​​យើង​រង់ចាំ​​​​​​​​​ស្ដាប់​ការ​ដោះស្រាយ​​របស់​​​ច្បាប់​វិញ ​​​​​យើងអត់​​​​ទៅធ្វើអ្វី​លើស​ពី​និតិវិធីច្បាប់​បាន​ទេ​!»។ ​​

លោកមិនហ៊ានរំពឹងថា​លោក ថៃ នរៈវិទូ ​​រួច​ផុត​ពីការ​ចោទ​ប្រកាន់នោះទេ ​បន្ទាប់ពីខាង​សមត្ថកិច្ច​រកឃើញ​​​​​​ជន​​ពាក់ព័ន្ធ​​​គ្រឿង​ញៀន​មួយ​ក្រុម​ធំនៅ​ខេត្ត​​​បាត់ដំបង​​​​មានគ្នា​​​៦​នាក់ ហើយ​​ក្រោយសារភាព​​​​​​គឺ​​​លោកថៃ នរៈវិទូ ​​ក៏ជា​​​​​​​​​បក្ស​ពួក​​ក្នុង​​​​​រឿង​​ប្រើប្រាស់ និងចែកកចាយ​គ្រឿង​ញៀនម្នាក់ដែរ។ ​

លោកនិយាយថា៖ ​​«​​​​ខ្ញុំអត់ដឹងថា​​​​គេ​(ថៃ​ នរៈវិទូ) ធ្វើ​អីខ្លះ​ទេរាល់ថ្ងៃ ​តែខ្ញុំ​អត់ថា​​​​​​​​​កូនខ្ញុំ​ត្រូវទេ ចាំ​​មើលនិតិវិធីច្បាប់សិន!»។

យោងតាមព័ត៌មានចុះផ្សាយ គឺ​​​លោក ថៃ​​ នរៈវិទូ និង​បក្ស ពួក​ត្រូវ​បាន​​​​​​​​មន្ត្រី​ប៉ូលីស​​​​​ខេត្ត​បាត់ដំបង​​​ចាប់បាន​​​កាលពី​​​រសៀលថ្ងៃទី​​​១០ខែមករា ​​​នៅ​ក្នុង​​ហាងមួយ​​​​ ក្រោមការ​ដឹកនាំដោយ​ លោក ប៉ង់ ចាន់សុយុទ្ធារា ​មន្ត្រីជាន់ខ្ពស់​​​បង្រ្កាប​គ្រឿង​ញៀននៅខេត្តបាត់ដំបង។

ព័ត៌មានផ្សាយថា ទីតាំងខារ៉ាអូខេយីហោ ដឺសោន ហ្វាមីលី (The Sound Family KTV) ត្រូវបានប៉ូលិសចុះបង្ក្រាប ហើយបានរកឃើញសារធាតុញៀនជាច្រើន និង​មនុស្សពាក់ព័ន្ធចំនួន​​​៦​នាក់។

លោក ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា ជនសង្ស័យចំនួន៦នាក់ គឺទី១ឈ្មោះ ហេង យូសុង ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី២ឈ្មោះ ថៃ នរៈពិទូ (អតីតតារាសម្ដែង) ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិអូរឬស្សី២ ខណ្ឌប្រាំពីរមករា រាជធានីភ្នំពេញ។ ទី៣ឈ្មោះ ភា ប៊ុនហេង ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី៤ឈ្មោះ ហាប់ សុវត្ថិ ភេទប្រុសអាយុ២៩ឆ្នាំរស់នៅក្រុងបាត់ដំបង។ ទី៥ ឈ្មោះ អោក រតនះ ប៉ុណ្ណិកា ភេទស្រីអាយុ២៧ឆ្នាំរស់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និង ទី៦ឈ្មោះ ហ៊ុន ម៉ាណេ ភេទស្រីអាយុ២៧ឆ្នាំស្នាក់នៅបន្ទប់ជួល ក្នុងភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង គឺជាមុខសញ្ញាដែលជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនទាំងនោះ។ លោកថា វត្ថុតាងដែលដកហូតបានរួមមាន ថ្នាំញៀនប្រភេទកេតាមីន(KETAMINEខេ) ៣ថង់ ទម្ងន់០,៨៨ក្រាម។ ឧបករណ៍ (ពុម្ភ) សំរាប់កែច្នៃថ្នាំញៀនអ៊ិស្តាស៊ីចំនួន២។ ថ្នាំអំពូលDiazepam ២អំពូល ថ្នាំគ្រាប់ ZEPAM ១៦បន្ទះ និងសម្ភារះវិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

លោក ស៊ាន សុណាល់ ថា លោក ថៃ នរៈវិទូ និងជនសង្ស័យដែលត្រូវចាប់បាន៥រូបទៀត នឹងប្រឈមជាប់ពន្ធនាគារ ប្រសិនបើរកឃើញថាពិតជាជាប់ពាក់ព័ន្ធលើករណីចែកចាយគ្រឿងញៀនដូចអ្វីដែលបានចោទប្រកាន់។ អ៊ីចឹងហើយទើបម្នាក់ៗមានការ​កោត​សរសើរ​​ បន្ទាប់ពី​លោក​ថៃ នរៈសត្យា ជា​​មន្ត្រី​ជាន់ខ្ពស់ ប្រកាស​ថា​មិន​​​​​​​​​​ការពារ​​កូនប្រុស​ក្រោយការ​ចាប់ខ្លួន ​​​​​​​ហើយទុកអោយច្បាប់​ដោះស្រាយ៕

VOD
ដោយ លោក វង្ស សុម៉ាលីន​​

មាស សុខ​សោភា ទទួល​បាន​គ្រឿង​ឥស្សរិយយស មុនី​សារាភ័ណ្ឌ ពី​ព្រះមហាក្សត្រ​



ភ្នំពេញ ៖ កំពូល​តារា​ចម្រៀង​ស្រី​មាន​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ប្រចាំ​ផលិតកម្ម​ថោ​ន មាស សុខ​សោភា មិន​ត្រឹម​តែ​មាន​ប្រជាប្រិយភាព និង ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​ប៉ុណ្ណោះ​ទេ ​កន្លងមក​តារា​ចម្រៀង​ស្រី​រូប​នេះ ​ក៏​ធ្លាប់​ទទួល​បាន​ការ​លើក​សរសើរ​ពី​អត្តចរិត​ថា​ ជាតា​រា​ដែល​មិន​ឆ្មើងឆ្មៃ​ថែមទាំង​មាន​ភាព​រួសរាយ​រាក់ទាក់​ និង​រក្សា​បាន​ប្រជាប្រិយភាព​លំដាប់​តារា​ចម្រៀង​ស្ថិត​បេះដូង​ទស្សនិកជន​ទៀត​ផង។

ស្រប​ពេល​ដែល​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅតែ​រក្សា​បាន​ក្នុង​អាជីព​ចម្រៀង​នេះ​ដែរ ​តារា​ចម្រៀង​មាស សុខ​សោភា ថ្មីៗ​នេះ​ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ​សម្ដេច​ព្រះបរម​នាថ​នរោត្តម សីហមុនី ប្រោស​ព្រះរាជ​ទាន​នូវ​គ្រឿង​ឥស្សរិយយស មុនី​សារា​ភ័​ណ្ឌ ថ្នាក់​មហា​សេនា ក្នុង​ឱកាស​នៃ​ទិវា​ប្រឆាំង​អំពើ​ពុក​រលួយ​ក្រោយ​ប្រធានបទ រស់នៅ​ជាមួយ​ភាព​ស្អាតស្អំ ដែល​ធ្វើឡើង​ក្រោម​វត្តមាន​របស់​លោក​ជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ជាមួយគ្នា​នៃ​ការ​ទទួល​បាន​គ្រឿង​ឥស្សរិយយស​នេះ​ដែរ​ តារា​ចម្រៀង​ស្រី​ល្បីឈ្មោះ មាស សុខ​សោភា បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ចំនួន​៤-៥​សន្លឹក​ថា​ កម្មវិធី​អបអរសាទរ​ទិវា​ប្រឆាំង​អំពើពុករលួយ​ក្រោម​ប្រធានបទ​រស់​ជាមួយ​ភាព​ស្អាតស្អំ​។ Can’t sleep-hands still shaking. I will do my best, to serve the Royal Family and to better our Kingdom​។ តាមរយៈ​នេះ​ភ្លាម​នោះ​ដែរ​គេ​សង្កេត​ឃើញ​មាន​មហាជន​ជាច្រើន​បាន​ផ្ញើ​សារ​សម្ដែង​ការចូលរួម​សាទរ​ដល់​នាង​ផង​ដែរ​។

សូម​បញ្ជាក់​ថា កំពូល​តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​ថោ​ន មាស សុខ​សោភា កន្លងមក​ធ្លាប់​ត្រូវ​បាន​ទស្សនិកជន​អ្នកគាំទ្រ​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្ដែង​ការ​គាំទ្រ​ និង​លើក​សរ​សើរ​ពី​អត្តចរិត​ក្នុងនាម​តារា​ស្រី​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​កម្ពុជា​ដែល​បាន​លះបង់​ពេលវេលា​ផ្ទាល់​ខ្លួន​ដើម្បី​ស្វែងរក​មូលនិធិ​នៅ​ក្រៅ​ប្រទេស​ជួយ​ដល់​កុមារ​កំព្រា ចាស់ជរា និង​ជនអនាថា​ជាដើម​។ ពិសេស​ជាង​នេះ​គឺ​មាន​ការ​គាំទ្រ​ខ្លាំង​ចំពោះ​សកម្មភាព​ និង​សន្តាន​ចិត្ត​មនុស្សធម៌​ដែល​តារា​រូបនេះ​បាន​និងកំពុង​ធ្វើ​នា​ពេល​បច្ចុប្បន្ន​ដើម្បី​ចូលរួម​ជួយ​សង្គមជាតិ​៕



កម្ពុជា​ថ្មី
ចាន់ ដា​រ៉ា​

កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ នឹងចូលរួម​សម្ពោធហាង RAQIA REPUBLIC នៅថ្ងៃ​ទី១៤ មករា​ខាងមុខនេះ



(ភ្នំពេញ)៖ RAQIA REPUBLIC ជាហាងដែលសំបូរបែប ដោយមានលក្ខណៈពិសេស យ៉ាងទំនើបទាន់សម័យ មានវត្ដមាននៅកម្ពុជាហើយ ដោយពេលព្រឹក​មានលក់អាហារបែបអឺរ៉ុប និងក្វាហ្វេ រសជាតិឈ្ងុយឆ្ងាញ់ ពីអ៉ិតាលីសុទ្ធ១០០% ហើយពេលយប់មានអាហារ ស្រាក្រហម និងភេ្ជសជៈគ្រប់មុខ ជាមួយនឹង​ក្លឹបកំសាន្ដ ដែលមានតារា និង DJល្បីៗទាំងជាតិ និងអន្ដរជាតិផងដែរ ។

សម្រាប់នៅថ្ងៃបើកសម្ពោធហាង RAQIA REPUBLIC នៅថ្ងៃទី១៤ មករាខាងមុខនេះ នឹងមានវត្ដមានកំពូលតារាចម្រៀងដ៏ល្បីប្រចាំកម្ពុជា គឺលោក ព្រាប សុវត្ថិ និងមានការបញ្ចុះតម្លៃពិសេស គឺទិញមួយថែមមួយ គ្រប់មុខទាំងអស់។

កាន់តែពិសេសនោះ សម្រាប់អតិថិជនគ្រប់ស្រទាប់វណ្ណៈទាំងអស់ រួមទាំងយុវវ័យផងដែរ សូមមកពិសា Caffe Crepe មួយកែវ នឹងថែមជូនមួយកែវ ដោយ​ឥតគិតថ្លៃ អាចពិសាបណ្ដើរ ពិភាក្សាការងារ ឬការសិក្សាបណ្ដើរ ជាមួយនឹងទីតាំងដែលរចនាយ៉ាងទាក់ទាញ ទីធ្លាធំទូលាយ និងអាចវេចខ្ចប់ក៏បាន ជាមួយ​និងកំប៉ុងដ៏ស្រស់ស្អាត ពីហាង RAQIA REPUBLIC ហើយនៅរៀងរាល់ល្ងាច ក៏មានតន្ដ្រីហ្វីលីពីន កំដរយ៉ាងពិរោះរណ្ដំផងដែរ។

សូមចូលរួមគាំទ្រ និងពិសារអាហារ យ៉ាងសប្បាយរីករាយ ជាមួយនឹងការប្រគំតន្ដ្រីពិសេសៗ នៅហាងRAQIA REPUBLIC ដែលមានទីតាំងស្ថិតនៅ សង្កាត់​ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតសូមទំនាក់ទំនង ទៅកាន់ប្រព័ន្ធទូរស័ព្ទលេខ៖ ០៧០ ៤០៨ ៧១៩ និង​ចូលទៅកាន់Facebook ៖​ Raqia Loungebar និងសូមចូលចុចទៅលើលីង (https://www.facebook.com/raqia.loungebar?fref=ts) ​​ដើម្បីទស្សនាកម្មវិធីរបស់RAQIA REPUBLIC នៅពេលយប់៕​​​​​

Fresh News

សួស វិហ្សា ត្រូវបានអ្នកសិល្បៈដូចគ្នា ទម្លាយថា ចាប់ផ្ដើមវាយឫកធំ និងធ្វើចរិតប្លែកៗ



(ភ្នំពេញ)៖ តារាចម្រៀងស្រីល្បីល្បាញ មានឈ្មោះបោះសំលេងគួរសម ក្នុងពិភពសិល្បៈ កញ្ញា សួស វីហ្សា ក្រោយពីបាន ជ្រកកោណក្នុងផលិតកម្មហង្សមាស និងចាប់ដៃគូឆ្លើយឆ្លងនឹង តារាចម្រៀង ប្រុស ឆន សុវណ្ណរាជ រួចមក ត្រូវបានគេមើលឃើញថា ចាប់ផ្ដើមឡើងកូដក្រឺតៗ គួរឲ្យកត់សម្គាល់ ខណៈផលិតកម្មនេះ បានយិតយោងនាងរហូតបានឡើងកូដខ្លាំង លើសពីការស្មាន។ ស្របពេលដែល សួស វីហ្សា ចាប់ផ្ដើមឡើងប្រជាប្រិយភាព គួរឲ្យស្ងើចសរសើ នាពេលថ្មីនេះ ស្រាប់តែមានអ្នកសិល្បៈ ដូចគ្នាបង្ហើបឲ្យដឹងថា នាងចាប់ផ្ដើមប្រកាន់ឫក វាយឫក ក្រអឺតក្រទម និងធ្វើចរិតប្លែកៗ ខុសឆ្ងាយពីមិនទាន់ល្បីឈ្មោះ។

ថ្មីៗនេះ សួស វីហ្សា បានចូលរួមប្រកួតក្នុងកម្មវិធី «I Am a singer Cambodia» ធ្វើឲ្យនាងបានកើនប្រជាប្រិយភាពទ្វេដង ព្រោះបានបង្ហាញសមត្ថភាពរបស់នាង គឺពិតជាអស្ចារ្យ មិនធម្មតា ព្រោះនាងអាចបកស្រាយចម្រៀង បានគ្រប់ទំរង់ហើយល្អឥតខ្ចោះទៀតផង។ ក្រៅពីនេះ សួស វីហ្សា ក៏ជាតារាលេចធ្លោរ មានអ្នកគាំទ្រច្រើនផងដែរ។
ប្រភពពីអ្នកសិល្បៈបាននិយាយប្រាប់ Khmertalking ថា សួស វិហ្សា តាំងពីនាង ចូលហង្សមាស ហើយក្រោយពីក្លាយជា បេក្ខភាពលេចធ្លោរមក នាងមានចរិត ក្រអើតក្រទម ហើយប្លែកៗខ្លាំង រកថាមិនត្រូវ។

ប្រភពដដែល បានបន្តទម្លាយទៀតថា សួស វីហ្សា មិនរាប់រកតារាចម្រៀងក្នុងផលិតកម្មចាស់ទៀតទេ នាងមិនដែលបង្ហាញពីភាពស្និទ្ធស្នាលណាមួយ សូម្បីតែកម្មវិធីមិត្តរួមផលិតកម្មចាស់រៀបការ ឬឡើងផ្ទះ ក៏មិនដែលបង្ហាញមុខឡើយ។ អ្វីដែលសំខាន់បើកម្មវិធីរបស់តារាក្នុងផលិតកម្ម ហង្សមាស នាងមិនសូវបាត់មុខនោះទេ។ ជាក់ស្ដែង មានកម្មវិធីមួយ គេបានអញ្ជើញនាងឲ្យចូលរួម ប៉ុន្តែនាងមិនព្រមលើកទូរស័ព្ទសោះ បែរជាសុខចិត្តផ្ញើរសារសួរវិញថា ជានរណាទៅវិញ ហើយនាងថា នឹងមកចូលរួម តែទីបំផុតគ្មានឃើញនាង មកអើតនោះទេ។

សួស វិហ្សា ក៏ត្រូវអ្នករៀបចំកម្មវិធីវ័យក្មេងម្នាក់ ធ្វើការវាយប្រហារនាងផងដែរថា ជាតារាមើលឃើញលុយជាធំ ព្រោះ សួស វិហ្សា ក្រឡុកលោក (អ្នករៀបចំកម្មវិធី) ដោយសារនាងទទួលការងារ ហើយសុំឡើងថ្លៃជាក្រោយ។ នាងដូចមិនយល់រឿងការងារ មុនទទួលការងារគួរតែនិយាយថ្លៃ មិនមែនគេយកលុយកក់ពីភ្ញៀវ ហើយឡើងថ្លៃក្រោយនោះទេ។

ប្រភពពីអ្នករៀបចំកម្មវិធីដដែល បានបន្តថា លោកមិនចង់រឿងវែងឆ្ងាយ ជាមួយនឹងអ្នកសិល្បៈល្បីដូចរូបនាងនោះទេ លោកសុខចិត្តដូរដាក់តារាចម្រៀងផ្សេង ដែលល្បីជាងនាង និងតម្លៃខ្លួនថ្លៃជាងនាង ដើម្បីឲ្យម្ចាស់កម្មវិធីសប្បាយចិត្ត។ តែលោកពិតជាមិនអាចធ្វើការ ជាមួយ សួស វិហ្សា បានទេ ព្រោះនាងល្បីខ្លាំង និងតម្លៃខ្លួនថ្លៃ។

កញ្ញា សួស វិហ្សា មិនអាចសុំការបំភ្លឺបានទេ ខណៈទូរស័ព្ទចូលច្រើនដងគ្មានអ្នកលើក យ៉ាងណាមិណ គេហទំព័រ Khmertalking នឹងព្យាយាមរង់ចាំការបំភ្លឺពីនាង ជានិច្ចនៅពេលក្រោយ៕

Khmer Talking

តារា​ល្បីៗ​នៅលើ​ពិភពលោក​ដែលមាន​ប្រវត្តិ​រៀបការ​ពី​៤​ទៅ​៩​ដង



តារា​ហូលីវូត អ្នកចម្រៀង អ្នកនិពន្ធ អ្នក​បង្ហាញ​ម៉ូដ និង​តារា​ល្បីៗ​មួយចំនួន​នៅលើ​ពិភពលោក មិនមាន​ស្នេហា​ឋិតថេរ រឹងមាំ​នោះឡើយ ដោយ​ពួកគេ​បានធ្វើការ​ផ្លាស់ប្តូរ​ដូច​អាវ​សំពត់​។ កាសែត Daily News ដ៏​ល្បី​បានបង្ហាញ​បញ្ជី​ឈ្មោះ​តារា​ល្បីៗ​ដែលមាន​ប្រវត្តិ​រៀបការ​ចាប់ពី​៤​លើក រហូតដល់​ទៅ​៩​លើក​។​

តារាភាពយន្ត​ហូលីវូត Zsa Zsa Gabor រៀបការ​៩​ដង​


Zsa Zsa Gabor ជាប់​ជាតា​រា​ហូលីវូត​ដែល​រៀបការ​ច្រើនលើក​ជាងគេ ពោលគឺ​ដល់​ទៅ​៩​លើក​។ អតីត​បវរកញ្ញា​ហុង​គ្រី​រូបនេះ បាន​រៀបការ​ជាមួយ​អ្នកនយោបាយ​តួ​ក​គី លោក Burhan Aspaf Belge ក្នុង​ឆ្នាំ​១៩៣៧ ហើយ​លែងលះ​នៅ​ឆ្នាំ​១៩៤១ ។ បន្ទាប់មក Gabor រៀបការ​ជាមួយ​អ្នកជំនួញ​ផ្នែក​សណ្ឋាគារ​អាមេរិក លោក Conrad Hilton នៅ​ឆ្នាំ​១៩៤២ ហើយ​លែងលះ​នៅ​ឆ្នាំ​១៩៤៧ ។ ស្វាមី​បន្តបន្ទាប់​របស់ Gabor រួមមាន លោក George Sanders ដែលជា​តារាភាពយន្ត លោក Herbert Hutner ដែលជា​អ្នកវិនិយោគ​ផ្នែក​ធនាគារ លោក Joshua S.Cosden, Jr. លោក Jack Ryan លោក Michael O’Hara លោក Felipe de Alba និង​លោក Frederic Prinz von Anhalt ដែលជា​ស្វាមី​ចុងក្រោយ រហូតដល់ Gabor ទទួលមរណភាព​ក្នុង​អាយុ​៩៩​ឆ្នាំ នា​ខែធ្នូ ឆ្នាំ​២០១៦ ។​

លោក Larry King អ្នកនិពន្ធ និង​ជា​អ្នកវិភាគ​តាម​វិទ្យុ​-​ទូរទស្សន៍ រៀបការ​៨​ដង​


លោក Larry King បច្ចុប្បន្ន អាយុ​៨៣​ឆ្នាំ ជា​អ្នកនិពន្ធ និង​ជា​វិភាគ​តាម​វិទ្យុ ទូរទស្សន៍​ដ៏​ល្បី​នៅលើ​ពិភពលោក​។ លោក​បាន​រៀបការ​៨​លើក​ជាមួយ​នារី​៧​នាក់​។ នៅ​ឆ្នាំ​១៩៥១ គាត់​រៀបការ​ជាមួយ​មិត្ត​រួម​វិទ្យាល័យ Freda Miller ក្នុង​អាយុ​១៨​ឆ្នាំ​។ មួយឆ្នាំ​ក្រោយមក អាពាហ៍ពិពាហ៍​ត្រូវបាន​រំសាយ​។ នៅ​ឆ្នាំ​១៩៦១ គាត់​បាន​រៀបការ​ជាមួយ Annette Kaye ហើយ​លែងលះគ្នា​នៅ​ឆ្នាំ​ដដែល​។ ក្រោយមក​លោក​បាន​រៀបការ​ជាមួយ​តារា Playboy ឈ្មោះ Alene Akins តែ​លែងលះ​នៅ​ឆ្នាំ​១៩៦៣ ហើយ​បន្ត​អាពាហ៍ពិពាហ៍​ជាមួយ​អ្នកកាសែត Mickey Stuphin មុននឹង​លែងលះ​នៅ​ឆ្នាំ​១៩៦៧ ។ លោក​បាន​រៀបការ​ម្តងទៀត​ជាមួយ Alene Akins នៅ​ឆ្នាំ​១៩៦៧ និង​លែងលះគ្នា​ជា​លើក​ទី​២​នៅ​ឆ្នាំ​១៩៧២ ។ ភរិយា​ជា​បន្តបន្ទាប់​របស់ King មាន Sharon Lepore (១៩៧៦ ដល់​១៩៨៣) Julie Alexander (១៩៨៩ ដល់​១៩៩២) និង Shawn Southwick ដែល​រួមរស់​ជាមួយគ្នា​ពី​ឆ្នាំ​១៩៩៧ រហូតដល់​បច្ចុប្បន្ន​។ លោក King មានកូន​៥​នាក់​។​

Elizabeth Taylor អតីត​តារា​ហូលីវូត​អង់គ្លេស​កាត់​អាមេរិក រៀបការ​៨​ដង​


Elizabeth Taylor ដែល​បានទទួល​មរណភាព​ក្នុង​អាយុ​៧៩​ឆ្នាំ​កាលពី​ឆ្នាំ​២០១១ ធ្លាប់​រៀបការ​ចំនួន​៨​លើក​ជាមួយ​បុរស​៧​នាក់​។ ស្វាមី​របស់​អតីត​តារា​ហូលីវូត​ដ៏​ល្បីល្បាញ​រូបនេះ មាន លោក Conrad Hilton Jr. (​ការ​ឆ្នាំ​១៩៥០ លែងលះ​ឆ្នាំ​១៩៥១) លោក Michael Wilding (​ការ​ឆ្នាំ​១៩៥២ លែងលះ​ឆ្នាំ​១៩៥៧) លោក Mike Todd (​ការ​ឆ្នាំ​១៩៥៧ ស្លាប់​ឆ្នាំ​១៩៥៨) លោក Eddie Fisher (​ការ​ឆ្នាំ​១៩៥៩ លែងលះ​ឆ្នាំ​១៩៦៤ ) លោក Richard Burton (​ការ​ឆ្នាំ​១៩៦៤ លែងលះ​ឆ្នាំ​១៩៧៤ ហើយ​ការ​ម្តងទៀត​នៅ​ឆ្នាំ​១៩៧៥ និង​លែងលះ​នៅ​ឆ្នាំ​១៩៧៦) លោក Jonh Warner (​ការ​ឆ្នាំ​១៩៧៦ និង​លែងលះ​ឆ្នាំ​១៩៨២) និង​លោក Larry Fortensky (​ការ​ឆ្នាំ​១៩៩១ លែងលះ​ឆ្នាំ​១៩៩៦ )​។ Taylor មានកូន​ចំនួន​៤​នាក់​ប៉ុណ្ណោះ​។​

លោក Billy Bob Thornton អ្នក​ផលិត​ភាពយន្ត តារា​សម្តែង អ្នកចម្រៀង និង​ជា​តន្ត្រីករ ធ្លាប់​រៀបការ​៦​លើក​


លោក Billy Bob Thornton ដែល​បច្ចុប្បន្ន មាន​វ័យ​៦១​ឆ្នាំ ជា​មនុស្ស​ដ៏​ល្បីល្បាញ​ម្នាក់​ក្នុង​ឧ​ស្សហកម្ម​ភាពយន្ត តន្ត្រី និង​ចម្រៀង​នៅ​សហរដ្ឋអាមេរិក​។ លោក​បាន​ឆ្លងកាត់​ជីវិត​អាពាហ៍ពិពាហ៍​ចំនួន​៦​លើក ដែល​ក្នុងនោះ មាន Melissa Lee Gatlin (​ការ​ឆ្នាំ​១៩៧៨ លែងលះ​ឆ្នាំ​១៩៨០) Toni Lawrence (​ការ​ឆ្នាំ​១៩៨៦ លែងលះ​ឆ្នាំ​១៩៨៨) Cynda Williams (​ការ​ឆ្នាំ​១៩៩០ លែងលះ​ឆ្នាំ​១៩៩២) Pietra Dawn Cherniak (​ការ​ឆ្នាំ​១៩៩៣ លែងលះ​ឆ្នាំ​១៩៩៧) Angelina Jolie (​ការ​ឆ្នាំ​២០០០ លែងលះ​ឆ្នាំ​២០០៣) និង Connie Angland រស់នៅ​ជាមួយគ្នា​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​។ លោក​មានកូន​៥​នាក់​។​

​លោក Martin Scorsese អ្នកដឹកនាំ​រឿង ជាពិសេស​រឿង​បែប​ប្រវត្តិសាស្ត្រ ធ្លាប់​រៀបការ​៥​លើក​
បច្ចុប្បន្ន​ឈានដល់​វ័យ​៧៤​ឆ្នាំ លោក Martin Scoresese អ្នកដឹកនាំ​រឿង​ដ៏​ល្បីល្បាញ​របស់​អាមេរិក​ចាប់តាំងពី​ឆ្នាំ​១៩៦៣​មក​នោះ ធ្លាប់​ឆ្លងកាត់​អាពាហ៍ពិពាហ៍​ចំនួន​៦​លើក​។ ពី​ឆ្នាំ​១៩៦៥ ដល់​ឆ្នាំ​១៩៧១ លោក​បាន​រួមរស់​ជាមួយ Laraine Marie Brennan ពី​ឆ្នាំ​១៩៧៦ ដល់​ឆ្នាំ​១៩៧៧ ជាមួយ Julia Cameron ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨២ ជាមួយ Isabella Rossellini ពី​ឆ្នាំ​១៩៨៥ ដល់​ឆ្នាំ​១៩៩១ ជាមួយ Barbara De Fina និង​រស់នៅ​ជាមួយ Helen Schermerhorn Morris ចាប់តាំងពី​ឆ្នាំ​១៩៩៩ រហូតដល់​បច្ចុប្បន្ន​។ លោក​មានកូន​៣​នាក់​។​

​អ្នកស្រី Joan Collin តារាភាពយន្ត​អង់គ្លេស ធ្លាប់​រៀបការ​៥​លើក​
​ជា​តួកុន និង​ជា​អ្នកនិពន្ធ ចាប់ពី​ឆ្នាំ​១៩៥១​មក បច្ចុប្បន្ន Joan Collin មាន​វ័យ​៨៣​ឆ្នាំ​ហើយ​។ អ្នកសិល្បៈ​អង់គ្លេស​ដ៏​ល្បីល្បាញ និង​កើត​នា​អំឡុង​សង្គ្រាមលោកលើកទី​ពីររូប​នេះ ធ្លាប់​រៀបការ​ចំនួន​៥​លើក ដោយ​ចាប់ផ្តើម​ជាមួយ​លោក Maxwell Reed ពី​ឆ្នាំ​១៩៥២​ដល់​ឆ្នាំ​១៩៥៦ បន្ទាប់មក​ជាមួយ​លោក Anthony Newley (​ពី​ឆ្នាំ​១៩៦៣​ដល់​ឆ្នាំ​១៩៧១) លោក Ronald S.Kass (​ពី​ឆ្នាំ​១៩៧២​ដល់​ឆ្នាំ​១៩៨៣) លោក Peter Holm (​ពី​ឆ្នាំ​១៩៨៥ ដល់​ឆ្នាំ​១៩៨៧) និង​លោក Percy Gibson ពី​ឆ្នាំ​២០០២​រហូតដល់​បច្ចុប្បន្ន​។ អ្នកស្រី​មានកូន​៣​នាក់​។​

​រីឯ​តារា​ដែល​ធ្លាប់​រៀបការ​ចំនួន​៤​លើក​រួមមាន អតីត​អ្នកចម្រៀង​អាមេរិក Frank Sinatra (​មរណភាព​ក្នុង​អាយុ​៨២​ឆ្នាំ​កាលពី​ឆ្នាំ​១៩៩៨ តារា​ហូលីវូត Liza Minnelli (​បច្ចុប្បន្ន​អាយុ​៧០​ឆ្នាំ​) Pamela Anderson តារាភាពយន្ត និង​ជា​អ្នក​បង្ហាញ​ម៉ូត​កាណាដា​កាត់​អាមេរិក ដែល​បច្ចុប្បន្ន​មាន​វ័យ​៤៩​ឆ្នាំ និង អ្នកចម្រៀង Lisa Marie Presley ដែលជា​កូនស្រី​របស់​ស្តេច​ចម្រៀង Elvis Presley៕

ថ្មី​ៗ
អត្ថបទ : ធីតា

លី ឌី​ណា ចេញមុខ​ជម្រះ​មន្ទិល​ស្នេហ៍​ជាមួយ​ស្វាមី ឈិន ច័ន្ទ​សុធា​រី



​ភ្នំពេញ ​៖​ ក្រោយពេល​ផ្ទុះ​នូវ​រឿងរ៉ាវ​ដ៏​ចម្រូងចម្រាស​ទាក់ទង​ដំណឹង​ស្នេហា​ត្រីកោណ​រវាង​តារា​ប្រុស​លោក សុវណ្ណ មករា ជាមួយ​តារា​ស្រី​វ័យក្មេង​រូប​ស្រស់ កញ្ញា លី ឌី​ណា ខណៈ​ដែល​អតីត​ពិធី​ការិនី​ស្រី​និង​ត្រូវជា​ភរិយា លោក សុវណ្ណ មករា អ្នកនាង ឈិន ច័ន្ទ​សុធា​រី ដាក់​ការ​ចោទប្រកាន់ថា កញ្ញា លី ឌី​ណា បាន​ជ្រែក​ផ្តាច់​ស្នេហ៍​ចង់​ដណ្ដើម​មក​ប្តី​របស់ខ្លួន​នោះ ពេលនេះ​ត្រូវបាន​សាមីខ្លួន​កញ្ញា លី ឌី​ណា បាន​ចេញមុខ​បដិសេធ​ដើម្បី​ស្រាយ​ចម្ងល់​របស់​មហាជន​ថា ជា​រឿង​មិន​ពិត​ឡើយ​។​

ដើម្បី​ជម្រះ​មន្ទិល និង​ជា​ការ​ឆ្លើយតប​លើ​ការចោទប្រកាន់​របស់ អ្នកនាង ឈិន ច័ន្ទ​សុធា​រី ដែល​បាន​ចោទប្រកាន់​រហូត​មានការ​ទម្លាយ​ថា ​តារា​ស្រី​សម្តី​ស្រទន់ កញ្ញា លី ឌី​ណា បាន​ព្យាយាម​ចង់​ដណ្តើម​ប្តី​របស់ខ្លួន​នោះ​ កញ្ញា​លី ឌី​ណា​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹងថា​ ករណី​នេះ​វា​គ្រាន់តែ​ជាការ​យល់ច្រឡំ និង​ជាការ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ការពិត​នោះឡើយ​។​

តារា​សម្ដែង​ស្រី កំពុង​ឡើង​កូដ កញ្ញា លី ឌី​ណា បាន​និយាយទៀតថា ចាស បង រឿង​ហ្នឹង​គ្រាន់តែ​ជាការ​យល់ច្រឡំ​ប៉ុណ្ណោះ ព្រោះ​វា​មិនមែនជា​ការពិត​ឡើយ​។​

ម្យ៉ាងទៀត​ការយល់ច្រឡំ​នេះ ដោយសារតែ​ខ្ញុំ និង​បង សុវណ្ណ មករា ជា​អ្នក​រួម​ការងារ​សិល្បៈ​ជាមួយគ្នា​ ហើយ​យើង​ឧស្សាហ៍​ចេញទៅ​ថត​សម្តែង​នៅតាម​បណ្តា​ខេត្ត​រួមគ្នា ​ហេតុនេះហើយ​ទើបបានជា​ធ្វើ​ឲ្យ​ភរិយា​របស់គាត់ បងស្រី ឈិន ច័ន្ទ​សុធា​រី មានការ​យល់ច្រឡំ​លើ​ពួកយើង​។​

កញ្ញា លី ឌី​ណា បាន​បន្តថា បើ​និយាយ​ពី​រូបភាព ឬ​ភស្តុតាង​ដែល​បង សុធា​រី គាត់​ថា​មាន​នោះ គឺ​គ្មាន​ ​ ហើយ​អ្វីដែល​គាត់​និយាយ​ហ្នឹង គឺ​គ្រាន់តែ​ជា​ការ​និយាយ​ពុំ​មាន​ការពិត​ឡើយ ព្រោះ​តាំងពី​ដើមដំបូង​មក​ខ្ញុំ​ធ្លាប់​បាន​ប្រាប់​គាត់​ហើយ​ថា​ បើសិនជា​គាត់​(​ឈិន ច័ន្ទ​សុធា​រី​) មាន​ភស្តុតាង​ ខ្ញុំ​ក៏​មិន​ប្រកែក និង​ប្រឈម​លើ​ការពិត​ដែរ ​តែ​រូបភាព​ដែល​មាន​នោះ ​ត្រឹម​ជា​រូបភាព​ធម្មតាៗ​ប៉ុណ្ណោះ​។​

តារា​វ័យ​ជាង​២០​ឆ្នាំ​សាច់​សខ្ចី​ដូច​បណ្តូល​ចេក​កញ្ញា លី ឌី​ណា បានលើកឡើង​ទៀតថា ធម្មតា​ទេ តួ​សម្ដែង​ស្រី​ជាមួយ​បង សុវណ្ណ មករា ពេល​យើង​ធ្វើ​ការងារ​រួមគ្នា គឺ​រមែង​នៅ​ជិត​គ្នា​ច្រើន និង​មាន​ភាព​ស្និទ្ធស្នាល​រាប់អាន​គ្នា​លក្ខណៈ​ក្រុមការងារ​រួម​អាជីព​។ ដូច្នេះហើយ​ធម្មតា​មនុស្ស​ស្រី​ចិត្តជា​ប្រពន្ធ​នរណា​ក៏​តែងតែ​បារម្ភ ហើយ​មានការ​សង្ស័យ​ផងដែរ​។​

ជាមួយគ្នានេះ កញ្ញា លី ឌី​ណា ក៏បាន​បញ្ជាក់​បន្ថែមថា រវាង​នាង និង​លោក សុវណ្ណ មករា គឺ​រាប់អាន​គ្នា​ត្រឹម​មិត្ត​ភក្ដិ​រួម​អាជីព​ប៉ុណ្ណោះ ពោលគឺ​ចាត់ទុក​គាត់​ដូចជា​រៀមច្បង​។​

ម្យ៉ាងទៀត​រាល់ថ្ងៃ​នាង​ក៏មាន​គូ​កំណាន់ចិត្ត​ហើយ​ដែរ ប៉ុន្តែ​ដោយសារ​រឿង​នេះ​ទើប​ធ្វើ​ឲ្យ​ចំណង​មេត្រីភាព​ស្នេហា​របស់​នាង​ជាមួយ​គូសង្សារ​ហាក់​មាន​ការ​ក្នក់ចិត្ត​គ្នា​ខ្លះ ព្រោះតែ​រឿង​គ្មាន​ការពិត​ទាំងនេះ ​ដែល​បាន​កើតឡើង​កាលពី​ថ្មីៗ​កន្លង​មក​នេះ​៕​

កម្ពុជាថ្មី
ចាន់ ដា​រ៉ា​

ខួបកំណើត​តារាកំប្លែង យេយេ ប្រជុំទៅ​ដោយតារា​ភេទទី៣ ជិត១០០នាក់​ចូលរួម



(ភ្នំពេញ)៖ ខួបកំណើតតារាសម្ដែង និងកំប្លែងភេទទី៣ កញ្ញា យេយេ នារាត្រីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ នៅភោជនីយដ្ឋាន V Freind សាខាបឹងត្របែក ត្រូវបានគេសង្កេតឃើញថា សម្បូរទៅដោយតារាសម្ដែងភេទទី៣ យ៉ាងច្រើនកុះករ ប្រមាណជិត១០០នាក់ចូលរួមអបអរសាទរ ខណៈកម្មវិធីនេះ ធ្វើឡើងទ្រង់ទ្រាយធំជាលើកទី១ សម្រាប់តារាសម្ដែងកញ្ញា យេយេ បន្ទាប់ពីឡើងកូដស្រឺតៗ ក្នុងវិស័យសិល្បៈ មានឈ្មោះបោះសំឡេងល្បីខ្លាំង រួចមក។

ក្នុងកម្មវិធីនេះ ក្រៅពីតារាសម្ដែង តារាចម្រៀងល្បីៗចូលរួម ក្នុងនោះក្រុមតារាសម្ដែងភេទទី៣ ជាច្រើននាក់ រស់នៅក្នុងចង្កោមសិល្បៈ បានមកប្រមូលផ្ដុំគ្នា តាមការអញ្ជើញរបស់កញ្ញា យេយេ គ្មានខានម្នាក់ណាឡើយ។ ក្នុងចំណោមតារាភេទទី៣ ទាំងអស់ បានបង្អូត​សម្រស់គ្នាទៅវិញទៅមក ប្រៀបបីដូចជាកម្មវិធីខួប របស់កញ្ញា យេយេ ក្លាយជាទីលានបង្អួតសម្រស់របស់កញ្ញា ភេទទី៣ នៅក្នុង​ប្រទេសកម្ពុជាដូច្នោះដែរ។

តារាកំប្លែងសាច់ទ្រលុកទ្រលន់ កញ្ញា យេយេ បានថ្លែងឲ្យដឹងក្នុងពិធី ខួបកំណើត នាយប់មិញនេះថា កម្មវិធីនេះ នាងបានអញ្ជើញ​ភ្ញៀវកិត្តិយសនិងមិត្តភក្តិរួមអាជីពការងារសិល្បៈទាំងអស់ ប្រមាណជា៣៥តុ ខណៈដែលកន្លងមក នាងពុំបានធ្វើលក្ខណៈធំដុំ អធិក​អធមបែបនេះឡើយក្រោយខកខាន៣ឆ្នាំ។ យ៉ាងណាមិញ ដោយសារតែនាង គិតថា សព្វថ្ងៃនេះ ជាពិសេសក្នុងខែនេះ អ្នកសិល្បៈ​ពិតជាមានការងារមមាញឹកច្រើនទើបនាងមិនបានអញ្ជើញ ឲ្យអស់គ្នាទេ។

កញ្ញា យេយេ បន្ថែមទៀតថា ថ្ងៃនេះ នាងពិតជាសប្បាយរីករាយឥតឧបមា ដែលបានឃើញមិត្តភក្តិ ក៏ដូចជាភ្ញៀវកិត្តិយស ទាំងអស់​ផ្ដល់វត្តមានចូលរួម ក្នុងកម្មវិធីខួបរបស់នាង។ ប៉ុន្តែអ្វីដែលធ្វើឲ្យនាង សោកស្ដាយបំផុតនោះ គឺកម្មវិធីនេះ គ្មានវត្តមានអ្នកម្ដាយជាទី​ស្រឡាញ់របស់នាងចូលរួមឡើយ ខណៈដែលគាត់បានចែកឋាន ទៅកាន់លោកខាងមុខ និងមិនបានឃើញពីភាពជោគជ័យរបស់កូន ​គួរឲ្យស្ដាយជាទីបំផុតតែយ៉ាងណាមិញ កញ្ញា យេយេ ក៏នៅមានឪពុកជាទីស្រឡាញ់ ដែលមានវ័យប្រមាណជាង៨០ឆ្នាំ កំពុងមើលថែ​ឃុំគ្រងកូនចៅជំនួសម្ដាយដែលបាត់បង់រួច ទៅហើយដែរ។

មាឌទ្រលុកទ្រលន់ដូចកូនដំរី កញ្ញា យេយេ បានថ្លែងទាំងរំភើប រហូតចង់ស្រក់ទឹកភ្នែកទៀតថា ថ្ងៃខួបកំណើតរបស់នាង គឺបាន​ធ្វើឡើង​ក្នុងបំណងលើករាសី ហើយនាងធ្វើមិនជាញឹកញាប់នោះទេ ខកខានពីរ បីឆ្នាំមកហើយ។ លើកនេះមកពីគិតថា មានសន្ទុះសិល្បៈឡើងខ្លាំង ទើបបង្កើតកម្មវិធីមួយនេះ ឲ្យកាន់តែមានការចាប់អារម្មណ៍ ក្នុងនោះមានបងប្អូនសិល្បករ-សិល្បការិនី មកពេញប្រៀបធ្វើឲ្យនាងសប្បាយចិត្ត នឹកស្មានមិនដល់ឡើយ។

សូមបញ្ជាក់ថា តារាភេទទី៣ យេយេ ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះសិល្បៈ ហក់ឡើងខ្លាំង ក្នុងសង្គមសិល្បៈ ព្រោះតែនាងមានទេពកោសល្យល្អ ពាក្យពេចន៍និយាយលេងនៅលើឆាកប៉ិនប្រសប់ គួរឲ្យចាប់អារម្មណ៍ ។ បែបនេះហើយ នាងត្រូវបានអ្នកសិល្បៈមើលឃើញថា ជាសមាជិក​លេចធ្លោមួយដួងទៀត បន្ទាប់មុននេះ មានកញ្ញា រ៉ូលីន ម៉ាដូណា ដែលលេចធ្លោយ៉ាងខ្លាំងហើយនោះ។

តារាសម្ដែងកំប្លែង កញ្ញា យេយេ មានឈ្មោះពិតថា «ឃ្លោក មករា» មានបងប្អូន៧នាក់ ស្រី៣ប្រុស៤ ប៉ុន្តែពេលនេះ គឺស្រី៤ប្រុស៣វិញ (កញ្ញា យេយេ ប្រាប់ទាំងអស់សំណើច) ហើយខួបកំណើតនេះ គឺគម្រប់អាយុ២៤ ឆ្នាំ។ សព្វថ្ងៃកញ្ញា យេយេ ជាសមាជិកក្រុមកំប្លែងភេទទី៣ ដែលតែងតែបង្ហាញវត្តមានជាប្រចាំ ក្នុងស្ថានីយទូរទស្សន៍ PNN និង MyTV៕



Fresh News

មន្ទីរសំរាកព្យាបាលកម្ពុជា អបអរសាទរដល់លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ទើបសម្រាលបានកូនស្រី



(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី ០៥ មករា ឆ្នាំ ២០១៧ នាយិកាបច្ចេកទេស នាយកគ្រប់គ្រងទូទៅនិងប្រធានផ្នែកទំនាក់ទំនងសាធារណៈ នៃមន្ទីរសំរាកព្យាបាលកម្ពុជា បានអញ្ជើញសួរសុខទុក្ខ និងអបអរសាទរដល់អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល នាឱកាសដែលអ្នកនាង គង់ សុជាតិ សម្រាលបានបុត្រី កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ក៏ដូចជាការជូនពរដល់គូស្វាមីភរិយា ក្នុងឱកាសឆ្នាំថ្មី ដែលបានបុត្រីដ៏ស្រស់ស្អាត ជាចំណងដៃដ៏ពិសិដ្ឋិ ដែលញុំាងឲ្យក្រុមគ្រួសារកាន់ តែមានភាពសប្បាយរីករាយ និងសុភមង្គលថែមទៀត ដែលជាសេចក្តីប៉ងប្រាថ្នា របស់គ្រួសារគ្រប់ៗរូប ។

អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ក៏បានថ្លែងអំណរគុណផងដែរដល់លោកស្រី វេជ្ជបណ្ឌិត ស៊ាន សុខទៀង នាយិការបច្ចេកទេស ក៏ដូចជាលោក វ៉ា ម៉ូនីកា នាយកគ្រប់គ្រងទូទៅ នៃមន្ទីរសំរាកព្យាបាលកម្ពុជា ដែលបានឆ្លៀតពេលពីការបំពេញការងារ មកសួរសុខទុក្ខ អបអរសាទរ និងជូនពរឆ្នាំថ្មីដល់ក្រុមគ្រួសាររបស់អ្នកនាង។

គួរបញ្ជាក់ថា អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ក៏ដូចជាគូរស្វាមីដទៃទៀត ពិតជាមាន សេចក្តីសោមនសន្សរីករាយដែលមាន ឱកាសអាចមានលទ្ធភាពបានបុត្រដូចបំណង តាមរយៈការមកពិគ្រោះយោបល់ជាមួយនឹង គ្រូពេទ្យឯកទេស ឬទទួលយកសេវាបង្ក កំណើតកូនក្នុងកែវ ពីមន្ទីរសំរាកព្យាបាលកម្ពុជា ដោយមិនចាំបាច់ធ្វើដំណើរ ទៅទទួលការព្យាបាលនៅឯក្រៅប្រទេស ដែលមិនត្រឹមតែ ត្រូវចំណាយ ពេលវេលាច្រើនប៉ុណ្ណោះទេ ថែមទាំងត្រូវចំណាចថវិការច្រើន និងមានរបាំងភាសាទៀតផង។

ជាមួយគ្នានេះផងដែរ លោក វ៉ា ម៉ូនីកា នាយកគ្រប់គ្រងទូទៅ នៃមន្ទីរសំរាកព្យាបាលកម្ពុជា បានឲ្យដឹងថា គណៈគ្រប់គ្រងនៃមន្ទីរសំរាក ព្យាបាលកម្ពុជា ប្តេជ្ញានឹងខិតខំសំរេចឲ្យបាននូវទស្សនវិស័យរបស់ខ្លួន ក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពលរដ្ឋដែល ជាជនជាតិបរទេស ដែលជួបបញ្ហានៃការលំបាកមានកូន ឲ្យមានសេចក្តីសង្ឃឹមឡើងវិញ តាមរយៈការប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ គ្រូពេទ្យ គុណភាព សមត្ថភាពរបស់គ្រូពេទ្យឯកទេស និងបច្ចេកវិទ្យា វិទ្យាសាស្ត្រ ដើម្បីចូលរួមជាមួយនឹងក្រសួង សុខាភិបាល ក្នុងការលើកកំពស់សុខមាលភាព និងមុខមាត់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ។

មន្ទីរសំរាកព្យាបាលកម្ពុជា ស្ថិតនៅជាប់ខាងជើងរបង សាលាបឋមសិក្សាភ្នំដូនពេញ ដែលមានទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ២២២២៩៥៕

Fresh News

ដួង ម៉ា​ណា រៀបមង្គលការ ដោយគ្មានការពិសាគ្រឿងស្រវឹង



​ភ្នំពេញ ​៖​ ក្រោយពី​សាង​សម្ព័ន្ធមេត្រីភាព​ស្នេហា​ជាមួយ​គូស្នេហ៍ ​វ័យ​ជាង​៣០​ឆ្នាំ ​រហូត​ឈានដល់​ការ​យល់​ចិត្តថ្លើម​គ្នា​អស់​រយៈកាល​ជាច្រើន​ឆ្នាំកន្លងមក​នេះ​ ពិធី​ការិនី​ ដួង ម៉ា​ណា បានសម្រេច​ចិត្ត​រៀបចំ​អាពាហ៍ពិពាហ៍​ជា​ផ្លូវការ​ហើយ​ កាលពី​ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០១៧​ ​ដោយ​អញ្ជើញ​ភ្ញៀវ​ចូលរួម​ប្រមាណ​៥០​តុ​។​

ពិធីជប់លៀង​មង្គលការ​របស់​តារា​ស្រី ដួង ម៉ា​ណា កាលពី​យប់មិញ ​បានរៀបចំ​ធ្វើឡើង​នៅ​ភោជ​នីយ​ដ្ឋាន សេ​វេន ឡាក់​គី​ប្រាយ ​សាខា​ទឹកថ្លា​។​

ប៉ុន្តែ​បើតាម​ការកត់សម្គាល់​នៅក្នុង​ទិដ្ឋភាព ​នៃ​ពិធីមង្គលការ​របស់ ដួង ម៉ា​ណា នេះដែរ​ គេ​សង្កេត​ឃើញ​មាន​មិត្ត​សិល្បករ​-​សិល្ប​ការិនី​ចូលរួម​តិចតួច​បំផុត​ ពោលគឺ​ខុសប្លែក​ពី​កម្មវិធី​របស់​តារា​ឯទៀត​ដែល​ធ្លាប់​មាន​តារា​សិល្បៈ​នាំគ្នា​សម្រុក​ចូលរួម​ច្រើន​នោះ​។​

ដោយឡែក​ បើ​ផ្អែក​តាម​ប្រភពពី​រង្វង់​អ្នកសិល្បៈ​មួយចំនួន​បាន​ចូលរួម​កម្មវិធី​មង្គលការ​របស់​តារា​ស្រី ដួង ម៉ា​ណា ដែល​ត្រូវជា​គូ​ជាមួយ​កូនប្រុស ​ឈ្មោះ ​មុទ ចាន់​ដាវី​ឌ ក៏បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា ​ក្នុង​ពិធីមង្គលការ​របស់​ពិធី​ការិនី ដួង ម៉ា​ណា ដែល​រៀបចំ​ធ្វើឡើង​កាលពី​យប់មិញ​នេះ ​បើ​មើល​តាម​ការបញ្ជាក់​នៅលើ​សំបុត្រ ​គឺជា​ពិធីមង្គលការ​ខុសប្លែក​ពី​គេ ​ព្រោះ​ពិធី​នេះ​មិន​មាន​ការ​ពិសា​គ្រឿង​ស្រវឹង​ឡើយ​។​

ស្របពេល​ជាមួយគ្នានេះ ​ពិធី​ការិនី​របស់​ស្ថានីយ​ទូរទស្សន៍​អប្សរា ​ប៉ុស្តិ៍​លេខ​១១ ដួង ម៉ា​ណា បាន​ថ្លែង​បញ្ជាក់​បន្ថែម​ថា រវាង​នាង​ និង​អនាគត​ស្វាមី ​លោក មុទ ចាន់​ដាវី​ឌ បាន​ស្គាល់​គ្នា​ជាង​៣​ឆ្នាំ​មក​ហើយ ទើប​ឈានដល់​ដំណាក់កាល​នេះ​តែម្ដង​។​

យ៉ាង​ណា​មិញ​ អ្នកនាង ដួង ម៉ា​ណា ក៏បាន​ប្រកាស​ពី​ជំហរ​ផ្ទាល់ខ្លួន​ថា ​ទោះបីជា​ពេលនេះ​នាង​បាន​បញ្ចប់​ភាព​នូវ​លីវ​ហើយក៏​ពិតមែន​ តែ​សម្រាប់​អាជីព​សិល្បៈ​របស់ខ្លួន ​គឺ​នៅតែ​បន្ត​ដដែល​ ពោលគឺ​គ្មាន​គម្រោង​ឈប់​ឡើយ ​ពិសេស​ត្រៀម​ពង្រឹង​សមត្ថភាព​បន្ថែម​ឲ្យ​ខ្លាំង​លើ​មុន​ទៀត​ផង​៕



កម្ពុជា​ថ្មី
ចាន់ ដា​រ៉ា​

លី ឌីណា និង ​ឈិន សុធារី បញ្ចប់​ជម្លោះ​ក្រៅ​​​ប្រព័ន្ធ​តុលាការ

កញ្ញា លី ឌីណា និងអ្នកនាង ​ឈិន សុធារី

នៅ​ទី​បំផុត​​ជម្លោះ​យ៉ាង​ស្រួច​ស្រាល​​រវាង​តារា​សម្ដែង​​​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​​៥និង​ទូរទស្សន៍​បាយ័ន​​ ​​កញ្ញា ​លី ឌីណា និង​​​​ ឈិន សុធារី ត្រូវ​បាន​បញ្ចប់​ហើយ ​បន្ទាប់ពីអ្នក​ទាំង​ពីរ​​បាន​ជួបចរចាគ្នា ស្រប​គ្នា​ដែល​​លោក សុវណ្ណ មករា ជា​ដើម​ចម​ក៏​បាន​ធ្វើអោយ​​អ្នកនាង ​​​ឈិន សុធារី ជឿជាក់ថា​លោកនិង ​​​​​​ឌី លីណា មិន​មានស្នេហា​ក្រៅឆាក។

​​​​តារា​ស្រីទាំង​ពីរ​ក៏ត្រូវ​បាន​​ប្រកាសថា​​​​ សុំគ្នា​ធ្វើ​ជា​បង​ប្អូន​ធម៌ ​​បន្ទាប់ពី​​បាន​​​​លាង​ជម្រះ​នូវការ​យល់​ច្រលំ​​ដ៏ចម្រូង​ចម្រាស់​នោះ​ផងដែរ​​។

​​​​មុន​នេះ​បន្តិច​ មិនមាន​អ្នកណាមិន​ដឹង​នោះទេ ថា​​​តារា​សម្ដែង​​​​​​កំពុង​ឡើងកូដ​​​វ័យ​​២៥​ឆ្នាំ កញ្ញា​ លី ឌីណា ​​និង​ ឈិន សុធារី បាន​ផ្ទុះជម្លោះដាក់​គ្នា​​រហូត​ដល់​​​មាន​​​​​​ការ​ប្រកាស​​ប្ដឹង​​​​​​​​គ្នា​។

​ឈិន សុធារី ចោទ​ថា​​​​​​ លី ឌីណា ​​ដណ្ដើម​ប្ដី​​ ស្របគ្នាដែល​​លោក សុវណ្ណ មករា លែង​ចូលផ្ទះ ហើយ​មាន​បំណង​​សុំ​លែង​​​ជាមួយ​​អ្នកនាង ​​​ខណៈដែលភាគី​ខាង ​ឌី លីណា​ ឯណោះវិញ ក៏​បាន​ប្រកាស​ថា​នឹង​​ប្ដឹង​ការពារ​មុខ​មាត់​ខ្លួន​វិញ ​តប​នឹង​​បណ្ដឹ​ងរបស់ ​​ឈិន សុធារី ​។

​​អ្នកទាំង​ពីរ​បាន​សារភាពថាមាន​រឿង​​​​ផ្ទុះជម្លោះ​ដាក់គ្នា​រហូត​ឈានដល់​ការ​​ប្ដឹង​​ផ្ដល់​​ ដោយ​ ឈិន សុធារី ​បានប្រើ​​​​​បណ្ដាញសង្គម​ហ្វេសប៊ុក​លាតត្រលាង​ពីជម្លោះ​របស់ខ្លួន ​​​ធ្វើការ​វាយ​​​ប្រហារ​ទៅ​ ​​​​​លី ឌីណា ​ហើយ លី ឌីណា ក៏ព្រលះ​មួយសារ​​តប​ត និង​ពេលខ្លះ​ក៏​​​​រង់ចាំ​​​​មើលដើម្បី​ប្រមូល​ភស្ដុតាង​​​​។

​ជម្លោះ​ពួកគេ​កាន់តែមានកម្រិតធ្ងន់ បន្ទាប់ពី​​លោក សុវណ្ណ មករា ​​ខឹង​​នឹង​​​ការ​បង្ហោះ​ឡើង​របស់​ភរិយា ហើយ​បាន​ប្រកាសថា ឈិន សុធារី ​​​បំបាក់មុខ​ខ្លួន ដែល​នាំអោយ ​ឈិន សុធារី កាន់តែ​​​​​ក្ដៅ​ស្លឹក​ត្រចៀកនិង​ចោទ​ថា​​​​​​​តារា​សម្ដែង លី ឌីណា គឺជាមូលហេតុ​ដែលនាំ​អោយ​​លោក សុវណ្ណ មករា ​បែកចិត្ត។

ឈិន សុធារី ​គ្រោង​ដាក់​បណ្ដឹង​​​​​​​​ ​​​​​តារា​សម្ដែង លី ឌីណា​ ពីបទ​ប្រមាថ​​មាក់ងាយ​ ខ្លួន​​ក្នុង​ពេល​នាង​ខលទៅ​រក​​​​​លោក សុវណ្ណ មករា រាល់​ពេល​បាត់​ពីផ្ទះ ​ហើយ​ ​លី ឌីណា ​​ក៏​ប្រកាស​​​​​ប្ដឹង​បក​ជា​ការ​តបត ​ពីបទ​​បរិហារកេរ្តិ៍មិនពិត​ពីខ្លួន។

ម្នាក់ៗ​សុទ្ធតែ​​បង្ហាញ​ពី​ឆន្ទៈ​​ប៉ះគ្នាអោយ​បានដាច់ខាត​​​​ ​​ដើម្បី​ប្រឈម​មុខគ្នា​​ក្នុង​​ប្រព័ន្ធ​​​តុលាការ ​​បន្ទាប់ពី​​​​​​​ភាគី​​​​​​​ម្ខាងៗ​ក៏អះអាង​ថាខ្លួនមាន​​​ភស្ដុតាង​ដាក់បន្ទុកគ្នា​រៀង​ខ្លួន។

​​យ៉ាងណាក៏ដោយ​ក្រោយ​ការ​ស្ងប់ស្ងាត់ពីការ​តាមដាន​ ​​​តារា​សម្ដែង​ទាំង​ពី​​​​បែរជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាន​ដំណឹង​ថា​​​សម្រុះសម្រួលគ្នាហើយ​​​​ប្រកាសជំហរ​រៀង​ខ្លួនថា​​​​សុខ​ចិត្ត​រាប់គ្នានិង​បញ្ចប់​បញ្ហា​នៅ​ក្រៅ​ប្រព័ន្ធ​ច្បាប់។

​​តារា​សម្ដែង ​លី ឌីណា ដែលត្រូវគេ​ស្គាល់​​​ថា​​​​​​បានតំណែង​​​​​​​​​សំខាន់​ក្នុង​រឿង​​ជា​ច្រើន​​ចុង​ក្រោយ បានអះអាង​ថាហេតុ​ផលដែល​នាំអោយមានការ​យល់ច្រលំ គឺ​បណ្ដាលមកពី​​​​ក្នុង​ពេលនោះ​ លោក សុវណ្ណ មករា ដែល​​​ជា​អ្នក​ផលិតកុន​​អោយទូរទស្សន៍​បាយ័ន បាន​ហៅ​​នាង​សម្ដែង​តួ​ឯក ហើយ​ក្នុង​ពេ​លនោះ​​លោក សុវណ្ណ មករា ​និង​ឈិន សុធារី ​ក៏​មានរឿង​ខ្វែង​គំនិត​គ្នា​កើត​ឡើង។

​កញ្ញា​​ថាខ្លួន​ចង់បកស្រាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​​​​​​តាំងពី ​ឈិន សុធារី មាន​ការ​យល់ច្រលំ​ភ្លាមៗ​ម្ល៉េះ ប៉ុន្តែក្រោយមក​​ខ្លួន​​​មិនមាន​​​ឱកាស ​ទើប​​​​​ព័ត៌មានដែល​បាន​ចុះផ្សាយ​ស្រង់យកសម្ដីតែ​ម្ខាង​របស់​ ឈិន សុធារី ។

​​​កញ្ញា​និយាយថា​​៖ «​​ពេលមានរឿង​ហ្នឹង​ ខ្ញុំដឹងថា​គាត់​(ឈិន សុធារី)ប្រច័ណ្ឌ​​បង មករា ដោយសារតែ​បង ​មករា​គាត់ថត​យប់ៗ​បាន​ឈប់ ​ហើយ​បង ធារី គាត់ដៅ​មកលើតែខ្ញុំទេ ​ដោយសារ​ពួក​យើង​​​​នៅ​​​ថត​ដល់យប់ៗជ្រៅជា​មួយគ្នា ​​​ហើយជួន​កាល​​បង​ មករា ក៏នាំទៅ​ហូបអី​​ តែ​មិនមែនទៅ​តែ​​ខ្ញុំនិង​គាត់ណា! មានក្រុមការងារ​គាត់ដែរ​តើ ​​​​តែ​បង​​ ធារី ​គាត់​​ដៅប្ដីគាត់ជាមួយខ្ញុំទើបមានរឿង​ហ្នឹង!»។

កញ្ញា​ថា​​​​​​​​​​​ក្នុង​ពេល​​ផ្ទុះជម្លោះ​​​ ឈិន សុធារី ​​បាន​ប្រកាស​​ប្ដឹង​កញ្ញា ខណៈដែលកញ្ញាក៏ត្រៀម​ភស្ដុតាង​​​ត​តាំងដូចគ្នា​ដោយ​កញ្ញាយល់​ថា​នោះការ​បង្ខូចឈ្មោះ​​។

កញ្ញា​និយាយថា​៖ «​​​​​​​ខ្ញុំអត់ដឹង​ថា​​​​គាត់(ឈិន សុធារី)និង​ប្ដីគាត់មានរឿងអីទេ ​តែ​​អោយតែ​បាត់​​​​​បង​ មករា ​គាត់​ខល​មកខ្ញុំរហូត ហើយខ្ញុំសារភាព​ជួនកាលគាត់​ខល​​ទៅ​ប្ដី​គាត់​អត់ចូល ហើយ​ពេលខលមកខ្ញុំ​ គឺ​បង​ មករា​​ នៅ​ជាមួយ​​ខ្ញុំមែន ដោយសារតែ​ថត​មិនទាន់ចប់ តែ​លូវ​ខ្ញុំនិង​គាត់(ឈិន ធារី)​និយា​យគ្នាត្រូវ​ហើយ ដោយសារតែ​ខ្ញុំនិង​បង​មករា អត់មានរឿង​ចឹង​!»។

កញ្ញាថា​រវាងកញ្ញា និង​​ឈិន សុធារី ​​​លែង​មាន​បញ្ហា​ចម្រូង​ចម្រាស់ដូចអ្វីដែល​បានឃើញ​ហើយ ប៉ុន្តែ​អ្វីដែលនៅបន្ត​គឺ​រវា​ងកញ្ញានិ​ង​​​បុរស​ជា​គូស្នេហ៍​ដែល​​មិនមែនជា​អ្នកសិល្បៈហើយជា​​​​​​​​​​​​មន្ត្រី​រាជការ​នៅ​ក្នុង​ក្រសួងមួយ​ឈាន​ដល់​​​​​​​​រង្គោះរង្គើ​​។

កញ្ញា​និយាយថា​៖ «​​​​​​ឥលូវ​ខ្ញុំ​និង​​​បង ធារី ​យល់​គ្នា​អស់​ហើយ ប៉ុន្តែ​សង្សារ​ខ្ញុំ​​​គាត់អត់គិត​ចឹង​​ទេ គាត់នៅតែ​ថា​​​​ព័ត៌មាន​ហ្នឹង​​វា​ពិត ​ហើយ​​​ខឹង​ខ្ញុំ​រហូត! ខ្ញុំ​អត់ខ្វល់រឿង​គាត់សុំបែកពីខ្ញុំ​ទេ ប៉ុន្តែ​អ្វីដែលខ្ញុំ​​សោក​​​ស្ដាយ គឺ​​​​ពួកយើង​​បែកគ្នាដោយសារតែ​​រឿង​យល់ច្រលំ​​​​​​​មួយពេលហ្នឹង!»។

​អ្នកនាង ឈិន សុធារី ​បាន​​អះអាងថា​រវាង​អ្នកនាង និង​​​​​ លី ឌីណា ពិត​ជា​បាន​​បញ្ចប់បញ្ហា​​ដូចអ្វីដែល​បាន​​លើកឡើង ដោយ​ក្រោយពី​ទទួល​​​​យកការ​បកស្រាយ​ អ្នកនាង​ក៏សុំតារា​សម្ដែង​​កញ្ញា ​លី ឌីណា ធ្វើ​ជា​​​​បង​ប្អូនធម៌​ផង។

អ្នកនាង​​ថា​​ក្រោយ​ការជម្រះ​មន្ទិល​​​​​ ​អ្នកនាង​នឹង​ផ្ដល់​ឱកាស​អោយ​តារា​សម្ដែង​រូប​នេះ​​​​បានសម្ដែង​​​ជា​ថ្មីនៅ​ក្នុង​ផលិតកម្មរបស់ស្វាមី​​​ បើទោះ​មិនទាន់​​ច្បាស់​ពីគម្រោង​នៅឡើយ៕

VOD
ដោយ លោក វង្ស សុម៉ាលីន

គៀត សុវណ្ណាឡាង ​​​​បំភ្លេច​អាជីព​ចម្រៀង

កញ្ញា ​គៀត សុវណ្ណាឡាង (វង្ស សុម៉ាលីន)

ខុស​ពី​​តារា​ចម្រៀង​ភាគច្រើនដែល​ក្រោយដាច់​កុង​ត្រា​ជាមួយ​ផលិតកម្មក៏​រមែង​​ស្វះ​ស្វែង​​​ផលិត​បទ​ថ្មី​​​ផ្ទាល់ខ្លួន​ពង្រឹង​ទីផ្សារជា​ពិសេស​នៅ​ក្នុងកាលៈទេសៈ​​​ដែល​​បទ​និពន្ធ​ថ្មី​​ត្រូវ​បាន​ទទួល​ស្គាល់ អតីត​តារា​ចម្រៀង​​​​​​​​ប្រចាំ​​​ផលិតកម្ម Phleng Record របស់​ហង្សមាស កញ្ញា ​គៀត សុវណ្ណាឡាង ហាក់​បំភ្លេច​អាជីព​នេះចោលតែម្ដង។ ​​​​​

កញ្ញាថា​​អាជីព​​​​ចម្រៀ​ងខ្លួនស្រឡាញ់ តែ​ដោយសារតែ​​​​​​​​ភាព​ស្ទាក់ស្ទើរនិង​ដោយសារតែ​​​​​ចង់​​​​​​​អោយស៊ប់​​​​សម្ដែងជាង ទើបកញ្ញាសកម្ម​​​​​​​​​​​តែការងារ​​​​​​​​​​​​សម្ដែង​រឿង​​​តាំង​ពី​​ចប់កុងត្រា​ជាមួយ​ហង្សមាស។

​គៀត សុវណ្ណាឡាង បានអះអាងថា ​​​កញ្ញា​គ្មានគម្រោង​​​​បង្កើត​ក្រុម​ចម្រៀងឬ​​បង្កើត​ក្រុម​​ផលិត​បទ​ថ្មី​​​​ដូច​គ្នា​នឹង​តារា​ចម្រៀង​មួយចំនួន​ដែល​បាន​​​​ចាកចេញ​ពី​​ផលិតកម្ម​​​ចម្រៀង​នោះ​ទេ។ ​ក្នុង​នោះ​​សូម្បីតែការ​ស្វែង​រក​ទ្រនំថ្មី​ ដើម្បី​​​​​​ពង្រីកឱកាស​​​​ចេញ​ច្រៀង​ម្ដង​ទៀត​ ក៏មិនមាន​នោះ​ដែរ។

កញ្ញា​ប្រកាស​ចូល​​ស៊ប​​ក្នុងអាជីពសម្ដែង​​​១០០ភាគរយ ​បន្ទាប់ពីការ​សម្ដែង​​​ក្នុង​រឿង​របស់កញ្ញាមិនថា​​​រឿង​ភាគនិង​រឿង​ដុំ​ទទួល​ផ្លែ​ផ្កាវិជ្ជមាន។

ប៉ុន្តែ​មិនមាន​ន័យថា​កញ្ញានឹង​បំភ្លេចចោលទាំងស្រុង​​ជា​រៀ​ង​រហូតនូវ​អាជីពចម្រៀងដែលធ្លាប់តស៊ូ​នោះទេ គ្រាន់តែកញ្ញា​មិន​ចង់នឹកនានៅ​ក្នុង​កាលៈទេសៈការងារ​សម្ដែង​កុន​ទទួល​​បាន​​​ជោគជ័យ​ប៉ុណ្ណោះ។

ថ្លែង​ក្នុង​ពិធីសម្ពោធ​រឿង​​ «​ខ្មោច​​ម៉ាំមី» ​របស់​ផលិតកម្ម​ LD Picture កញ្ញា​បាន​បញ្ជាក់ថា​​​​​​​ខ្លួន​ទទួលតែការងារ​សម្ដែង​រឿង​ប៉ុណ្ណោះ បើទោះជា​​ក្នុង​រយៈ​​​​ក្រោយការ​ប្រឡូកហាក់មិ​នទាន់មានរឿង​ណាមួយដែល​កញ្ញាទទួល​សម្ដែង ហើយ​​ត្រូវ​បាន​មហាជន​​​​​​​​​​​​​​​​​​​​​​​​​​ចាប់អារម្មណ៍ខ្លាំង​ក្លា​​ដូច​គ្នា​នឹង​រឿង​ ​«​ស្នេហា​​​​​​​នៅ​វិទ្យាល័យ» កាលពីអតីតកាលដែល​កញ្ញា​​​សម្ដែង​កាលពី​​​​មុន​ចូលប្រឡូកអាជីពចម្រៀងហើយ​​​​​​​​ត្រូវ​បានមហាជន​​​​​​​​​​​​​​​​​​​​​ចាប់អារម្មណ៍។

​កញ្ញាថា​​​​​​​ការងារ​សម្ដែង​​​​​​​​​​​​​​​​​​ខ្លួន​ទទួល​ថត​ច្រើន ដោយគ្រាន់តែ​​​​​នៅ​ផលិត​កម្ម​ LD មួយ គឺ​កញ្ញាមាន​ច្រើន​រឿង​ណាស់ទៅ​ហើយ ​​ទាំង​ប្រភេទ​រឿង​ភាគនិង​រឿង​ដុំ ​បើ​ទោះជា​ក្នុ​ងរឿង​ «​ខ្មោច​នាង​ម៉ាំមី» ដែល​​កំពុង​ដំណើរ​ការ​បញ្ចាំងហើយត្រូវ​បានមហាជន​​​សរសើរ​​ថា​ជា​រឿង​ផ្ទុះ​នៅ​គ្រប់បណ្ដា​រោង​កុន​​មិនខុស​គ្នា​នឹង​រឿង​​ «​​កំណត់​ហេតុ​នាងនាថ» ​​​​​​​មិន​មានវត្តមាន​របស់កញ្ញាសម្ដែង​តួ​ឯកក៏ដោយ។

កញ្ញាថា​​ការ​សម្ដែង​ដ្បិតថា​មានការ​ប្រកួត​ប្រជែង​ពីសំណាក់​តារា​សម្ដែង​រួម​អាជីព តែ​បើធៀប​នឹង​​​ស្ថានភាព​​ជា​អ្នកចម្រៀង​ក៏មាន​​ចំណុច​ធូរជាង​នោះ​ដែរ ​​ទើបកញ្ញា​សម្រេច​ចិត្ត​​​​​​ឈរក្នុងអាជីពមួយនេះ ហើយ​​បំភ្លេច​​​ស្ទើរទាំង​ស្រុង​សម្រាប់​អាជីព​​​​ចម្រៀង​​​​ ជា​ពិសេស​គឺ​អាជីពចម្រៀង​​ជា​តារា​​កុងត្រា​នោះតែម្ដង។

កញ្ញា​​​បាន​​សរសើរ​ចំពោះ​តារា​ភាគច្រើន​ដែល​​​​​បាន​​​​ដកខ្លួន​ពីការ​សម្ដែង​ ហើយ​នៅតែ​​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង ​​ដូចជា​​អ្នកនាង​ សុខ​ សោម៉ាវត្តី ជា​ដើម ដែល​អ្នកណាក៏​​​ឃើញថា​​​ក្រៅពី​​​ផ្ទុះជាមួយ​ខ្សែរឿង​​​​រាប់មិន​អស់​កាលពី​ឆ្នាំ​​២០១៦​ហើយក៏​​​​កន្ត្រាក់​បាន​ការចាប់អារម្មណ៍​ជាមួយ​រឿង ​«​​ខ្មោច​ម៉ាំមី» ​នៅដើម​ឆ្នាំ​​២០១៧​នេះ​ទៀត។

​​កញ្ញាថា​​​​​​ខ្លួន​​​ចង់​​ល្បីឈ្មោះ​​ក្នុងអាជីពសម្ដែង​កុនទើប​សម្រេច​ចិត្ត​មិនទទួល​​​​​​ថត​ចម្រៀង ហើយ​នៅ​ត្រាំ​ត្រែង​​​​​​​​ជាមួយ​នឹង​ក្រុមផលិតករ ដោយរំពឹងថា​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​​វិថី​សិល្បៈ​រះ​ត្រដែត​​​​ខ្លាំង​ក្លា។

​គៀត សុវណ្ណាឡាង ទទួលស្គាល់ថា​ការ​ងារសម្ដែង​រីកចំរើន ​​​​​ប៉ុន្តែ​បើ​​​ធៀប​នឹង​អំឡុង​អតីតកាល​គឺ​សន្ទុះ​លេច​ធ្លោ​មិនសូវ​ដូចមុន​ប៉ុន្មានទេ ដែល​នេះអាចថា​មកពី​​​​​តារា​​​​សម្ដែង​​មានច្រើនហើយរឿងដែល​​ខាង​ផលិតករ​​​​​​ផលិតឡើង​​ក៏​ល្អ​​​​​​ដូចគ្នា ដែលធ្វើអោយរឿង​នីមួយៗ​បែកខ្ញែក​អ្នកគាំទ្រ។

យ៉ាងណា​កញ្ញា​ក៏​​​​​​​​​​​​សរសើរ​ថា ​ខ្លួន​នៅ​មានទីផ្សារ​​​​​​ល្អប្រសើរ​​​​​មិនអន់ជាង​តារា​​​​ល្បី​ៗ​នោះ​ផងដែរ ដោយសារតែ​​រឿងដែល​កញ្ញា​បានសម្ដែង​មានច្រើន​បណ្ដាក់​គ្នា ហើយរឿង​មួយចំនួនក៏ត្រូវ​គេស្គាល់​ច្រើន​​​​​​​​ដូចគ្នា។

​​កញ្ញា​​ប្រកាស​ទទួល​ថត​​​​​​​​​​​​​​​​​​ពេញ​ទំហឹង ​​​​​​​​​​​​​​​​​​​​​​​​ដោយលែង​ប្រកែកទៀត​ហើយ បើទោះជា​ការងារ​ថត​​តម្រូវអោយ​កញ្ញាលេង​កាច លេងឆ្នាស់ ឬ​​​​សម្ដែង​​ឆ្ងាយ​ៗ​នៅ​ខេត្ត​។ យ៉ាងណាមិញកញ្ញា​នៅមិនទាន់​​​​​ក្លាហាន​ហ៊ាន​ថត​ស៊ិច​ស៊ីនិង​​​​​ថត​​​របៀបស្នេហា​​​រោលរាល​នៅឡើយទេ ​​បើទោះជា​តារា​ច្រើន​នាក់អោយ​​តែ​បាន​ឆ្លង​កាត់​​​​ការ​ថត​​បែប​នោះ រមែងទទួល​បាន​​ការ​ចាប់អារម្មណ៍ ហើយជួយ​អោយ​ទីផ្សារ​របស់ពួកគេ​ឈានឡើង។

កញ្ញា​ថា​​ខ្លួន​​​​​​​​​​​​​​ពលី​នឹង​ការសម្ដែង ប៉ុន្តែ​សម្រាប់​តែ​ឈុត​​​​​​ទាំង​ឡាយ​ដែល​​គ្មានការ​រិះគន់និង​ការ​​​​​ចំអកឡកឡឺយ​ប៉ុណ្ណោះ។ ​

​​រវាង​​អាជីពសម្ដែងនិងអាជីពចម្រៀង ​កញ្ញាថា​ស្រឡាញ់​ចូលចិត្ត​ដូចគ្នា ប៉ុន្តែ​​​​សម្រាប់ពេល​នេះ​​មើលទៅ​អាជីព​ចម្រៀង​ប្រហែលជាត្រូវធីប​ចោល ហើយអាជីពសម្ដែង​នឹ​ងក្លាយជា​ឆ្នាំ​បាយ​ហើយ ​​ខណៈដែល​កញ្ញា​ក៏បាន​ប្រកាសថា​នឹង​​ចេញ​មុខ​ជួយ​​​សង្គម​​​​​​​និង​​ជួយ​​​ក្នុងគម្រោ​​ង​សប្បុរសធម៌​អោយ​បានច្រើន ​​ដើម្បីអោយ​​​កេរ្តិ៍ឈ្មោះ​​​​​ជា​តារា​សម្ដែង​របស់កញ្ញា​​​​​​​មានការឈានឡើង​មួយកម្រិត៕

VOD
ដោយ លោក វង្ស សុម៉ាលីន

កញ្ញាឯក​កម្ពុជា ប៉ែន ពណ្ណា​វឌ្ឍន៍ នាំ​យក​ពានរង្វាន់​អន្តរជាតិ ២ មក​មាតុភូមិ​វិញ​



យុវតី​ខ្មែរ ដែល​មាន​រូប​សម្បត្តិ​ស្រស់​សោភា និង​អត្តចរិត​ស្លូតបូត និង​រួសរាយ​រាក់ទាក់ កញ្ញា ប៉ែន ព​ណ្ណា​វឌ្ឍន៍ មិន​ត្រឹម​តែ​មាន​សមត្ថភាព ឆក់​យក​ចំណាប់អារម្មណ៍​ទស្សនិកជន និង​គណៈកម្មការ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បវរ​កញ្ញាឯក​កម្ពុជា ឆ្នាំ ២០១៦ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បវរ​កញ្ញាឯក​កម្ពុជា ដែល​ទទួល​បាន​ជ័យលាភី​លេខ ៤ រូបនេះ បាន​ធ្វើឱ្យ​ក្រសែភ្នែក​ទស្សនិកជន​អន្តរជាតិ និង​គណៈកម្មការ​ស្រឡាំងកាំង ចំពោះ​រាង​ដ៏​ស្រ​ឡូ​ន និង​រ៉ូ​ប​បែប​ស៊ីវិល័យ​រឹប​រាង​ដ៏​តូច​ច្រឡឹង​របស់​នាង នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​ប្រកួត​បវរកញ្ញា​ទេសចរណ៍​អន្តរជាតិ Miss Tourism Queen of the Year International 2016 នៅ​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន តំណាង​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ប្រ​ព្រឹ​ត្ដទៅ ចាប់ពី​ថ្ងៃទី ២៨ ខែវិច្ឆិការ ដល់​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៦ កន្លង​ទៅនេះ​។

​
ផ្ដើម​ចេញពី​ជ័យលាភី​បវរកញ្ញា​សាកលវិទ្យាល័យ​ម្នាក់ ក្នុងចំណោម ១០ នាក់ (Miss University 2016) និង​ទទួល​បាន​ពាន់រង្វាន់​ពិសេស​(Special Award, Miss Personality) ពី​ការប្រកួត​នោះ យុវ​និស្សិត​សេដ្ឋកិច្ច​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្ដរជាតិ​វ័យ ១៩ ឆ្នាំ កញ្ញា ព​ណ្ណា​វឌ្ឍន៍ បាន​បញ្ចេញ​សមត្ថ​ភាព​ដ៏​អស្ចារ្យ​របស់​នាង នៅ​លើ​ឆាក​អន្តរជាតិ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា ក្នុងចំណោម​បេ​ក្ខ​នារី មកពី​បណ្ដា​ប្រទេស​ជាង ៥០ ប្រទេស រហូត​ទទួល​បាន​ពានរង្វាន់​ដល់​ទៅ​២ ត្រឡប់មក​ជូន​មាតុភូមិ​វិញ ដែល​ពានរង្វាន់​ទាំងនោះ បាន​ឆ្លុះបញ្ចាំង​ពី​រូប​សម្បត្តិ​ដ៏​ល្អ​ឯក ជាមួយនឹង​រ៉ូ​បរា​ត្រី​ដ៏​សមសួន​របស់​នាង​(Best Evening Wear Award) ដែល​រចនា​ដោយ​កូន​ខ្មែរ​(​ហាង​រចនា​ម៉ូដ​ផា​រ៉ា​ឌី​) និង​ពានរង្វាន់ Miss Charity Award ដែល​ឆ្លុះបញ្ចាំង​ពី​សន្ដាន​ចិ​ត្ដ​បរិច្ចាគ​របស់ ព​ណ្ណា​វឌ្ឍន៍ នៅ​ក្នុង​ព្រឹត្តិការណ៍​ជា​អន្តរជាតិ​នោះ​។

លទ្ធផល​គួរ​ជាទី​មោទនភាព​នេះ សម្រេច​បាន​មកពី​ការ​ខិតខំ​ប្រឹងប្រែង​ហាត់រៀន ទេពកោសល្យ រូប​ឆោម​លោម​ពណ៌ និង​សមត្ថភាព​របស់​នាង ព្រមទាំង​ការ​ជំរុញ​លើក​ទឹកចិត្ដ​ពី​មជ្ឈដ្ឋាន ជុំវិញខ្លួន​របស់​នាង​ផង​ដែរ ដែល​ជា​បច្ច័យ​ដ៏​សំខាន់ យិ​ត​យោង​នាង​ឱ្យ​ឈានដល់​ចំណុច​ជោគជ័យ​ដូច​ការ​រំពឹង​ទុក​។ ចង់​ដឹងថា កញ្ញា ព​ណ្ណា​វឌ្ឍន៍ ទទួល​បាន​បទពិសោធន៍​អ្វីខ្លះ ពី​ព្រឹត្តិការណ៍​ប្រកួត​បវរកញ្ញា​ទេសចរណ៍​អន្ដរជាតិ Miss Tourism Queen of the Year International 2016 នោះ កម្ពុជា​ថ្មី​បាន​ជួប​សម្ភាសន៍​ជាមួយ​នាង ដើម្បី​ចែករំលែក​បទពិសោធន៍​ដល់​លោកអ្នក​។

ការ​ឡើងលើ​ឆាក​អន្តរជាតិ ពិត​ជា​មាន​ភាព​ខុសប្លែក​ខ្លះ​ពី​ប្រទេស​កំណើត​របស់​ខ្លួន ដែល​តម្រូវ​ឱ្យ​បេ​ក្ខ​នារី​គ្រប់រូប ត្រៀមខ្លួន​ឱ្យ​រួចរាល់​ដើម្បី​ធ្វើការ​ប្រកួត​។ ដោយឡែក​សម្រាប់ ព​ណ្ណា​វឌ្ឍន៍ នាង​ត្រូវ​រៀបចំខ្លួន​ឱ្យ​រួចជាស្រេច ដើម្បី​ឡើង​ប្រកួត នៅឯ​ព្រឹត្តិការណ៍​អន្ដរជាតិ​នេះ​។ នាង​បាន​ប្រាប់​ឱ្យដឹងថា ក្នុងនាម​នាង​ជា​បេក្ខនារី​មួយរូប ដែល​ទៅ​ចូលរួម​ព្រឹត្តិការណ៍​នោះ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា នាង​បាន​រ៉ាប់រង​កិច្ចការ​គ្រប់យ៉ាង​ដោយ​ខ្លួនឯង​ផ្ទាល់​រាប់​តាំង ពី​ការ​ស្លៀកពាក់ រហូតដល់​ការ Make-Up អ៊ីចឹង​វា​ជា​បទពិសោធន៍​មួយ​សម្រាប់​នាង ដែល​ធ្វើឱ្យ​នាង​កាន់​តែមាន​ភាពម្ចាស់ការ​។​
​
ពានរង្វាន់​ជា​បេ​ក្ខ​នារី ដែល​ស្លៀក​រ៉ូ​បរា​ត្រី​ស្អាត​ជាងគេ​(Best Evening Wear) និង​ពានរង្វាន់ Miss Charity បានធ្វើឱ្យ​យុវតី​វ័យក្មេង ដែល​តំណាងឱ្យ​កម្ពុជា​រូបនេះ មាន​អារម្មណ៍​រីករាយ​រំភើប​ចិ​ត្ដ​ជាខ្លាំង​រក​ថ្លែង​មិនត្រូវ​។ នាង​និយាយថា នាង​មិន​នឹកស្មានថា អាច​ទទួលបាន​ពាន​ដល់​ទៅ​២​នោះទេ ដោយសារតែ​នាង​ពុំបាន​ដឹងថា កម្មវិធី​នោះ មាន​រៀបចំ​ឱ្យមាន​ពាន Miss Charity ដែរ​។ នៅក្នុង​ក្រដាស​គេ​មិនបាន ប្រាប់​ពី​ពាន​នេះ​នោះ​ទេ ប៉ុន្ដែ​នៅពេល​ចូលរួម​កម្មវិធី​សប្បុរសធម៌ នាង​បាន​បរិច្ចាគ​កាដូ នៅក្នុង​កម្មវិធី​នោះ​។ ពិតជា​ចំឡែក​ក្នុង​ចិត្ដ នៅ​អំឡុងពេល​ប្រកាស​លទ្ធផល ព្រោះ​រូប​នាង​ត្រូវ​បាន គណៈកម្មការ​ប្រកាស​ក្ដែ​ងៗ​ថា ជា​បេ​ក្ខ​នារី​តំណាងឱ្យ​ប្រទេស​កម្ពុជា​តែ​ម្នាក់​គត់ ដែល​បាន​បរិច្ចាគ​ទាន នៅ​ក្នុង​កម្មវិធី​សប្បុរសធម៌ ខណៈ​បេ​ក្ខ​នារី​ដទៃទៀត មកពី​បណ្ដា​ប្រទេស​ផ្សេងៗ ពុំបាន​បរិច្ចាគ​ឡើយ​។

នាង​បាន​ប្រាប់​បន្ថែម​ថា នៅ​ព្រឹត្តិការណ៍​នោះ នាង​មាន​អារម្មណ៍​រំភើប​ចិ​ត្ដ​ខ្លាំង​មែនទែន ពីព្រោះ​កន្លងមក នៅ​ពេល​ចូលរួម​ការប្រកួត គេ​តែង​ប្រាប់​ឱ្យ​ពុះពារ​គ្រប់បែបយ៉ាង ដើម្បី​ឈ្នះ​ការប្រកួត ប៉ុន្ដែ​ដោយឡែក ព្រឹត្តិការណ៍​ប្រកួត​ជា​លក្ខណៈ​អន្ដរជាតិ នៅ​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន​វិញ អ្នករៀបចំ​កម្មវិធី​បាន​និយាយ​ថា សូមកុំ​គិតថា កម្មវិធី​នេះ​ជាការ​ប្រកួតប្រជែង​មួយ ដែល​យើង​ត្រូវតែ​ដណ្ដើម​គ្នា​យក​ពាន​នោះ ពីព្រោះថា ពាន និង​ម្កុដ មិនមាន​សម្រាប់​បេក្ខជន​គ្រប់គ្នា​នោះទេ ប៉ុន្ដែ​ចំណង​មិ​ត្ដ​ភាព គឺមាន​សម្រាប់​បេក្ខជន​ទាំងអស់ ដូច្នេះ​កម្មវិធី​នោះ ផ្ដោតជាសំខាន់​បំផុត ទៅលើ​ការ​បង្កើត​មិ​ត្ដ​ភាព​។

ដោយឡែក ចំពោះ​ពាន Best Evening Wear គណៈកម្មការ​ឱ្យ​តម្លៃ​ខ្ពស់​ទៅលើ​រ៉ូ​ប​គ្រប់​ឈុត ដែល​នាង​ស្លៀក នៅលើ​ឆាក​ថា សុទ្ធតែ​ស្អាត​ទាំងអស់​។ ចំពោះ​រ៉ូ​ប​ដ៏​ស្រស់ស្អាត​នេះ ព​ណ្ណា​វឌ្ឍន៍ បាន​សរសើរ និង​ថ្លែងអំណរគុណ​ដល់​ហាង​កាត់​សម្លៀកបំពាក់ Paradise មិន​ដាច់​ពី​មាត់​ចំពោះ​ការច្នៃ​ម៉ូត​រ៉ូ​ប ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​នេះ​។ នាង​និយាយថា​៖” ដូច​បង​ដឹង​ហើយ​ថា ទាំង ៥៥ ប្រទេស​គេ​មាន​អ្នក​ច្នៃ​ម៉ូត​ផ្សេងៗ​គ្នា ហើយ​ប្រទេស​គេ ក៏​មិនមែន​ច្នៃ​ម៉ូត​អន់​ដែរ គ្រាន់តែ​ថា វា​មាន​ទាំង​រ៉ូ​ប​ស្អាត​ផង ហើយ​អ្វី​ដែល​សំខាន់​នោះ យើង​អ្នក​ស្លៀក​ហ្នឹង យើង​ត្រូវមាន​សមត្ថភាព​បញ្ចេញ​ដូចជា​ថា នៅពេល​យើង​ដើរ យើង​ត្រូវ​ចេះ​សម្ដែង​ឱ្យ​ត្រូវ​ជាមួយ​រ៉ូ​ប ដើម្បី​ទទួលបាន​ចំណាប់អារម្មណ៍​ពី​គណៈកម្មការ​វាយតម្លៃ​”​។

បើ​តាម​ការ​ឱ្យ​ដឹង​របស់​កញ្ញា ព​ណ្ណា​វឌ្ឍន៍ ការឡើង​ប្រកួត​លើ​ឆាក​អន្ដរជាតិ​បែបនេះ មិន​ត្រឹមតែ​ធ្វើឱ្យ​រូប​នាង​ទទួល​បាន​កិត្ដយស និង​ភាព​សប្បាយ​រីករាយ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​បានផ្ដល់​បទពិសោធន៍​ល្អជា​ច្រើន​ដល់​រូប​នាង​។ នាង​ប្រាប់ថា​៖” ចំពោះ​នាង​ខ្ញុំ នាង​ខ្ញុំ​បានទទួល​បទពិសោធន៍​យ៉ាងច្រើន នៅ​ពេល​នាង​ខ្ញុំ​ទៅ​ប្រកួត នៅក្នុង​កម្មវិធី​អន្ដរជាតិ​មួយ​ហ្នឹង ដោយសារតែ​វា​មាន​ដល់​ទៅ ៥៥ ប្រទេស ហើយ​ប្រទេស​នីមួយៗ គាត់​មាន​អារ្យធម៌ និង​វប្បធម៌​ខុសៗ​គ្នា​ដូចជា​ប្រទេស​យើង ដែល​យើង​ទៅ​ហ្នឹង យើង​មាន​ក្បាច់​គុន​បុរាណ​ខ្មែរ​ល្បុក្កតោ អ៊ីចឹង​ប្រទេស​ផ្សេងៗ គេ​ក៏មាន​ការសម្ដែង​របស់​គេ​ដែរ​ដូចជា ការ​រាំ​របាំ ព្រមទាំង​មាន​ភាព​ខុសប្លែកគ្នា​ទាំង​ការតុបតែង​កាយ ការ​ស្លៀកពាក់ និង​ចរិត​លក្ខណៈ អ៊ីចឹង​មានឱកាស​សិក្សា​ពី​ចរិតលក្ខណៈ​របស់​បេ​ក្ខ​នារី ដែល​មកពី​ប្រទេស​ផ្សេងៗ​”​។

នៅ​ពេល​សាកសួរ​តើ​នាង មាន​រង​សម្ពាធ​ផ្លូវ​អារម្មណ៍ ដែរឬទេ នៅពេល​ឡើង​ប្រកួត​លើ​ឆាក​អន្ដរជាតិ​បែបនេះ កញ្ញា ព​ណ្ណា​វឌ្ឍន៍ និយាយ​ថា នៅក្នុង​ការប្រកួត​នីមួយៗ ទោះបី​មាន​បញ្ហា​អ្វី​កើតឡើង​ក៏ដោយ រូប​នាង​ពុំ​ដែល​ដាក់​សម្ពាធ​ទៅលើ​ខ្លួនឯង នៅ​វគ្គ​ផ្ដា​ប់​ព្រ័ត្រ​ឡើយ ពីព្រោះ​វគ្គ​ផ្ដាច់ព្រ័ត្រ គឺជា​ថ្ងៃ ដែល​យើង​ត្រូវ​បញ្ចេញ​សមត្ថភាព ដើម្បី​ទទួលបាន​ពានរង្វាន់ ដូច្នេះ​ប្រសិនបើ​យើង​ដាក់​សម្ពាធ​លើ​ខ្លួនឯង យើង​ប្រាកដជា​មិនអាច​ធ្វើ​វា​បានល្អ​នោះទេ​។ នាង​បន្ថែមថា នាង​សប្បាយ​ចិ​ត្ដ​ខ្លាំងណាស់ ដោយសារ​មុន​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ គេ​មាន​វគ្គជម្រុះក្រោយ​ការប្រកួត​សម្ដែង​ទេ​ព្យ​កោសល្យ ក្នុងចំណោម​បេ​ក្ខ​នារី ៥៥ នាក់ ហើយ​រូបនាង បាន​ជាប់​ទៅ​បន្ដ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុងចំណោម​បេ​ក្ខ​នារី ៩ នាក់​(Top 9)​។ នាង​ពិតជា​សប្បាយ​ចិ​ត្ដ​ណាស់ ដោយសារតែ នៅពេល​នាង​ចេញទៅ​ប្រកួត​លក្ខណៈ​អន្ដរជាតិ តំណាងឱ្យ​កម្ពុជា ត្រូវបាន​ទស្សនិកជន​ហ៊ោ​ក​ញ្ច្រៀ​វ​អបអរសាទរ ពេញ​ទាំង​ព្រឹ​ត្ដិ​ការណ៍ ក្រោយពី​នាង​សម្ដែង​ទេពកោសល្យ លើ​ក្បាច់​បុរាណ​ខ្មែរ​ល្បុក្កតោ​ចប់ ដូច្នេះ​នាង​មាន​អារម្មណ៍​ថា ខ្មែរ​យើង​ក៏មាន​ទេពកោសល្យ​អស្ចារ្យ ដើម្បី​ទាក់ទាញ​ក្រសែភ្នែក​ភ្ញៀវ​អន្ដរជាតិ មិន​ចាញ់​ប្រទេស​ដទៃ​ឡើយ​។​
​
នៅ​អំឡុងពេល​ប្រកួត​នៅ​ប្រទេស​ចិន បទពិសោធន៍​សំខាន់បំផុត ដែល​នាង​ទទួលបាន គឺ​ការបង្កើត​មិ​ត្ដ​ភាព និង​ទំនាក់ទំនង​ល្អជា​មួយ​បេ​ក្ខ​នារី​មកពី​ប្រទេស​ដទៃ ដោយសារ​កម្មវិធី​នោះ​ផ្ដោតទៅលើ​ការចែក​ចាយ​នូវ​វប្បធម៌ និង​អារ្យធម៌ នៅលើ​ពិភពលោក អីចឹង ក្នុងនាម​នាង​ជា​កូន​ខ្មែរ​មួយរូប ដែល​តំណាង​ឱ្យ​ប្រទេស​កម្ពុជា ទៅ​ប្រកួត​នៅ​ប្រទេស​ចិន នាង​បានរៀបចំ​គ្រប់បែបយ៉ាង ដែល​ទាក់ទង​ទៅ​នឹង​ប្រទេស​កម្ពុជា ដើម្បីឱ្យ​ភ្ញៀវ​អន្ដរជាតិ បាន​ស្គាល់​ថា ប្រទេស​កម្ពុជា​យើង ក៏​ជា​ប្រទេសមួយ ដែលមាន​សមត្ថភាព ក្នុងការ​ចូលរួម​ប្រកួត នៅលើ​ឆាក​អន្ដរជាតិ​ដែរ​។​
​
សូម​ជម្រាបជូន​ផងដែរ​ថា ការប្រកួត​បវរកញ្ញា​ទេសចរណ៍​អន្ដរជាតិ Miss Tourism Queen of the Year International 2016/17 ដែល​ប្រ​ព្រឹ​ត្ដិ​ទៅ នៅ​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន ចាប់ពី​ថ្ងៃទី ២៨ ខែវិច្ឆិការ ដល់​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៦ កន្លងទៅនេះ មាន​បេ​ក្ខ​នារី ចូលរួម​ពី​បណ្ដា​ប្រទេស​ចំនួន ៥៥ ដូចជា ចិន​(​ម្ចាស់ផ្ទះ​) កម្ពុជា រ៉ូ​ម៉ា​នី អូស្ដ្រាលី ឥណ្ឌា ហ្វីលីពីន វៀតណាម​។​ល​។ បេ​ក្ខ​នារី ដែល​ទទួលបាន​ម្កុដ​កញ្ញាឯក​ទេសចរណ៍​អន្ដរជាតិ គឺ​បេ​ក្ខ​នារី​មកពី​ប្រទេស​ឈី​លី​។ ជ័យលាភី​លេខ ២ បាន​ទៅលើ​បេ​ក្ខ​នារី​មកពី​ប្រទេស​ចិន ជ័យលាភី​លេខ ៣ បាន​ទៅលើ​បេ​ក្ខ​នារី​មកពី​ប្រទេស រ៉ូ​ម៉ា​នី ជ័យលាភី​លេខ ៤ បាន​ទៅលើ​បេ​ក្ខ​នារី​មកពី​ប្រទេស​អូស្ដ្រាលី និង​ជ័យលាភី​លេខ ៥ បាន​ទៅលើ​បេ​ក្ខ​នារី​មកពី​ប្រទេស​ឥណ្ឌា​។​
​
ជា​ចុងក្រោយ កញ្ញាឯក​កម្ពុជា​លេខ ៤ ដែលមាន​ឆន្ទៈ​ចង់​ក្លាយជា​អ្នកបម្រើ​លើ​យន្ដហោះ​(Flight Attendant) កញ្ញា ប៉ែន ព​ណ្ណា​វឌ្ឍន៍ បានផ្ដល់​ជា​សារ​ដល់​សុភាពនារី​កម្ពុជា​គ្រប់រូប​ថា ត្រូវមាន​ភាព​ក្លាហាន ក្នុងការ​បញ្ចេញ​សមត្ថភាព​របស់ខ្លួន​។ ជាដំបូង យើង​ត្រូវ​ស្វែងរក​ថា តើ​យើង​ត្រូវធ្វើ​យ៉ាងណា​ដើម្បីឱ្យ​ខ្លួនឯង​មាន​សមត្ថភាព ហើយ​ត្រូវបាន​បញ្ចេញ​នូវ​អ្វី ដែល​ខ្លួន​មាន​៕



កម្ពុជា​ថ្មី
សា​រ៉ា​ត​

Olson ទទួលស្គាល់ថា ថត​រឿង​សិច​បាន​ចំណូល​ខ្ពស់ ប៉ុន្តែ​ដូច​រស់ក្នុង​គុក​ឥត​ជញ្ជាំង​



​បន្ទាប់​សម្រេចចិត្ត​បោះបង់​ចូល​អាជីព​ជា​តួកុន​សិច Bree Olson បាន​ផ្ញើ​សារ​ណែនាំ​ទៅដល់​នារី​ផ្សេងទៀត​កុំ​មានការ​ត្រេកត្រអាល​ក្នុង​វិថី​ភាពយន្ត​អាសអាភាស​។ វីដេអូ​របស់ Olson ត្រូវបាន​ផលិត​ដោយ​កម្មវិធី​អប់រំ Real Women Real Stories​។​

ឈានដល់​វ័យ​២៦​ឆ្នាំ តារា​ស្រស់ស្អាត​ជនជាតិ​អាមេរិក Bree Olson ដែលមាន​ឈ្មោះ​ដើម​ថា Rachel Marie Oberlin បង្ហាញ​ពី​ការខកចិត្ត​ក្នុង​ដំណើរ​ជីវិត​របស់ខ្លួន​។ នាង​បាន​ប្រឡូក​ក្នុង​ភាពយន្ត​អាសអាភាស​ចាប់តាំងពី​អាយុ​១៩​ឆ្នាំ​មក ហើយ​អាជីព​នេះ បានធ្វើ​ឲ្យ​នាង​ពិបាក​រក​ការងា​ផ្សេង​ធ្វើ និង​ខ្វះ​ចំណងមិត្តភាព​ដ៏​ស្មោះត្រង់​។​

Olson បាន​រៀបរាប់​ក្នុង​ឃ្លី​ប​វីដេអូ​ថា​៖ «​នៅពេលដែល​ខ្ញុំ​បាន​ជួប​មនុស្ស​ផ្សេងៗ ពួកគេ​តែងតែ​បង្ហាញ​ការមិន​ចាប់អារម្មណ៍​លើ​រូបខ្ញុំ នៅពេលដែល​ពួកគេ​ដឹង​ពី​ការងារ​ខ្ញុំ​»​។ នាង​បាន​អះអាងថា វា​មិន​ពិបាក​អ្វី​នោះឡើយ ក្នុងការ​ទទួលបាន​ចំ​ណុល​៦​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​ពី​ការថត​រឿង​សិច ប៉ុន្តែ Olson ចង់បាន​អាជីព​ដែល​សង្គម​ទទួលស្គាល់​ដូចជា គ្រូពេទ្យ គ្រូបង្រៀន ឬក៏​បុគ្គលិក​ក្រុមហ៊ុន ជាដើម​។​

Olson បាន​ត្អូញត្អែរ​ពី​ជីវិត​ដែល​ហាក់ដូចជា​រស់នៅក្នុង​គុក​ឥត​ជញ្ជាំង ហើយ​ជាទូទៅ នាង​តែងតែ​ទទួលរង​នូវ​កា​របៀន​បៀត និង​ចំអក នៅលើ​បណ្តាញ​សង្គម​នានា​។ នាង​បាន​លើកឡើងថា​៖ «​ពេលខ្លះ ខ្ញុំ​មិន​ចង់​ចេញពីផ្ទះ​ឡើយ ពីព្រោះ​ខ្ញុំ​គ្មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ប្រឈម​ជាមួយ​មហាជន​នោះទេ​»​។​

​អតីត​តារា​ស្រើបស្រាល​រូបនេះ បាន​ណែនាំ​ដល់​នារី​ទូទៅ​ថា ការរកបាន​ចំណូល​ខ្ពស់​ពី​ការថត​ភាពយន្ត​អាសអាភាស មិនបាន​ធ្វើ​ឲ្យ​នាង​រីករាយ​ក្នុង​ជីវិត​នោះឡើយ ដោយ​ទទួល​ទូទៅ​តែងតែ​ទទួលរង​នូវ​ការ​មាក់ងាយ​៕​



ថ្មី​ៗ
អត្ថបទ : ធីតា

តារាច្រៀង Nikki Nikki នឹងត្រូវសម្តែងលើកដំបូង ក្នុងតន្ត្រីឆ្លងឆ្នាំស្រាបៀរកម្ពុជា ខេត្តសៀមរាប



(ភ្នំពេញ)៖ តារាច្រៀង សួន សុជាតា ហៅ Nikki Nikki នឹងសម្តែងលើកដំបូង ក្នុងការប្រគំតន្ត្រីឆ្លងឆ្នាំ២០១៧ របស់ស្រាបៀរកម្ពុជា នៅផាប់ស្ត្រីត ខេត្តសៀមរាប ថ្ងៃទី៣០ និង៣១ ខែធ្នូ ឆ្នាំ២០១៦។

Nikki Nikki បានឲ្យដឹងថា «ខ្ញុំសប្បាយចិត្តខ្លាំង ព្រោះនេះជាលើកទី១ ដែលខ្ញុំច្រៀងលើកឆាកតន្ត្រីឆ្លងឆ្នាំ របស់ស្រាបៀរកម្ពុជា ក្នុងខេត្តសៀមរាប ដែលការប្រគំតន្ត្រីនេះ ជាការប្រគំតន្រ្តីខ្នាតធំ មានទស្សនិកជនមកទស្សនាផ្ទាល់ច្រើន ហើយមានផ្សាយផ្ទាល់តាមទូរទស្សន៍ទៀត»។

Nikki Nikki បានត្រៀមចម្រៀងoriginal របស់ខ្លួនចំនួនបីបទ និងបទCover មួយបទ។ Nikki Nikki បានបន្តទៀត «ខ្ញុំដូចភ័យបន្តិចដែរ ពីព្រោះខ្លាចអ្នកសៀមរាបអត់​ទាន់ចូលចិត្តស្តាប់បទoriginal របស់ខ្ញុំ តែខ្ញុំសង្ឃឹមថាពួកគាត់នឹងគាំទ្របទចម្រៀងខ្ញុំ»។

ក្រៅពីNikki Nikki លើឆាកតន្ត្រីឆ្លងឆ្នាំស្រាបៀរកម្ពុជា ក៏មានតារាចម្រៀងផ្សេងទៀត ដូចជាកញ្ញា EVA លោកStep និងតារាចម្រៀងជាច្រើនដួងទៀត។

ក្នុងការប្រគំតន្ត្រីនេះក៏មាន DJ EDM ដែលបានតៀមបទភ្លេងពិរោះៗជាច្រើន សម្រាប់អ្នកចូលរួមការប្រគំតន្ត្រី រាំលេងសប្បាយរហូតដល់ម៉ោង១២អធ្រាត្រ ហើយក្រៅពីការប្រគំតន្ត្រីនៅពេលយប់ ស្រាបៀរកម្ពុជា ក៏បានរៀបចំការប្រកួតកីឡា Foosball លើវាលស្មៅ ដែលជាប្រភេទកីឡាថ្មីមួយ នៅកម្ពុជាផងដែរ៕



Fresh News

លោក ជេក ម្ចាស់​បទ​ «សេដ្ឋី​ស្រុក​ស្រែ» ស្ងាត់ៗ​ឡើង​ផ្ទះ​ថ្មី តម្លៃ​ជិត​២០​ម៉ឺន​ដុល្លារ ក្រោយ​វិល​ពី​អូស្រ្តាលី



(ភ្នំពេញ)៖ ម្ចាស់បទ «សេដ្ឋីស្រុកស្រែ» ដែលល្បីល្បាញខ្លាំង កាលពីប៉ុន្មានឆ្នាំមុន លោក សុខ រតនៈ ​ហៅ ជេក បានរៀបចំពិធីឡើង​គេហដ្ឋានថ្មី​របស់ខ្លួន យ៉ាងអធិកអធម ផ្អើលអស់អ្នកសិល្បៈជិតស្និទ្ធ នារាត្រីថ្ងៃទី២៧ ខែធ្នូឆ្នាំ២០១៦នេះ ​មានទីតាំងស្ថិតនៅជាប់របង ស្នងការ​រាជធានីភ្នំពេញ ​តាមផ្លូវ​លោក ជា សុផារ៉ា​ ​​បន្ទាប់ពីបាត់មុខ ពីសង្វៀនសិល្បៈ​ អស់រយៈពេលជាច្រើនឆ្នាំ ហើយត្រូវបានគេដឹងថា ការឡើងផ្ទះថ្មីនេះ គឺក្រោយពីលោក ត្រឡប់មកពីសម្ដែង នៅអូស្រ្តាលីវិញ។

អតីតតារាចម្រៀង របស់ផលិតកម្ម «Rock» ដែលទាញបានប្រជាប្រិយភាព​ តាមរយៈបទ «សេដ្ឋីស្រុកស្រែ» បានបាត់មុខមួយរយៈធំ ក្រោយពេល «Rock» ផ្អាកផលិតចម្រៀង ហើយខណៈដែលស្ងាត់ៗ នៅថ្ងៃទី២៧ ខែធ្នូ យប់មិញនេះ ស្រាប់តែសម្ពោធឡើងផ្ទះថ្មីមួយជុង តម្លៃជិត២០ម៉ឺនដុល្លារ គួរឲ្យភ្ញាក់ផ្អើល។

លោក សុខ រតនៈ ហៅ ជេក បានថ្លែងឲ្យដឹងថា ជាការពិតថ្ងៃនេះ លោកបានរៀបចំកម្មវិធី ឡើងគេហដ្ឋានថ្មី ដែលមានតម្លៃជិត២០​ម៉ឺន ដុល្លារ​មែន ដែលតាមគម្រោងត្រូវរៀបចំ​ទទួលភ្ញៀវ តែចំនួន២០តុប៉ុណ្ណោះ ប៉ុន្តែដោយសារបងប្អូន មិត្តភក្តិជាអ្នកសិល្បៈធ្លាប់រាប់អានគ្នា អញ្ជើញមកកាន់តែច្រើន ទើបត្រូវបន្ថែមទៀត អាចរហូតដល់ទៅ៣០តុឯណោះ។ លោកបន្តថា តាមការពិតផ្ទះមួយជុង ដែលមានតម្លៃជិត ២០ម៉ឺនដុល្លារនេះ គឺមិនមែនជាញើសឈាម របស់លោកផ្ទាល់តែម្នាក់ឯងទេ ពោលគឺមានការផ្សែផ្សំគ្នា ពីប្អូនៗខ្លះ ពីម៉ាក់ប៉ាខ្លះ និយាយរូបគឺ ពីគ្រួសារទាំងមូល ទើបគ្រប់គ្រាន់ ដើម្បីទិញផ្ទះនេះបាន។

លោកថ្លែងថា ម្យ៉ាងទៀត ផ្ទះចាស់ប្រក់ស្បូវ ហើយប្ដូរមកប្រក់ស័ង្កសី នៅម្ដុំស្ទឹងមានជ័យ ដែលជាកន្លែងកម្សត់កម្រនោះ ត្រូវបានលក់ ហើយប្រមូលផ្សំគ្នា មកទិញកន្លែងថ្មីនេះឯង។ ជាមួយគ្នានេះ ការចេញទៅច្រៀង និងសម្ដែងនៅក្នុងប្រទេសអូស្ដ្រាលី ទាំង៦លើក ធ្វើឲ្យលោកសល់លុយខ្លះ ដើម្បីបញ្ចូលបង្គ្រប់ទិញផ្ទះមួយល្វែង ជាមួយគ្នានេះ​ផងដែរ។

លោក ជេ​ក និយាយថា «ភាគច្រើនខ្ញុំឧស្សាហ៍ ចេញទៅសម្ដែងនៅប្រទេសអូស្ត្រាលី និយាយរួមគឺមានរហូតដល់ទៅ៦លើក ទើបចេះតែ សន្សំទុកខ្លះទៅ និងចំណូលមួយផ្នែកទៀត បានពីក្រុមតន្ត្រីរបស់ខ្ញុំ ហើយក៏មានប្អូនប្រុសម្នាក់ ដែលទៅធ្វើការនៅប្រទេសជប៉ុន​ ​ចូលរួមជួយផងដែរ។ ម្យ៉ាងទៀត ខ្ញុំបាត់មុខមួយរយៈនេះ ដោយសារតែខ្ញុំជាប់រវល់ជាមួយ ក្រុមតន្ត្រីសម័យមួយ​ផ្ទាល់ខ្លួន​ដែលមាន ឈ្មោះថា​ "ក្រុម​តន្ត្រីជេក" ​កំពុងទទួលបានការគាំទ្រ ពីបងប្អូន​គ្រប់មជ្ឈដ្ឋាន ហើយទន្ទឹម​​នឹងភាពស្ងប់ស្ងាត់នេះ ខ្ញុំក៏ត្រៀមចេញមុខ​លើឆាកតន្រ្តីវិញដែរ ព្រោះមានបងប្អូនជាច្រើនចេះតែ សួរនាំថា ពេលណាខ្ញុំឡើងច្រៀងវិញ »។

ម្ចាស់បទ «សេដ្ឋីស្រុកស្រែ» រូបនេះ បានបង្ហើបឲ្យដឹងដែរថា ​ទម្រាំមានថ្ងៃនេះ លោកបានតស៊ូប្រឹងប្រែង​ជាច្រើនឆ្នាំ​គឺធ្លាប់ឆ្លងកាត់ជីវិត ​ជាអ្នករត់តុ នៅតាមភោជ្ជនីយដ្ឋានមួយចំនួន នៅមុនពេលក្លាយ​​ជាតារាចម្រៀង របស់ផលិតកម្ម Rock ​ពោលគឺជីវិតរបស់លោកចាប់ផ្ដើម ប្រែប្រួល បន្ទាប់ពីមានឈ្មោះលេចធ្លោ នៅលើវិថីចម្រៀង​។​ លោក ជេក និងបង្ហាញ​វត្តមានតាមឆាកតន្ត្រី​វិញ ក្នុងពេលឆាប់ៗនេះ ស្របពេលកំពុងត្រៀមចេញបទថ្មីស្នាដៃនិពន្ធថ្មី មិនចម្លង​ពីគេ​ ដោយមានការចូលរួមពីអ្នកសិល្បៈដទៃទៀត ផងដែរ៕​



Fresh News

សំណុំរឿង ​វ៉ាន់ នី​ឡា, លោក សុខ ជំនោរ អស់​ជំនឿ​លើ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បន្ត​ប្តឹង​ទៅ​តុលាការ​មហាជន​ម្តង



​ភ្នំពេញ ៖ នៅ​ក្នុង​សំណុំរឿង​ដ៏​ចម្រូងចម្រាស​រ​វាង កញ្ញា វ៉ាន់ នី​ឡា និង​កូន​មន្ត្រី​ជាន់ខ្ពស់ លោក​ កុយ ប៊ុនសន លោក សុខ ជំនោរ អ្នកនិពន្ធ​បទ​ចម្រៀង​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស ត្រូវជា​បងប្រុស​របស់​កញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នី​ឡា បញ្ជាក់ថា​ នឹង​ប្តឹងទៅ​តុលាការ​មហាជន​ម្តង បន្ទាប់ពី​សម្តែង​ក្តី​អស់​សង្ឃឹម​ជាខ្លាំង​ចំពោះ​ចំណាត់​ការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​មិន​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ។​

ការ​ប្រកាស​ជំហរ​ប្តឹង​ទៅ​តុលាការ​មហាជន​នេះ​ ក៏​ធ្វើឡើង​បន្ទាប់ពី ឈ្មោះ គុយ សិទ្ធិ​សក្តិ ជា​មន្ត្រី​ប៉ូលិស​ពាក់​ស័ក្ដិ​៤​កន្លះ​ បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​របស់ លោក គុយ ប៊ុនសន អតីត​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ បាន​ចូល​បំភ្លឺ​តុលាការ​ជា​បន្តបន្ទាប់​រួចហើយ​នាពេល​កន្លងមក ហើយ​ជន​ត្រូវ​ចោទ​នេះ ក៏​ត្រឡប់​មកវិញ​ដោយ​សុវត្ថិភាព​ផង​ដែរ ពោលគឺ ពុំ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​នោះ​ទេ។ រីឯ កញ្ញា វ៉ាន់ នី​ឡា ហាក់ដូចជា​ក្តាប់​ព័ត៌មាន​មិនបាន នៅតែ​អះអាងថា ឈ្មោះ គុយ សិទ្ធិ​សក្តិ នៅតែ​គេចវេះ​មិន​ចូល​បំភ្លឺ​តុលាការ។​

ចំណែក​លោក សុខ ជំនោរ ដែល​ឈឺចាប់​ក្នុង​រឿងក្ដី​នេះ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ” ខ្ញុំ​ចាប់ផ្តើម​រៀបរាប់​ដំណើររឿង និង​ការ​ដាក់​ពាក្យបណ្ដឹង​ជា​សាធារណៈ ប្តឹង​ទៅកាន់​តុលាការ​មហាជន​វិញ​ម្តង “។​

សូមបញ្ជាក់ថា ជន​ត្រូវ​ចោទ គុយ សិទ្ធិ​សក្តិ ជាប់ចោទ​ពីបទ ​”​ហិង្សា​ដោយ​ចេតនា​ និង​ចែកចាយ​រូប​ភាព​អាសអាភាស​” ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៦ តាម​មាត្រា​២១៧​ នៃ​ក្រម​ព្រហ្មទណ្ឌ និង មាត្រា​៣៨ ​និង​មាត្រា​៣៩ ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស ​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ ពាក់ព័ន្ធ​ករណី​ថតរូប​ភាព​អាសអាភាស ​ហើយ​បង្ហោះ​ក្នុង​ហ្វេ​ស​បុក។​

ជាមួយគ្នានេះ ​លោក​មេធាវី នួន បូរ៉ា ជា​មេធាវី​ការពារ​ផ្លូវច្បាប់​ឲ្យ ​វ៉ាន់ នី​ឡា កាលពី​ថ្ងៃទី​២៣ ខែ​ធ្នូ ​ឆ្នាំ​២០១៦​ ទើបតែ​ដាក់ពាក្យ​ចូលទៅ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក ឆែ វីរៈ ដើម្បី​សុំ​ថតចម្លង​សំណុំរឿង​យក​មក​សិក្សា​ប៉ុណ្ណោះ។​

ក្នុង​ពាក្យសុំ​ថតចម្លង​សំណុំរឿង​លោក​មេធាវី​បាន​បញ្ជាក់​អំពី​ឯកសារ​ ដែល​ត្រូវ​សុំ​ថតចម្លង​រួមមាន ចម្លើយ​របស់​ជនជាប់ចោទ​នៅ​ចៅក្រម​ស៊ើបសួរ​ដីកា​សម្រេច​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ ឯកសារ​ដែល​ជន​ត្រូវ​ចោទ​ដាក់ចូល​តុលាការ កំណត់ហេតុ​សួរចម្លើយ​ជន​ត្រូវ​ចោទ និង​សេចក្ដីសម្រេច​រប​ស់​របស់​តុលាការ ​ឬ​ឯកសារ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿ​ព្រហ្មទណ្ឌ​លេខ​៣៥៣៤ ចុះ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៦ ក្រោយ​កាលបរិច្ឆេទ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៦ ​មកដល់​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦៕

កម្ពុជា​ថ្មី
មករា

ពេជ្រ សោភា សារភាពថា​ ​ឆឹម សក្កដា ជា​​​បុរស​ថ្មី​ក្នុងជីវិត

ពេជ្រ សោភា នឹង ឆឹម សក្កដា (រូបភាពពីហ្វេសប៊ុក)

នៅទី​បំផុត តារា​ចម្រៀង ​​ពេជ្រ សោភា ​បានសារភាពថា ​​តារា​សម្ដែង​លោក ឆឹម ​សក្កដា ពិតជា​មានទំនាក់ទំនង​​​មិនធម្មតាជាមួយ​ខ្លួន។ ​​​នាង​​បាន​​​ប្រកាស​បែប​នេះ ប​ន្ទាប់ពី​លោក ឆឹម សក្កដា ត្រូវគេឃើញ​​​តាម​ស្អិត​ជាមួយ​នាង​ក្រៅ​ឆាក និងលោក​បាន​ប្រកាស​ថា ​ស្រឡាញ់ ពេជ្រ សោភា ​​​​ស្មើជីវិត​​​ជាសាធារណៈនៅលើបណ្តាណទំនាក់ទំនងសង្គមហ្វេសប៊ុក។

​​ពេជ្រ សោភា និយាយថា ​​រវា​ងនាង និង​លោក ឆឹម សក្កដា ស្គាល់គ្នា​យូរមកហើយតាមរយៈ​ឱកាស​បានថត​​​​បទ​ចម្រៀង​ជាមួយគ្នា​​។ ប៉ុន្តែ​ចំណង​​​ស្នេហ៍ដែល​បានកើតឡើងទើបតែ​មាន​​​នា​ពេល​ថ្មី​ប៉ុណ្ណោះ ​​ដោយ​នាងថាលោក ​ឆឹម សក្កដា ​​ជ្រៀតខ្លួនចូលក្នុងជីវិត​​របស់នាង​ម្ដង​បន្តិច​ៗ ដែលធ្វើឲ្យ​នាង​​​ទទួល​យកក្ដីស្រឡាញ់ដោយមិនដឹងខ្លួន។

​​​​​​ក្នុងពេល​ថត​បទចម្រៀង​ជាមួយ​លោក ឆឹម សក្កដា នាងថា​ លោក​តែង​​ធ្វើ​រឿង​ប្លែកឲ្យ​នាង​សប្បាយ​ចិត្ត ​ហើយ​នាង​មិន​នឹកស្មាន​​អ្វីដែល​លោកបានធ្វើ​គឺជាក្ដីស្រឡាញ់នោះទេ ដោយ​នាង​គ្រាន់តែ​នឹកស្មាន​ថាធ្វើក្នុងនាមជា​អ្នកគាំទ្រ​​​​​មិនខុសគ្នា​ពី​ហ្វេន​របស់នាងទូទៅ​ប៉ុណ្ណោះ។ នាងថា​​​​​​ទង្វើរបស់​លោកកាន់តែចាក់ជ្រៅ​ក្នុងជីវិតរបស់ខ្លួន​ក្នុងពេលដែល​​​​លោកចេះតែ​ចំណាយ​ពេល​ច្រើនឡើង​ធ្វើឲ្យនាងសប្បាយ​ និង​​ធ្វើអោយនាង​ស្គាល់ថា​​​​​​​​​​​​​​ឈប់ឯកោ​ក្រោយជីវិត​​​អាប់អួរ។ ជា​ពិសេស​ក្នុងពេលដែល​លោក​រមែង​​​​ញញាក់អារម្មណ៍ដល់នាងនូវកាដូ​ផ្សេងៗ ទើប​នា​ងសម្រេចចិត្ត​ទិញ​នាឡិកា​​​​គូស្នេហ៍​មួយ​គ្រឿង​អោយ​លោក​​ក្នុងថ្ងៃ​​​​២៤ ធ្នូ មុន​មួយថ្ងៃ​​​​ពិធីបុណ្យ​ណូអែល​។

យ៉ាងណាមិញ នាង​ថា ​អ្វីដែលខ្លួននៅតែ​​ស្ទាក់ស្ទើរ​ថាអ្វីដែល​នាង​​​​​​​​ផ្ដល់ឱកាសឲ្យ​​​​​តារា​រូប​នេះ​​ចូល​ខ្លួន​កៀកកិតខ្លួន គឺជា​ស្នេហា​​​​នោះទេ ដោយសារតែ​ថា​ខ្លួន​ហាក់​មានអារម្មណ៍មិនទុកចិត្ត​ចំពោះ​លោក​១០០ភាគរយនៅឡើយ។ នាងថា​ ស្ទើរ​មិនចង់​ជឿ​​​ត្រចៀក ​​​​​​ដែលខ្លួនជា​ស្រ្តីមេម៉ាយ​ហើយ​ធ្លាប់ខកចិត្តបែរជា​មានកំលោះ​ម្នាក់​ស្រឡាញ់នាង​ស្មោះស្ម័គ្រ។ ​

នាង​ថា ​​​លោក ឆឹម សក្កដា មិនមែនជា​អ្នកសិល្បៈ​ដំបូងនោះទេ ​​ដែល​​​​​​​តាម​​​ស្រឡាញ់ ប៉ុន្តែ​នាង​បានក្លាយអ្នកសិល្បៈទី​១ ដែល​ជួយ​ព្យាបាល​​​​​ផ្លូវចិត្ត​របស់នាងឲ្យស្រស់ស្រាយ​​​​​​ខុស​ពីមុន។ ​​​នាង​បានសម្រេច​ទទួលយក​​​​អំពើ​ល្អរបស់លោក ​បន្ទាប់ពី​​​លោកបាន​បង្ហាញ​​​​នូវទង្វើ​ច្រើនយ៉ាងដែល​នាងធ្វើឲ្យ​​​នាង​​ពិបាកប្រកែក។

នាងថា ​​លោកគឺជា​​​បុរស​​ពោពេញ​ដោយ​​​ភាពផ្អែមល្ហែម ទើប​នាង​ចេះតែខ្លាច​​រអារ​​​ទំនាក់ទំនងដែល​បានសាង​ឡើង មានការប្រែប្រួល។ នាងសារភាពថា​​លោក ឆឹម សក្កដា ​ក្លាយខ្លួនជា​​ចំណែក​មួយសំខាន់​​ក្នុងជីវិតរបស់​ខ្លួន ​ប៉ុន្តែ​​នាង​មិន​ទាន់​​ហ៊ាន​ថា​ទំនាក់ទំនង​មួយ​នេះ​​​​​​​​​​​​​​​​​​​​មានភាពរឹង​មាំ​ដូចគ្នា​នឹង​​គូស្នេហ៍​របស់អ្នកនាង ខាត់ សុឃីម និង​អ្នកនាង គង់ សុជាតិ ដែលជាស្នេហ៍របស់តារា​សិល្បៈនោះទេ។

ពេជ្រ សោភា បាន​សារភាព តារា​សម្ដែង​​​លោក ឆឹម សក្កដា ​​​​​​ ​​​​​​​ជ្រាត​ចូលក្នុងជីវិត​របស់ខ្លួន ក្នុងពេលដែល​​​នាងឯកោ ហើយពោរពេញ​ដោយភាពទុក្ខសោក​ព្រោះតែការ​បាត់បង់ឪពុក និង​ក្រោយក្លាយខ្លួនជា​ស្រ្តី​មេម៉ាយ​​​​​​។ នាងសរសើរ​ថា​​​លោក​​ពូកែ​​ធ្វើសំឡេង​​ទិនហ្វីឲ្យ​នាង​សើច​សប្បាយ និង​​​​​ភាគតិច​ណាស់មិនធ្វើអោយ​នាង​ភ្ញាក់ផ្អើលនូវរឿង​ផ្សេងៗ ជាពិសេស​គឺ​ការពញាក់អារម្មណ៍។

នាង​និយាយថា៖ ​«ខ្ញុំអត់ចង់និយាយ​ថា​​ខ្ញុំ​​​​​​​ស្រឡាញ់គាត់ (ឆឹម សក្កដា) ទេលូវ​ហ្នឹង​ តែ​ខ្ញុំសារភាព​ថាខ្ញុំ​ចូលចិត្ត​គាត់! តាំងពីមានគាត់​ជិវិត​​​ខ្ញុំលែងឯកោ ហើយខ្ញុំ​​​មើលទៅ​គាត់​​មានតស៊ូជាមួយខ្ញុំ​ច្រើន​​ ទើបខ្ញុំ […] !»។

អ្នកនាងថា ​លោក​ឆឹម សក្កដា ​បាន​ប្រកាស​សុំស្រឡាញ់នាង​ច្រើនដង ដោយ​បានសុំខ្លួន​មើលថែ​នាង តែ​នាង​មិនទាន់​ហ៊ានឆ្លើយ​ពីជំហរ​ទទួល​យក​​ ឬមិន​ទទួល​យកនោះទេ ក្រៅតែ​ពី​​​​​​​​​​​​​​​​​​​​មិនប្រកែ​កនូវ​អំពើ​ល្អរបស់លោក ដើម្បីប​ន្ត​មើល​​​ទឹកចិត្ត​​​​​​​​​។ នាង​ថា​​មានរឿង​​រំភើប​ៗ​​​ជា​ច្រើន​ដែល​​លោកសក្កដា​ធ្វើអោយ​នាង​​យល់ថា​ជិវិត​របស់ខ្លួនមានន័យ​មិនដូចមុន អ៊ីចឹង​ហើយទើប​​យល់ថា​​លោក​​​​​​មានចំណុច​ល្អ​​ដែល​នាង​​​​​​​សម្រេចចិត្ត​ពិចារណា។

នាង​និយាយថា៖ ​«​ខ្ញុំរំភើបជាង​គេ​ពេលខ្ញុំ​ទៅច្រៀងនៅស្គន់ គឺ​គាត់ថា​​​គាត់ជាប់ថត​​​​​​អត់ទំនេរ​ទេ ប៉ុន្តែ​​ដាក់ទូរស័ព្ទមិនទាន់​ផុត​ផង គាត់​​មកដល់​​​! ​គាត់ចំណាយពេលច្រើន​​​​​​ក្នុងជីវិតរបស់ខ្ញុំ ហើយ​​​​​​បើទោះជា​ខ្ញុំទៅច្រៀង​ដល់ណាក៏ដោយ ក៏គាត់សុខចិត្ត​ទៅពញាក់អារម្មណ៍ដែរ ​​​​​​លើកលែងតែ​គាត់​​រវល់ទៅអត់បាន!»។

ពេជ្រ សោភា បន្ត​រៀប​រាប់ថា ​រវាងនាង និង​លោក ឆឹម សក្កដា កាន់តែមាន​សម្ព័ន្ធ​ភាព​ល្អ ប្រសើរ ប៉ុន្តែ​​​​​​​​ចំណង​ស្នេហ៍ដែល​ឈានដល់លែង​លាក់បាំង​នេះ នាង​ចេះតែ​ខ្លាច​​នឹងមាន​វាសនា​មិនសមប្រកប បើទោះជា​​លោក​សក្កដា ធ្វើអោយ​នាងទុកចិត្ត​​​ក្រោយការ​​​​​សេពគប់។

​លោក ឆឹម សក្កដា ​មិនអាច​សុំ​ការ​បញ្ជាក់បានទេ ​ប៉ុន្តែ​​បើក្រឡេក​ទៅ​មើលគណនី​ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់​លោ​ក គឺ​អ្នកណាក៏ឃើញ​គ្រប់គ្នា​ថា​ លោកប្រកាស​យ៉ាង​បើកចំហរ​ថា​​រវាង​លោក និង ពេជ្រ សោភា ជា​គូស្នេហ៍។ លោកបាន​ប្រកាសថា ​ខ្លួន​នឹង​តស៊ូ​​ដើម្បីឲ្យ​ពេជ្រ សោភា ទទួល​​យក និង​ជឿ​ថាអ្វីដែល​លោក​​​​​​​​ប្រឹង​ប្រែង​ជា​​​ស្នេហា​ពិត។ លោក​ប្រកាសមិន​​ខ្វល់ពីអតីត​កាល និងថា​អ្វីដែល​លោកចង់បាន​គឺ​បាន​​​ប្រើជីវិត​មើលថែ​តារា​ស្រី​រូប​នេះ​​​​សម្រាប់បច្ចុប្បន្ន និងអនាគត។ អ៊ីចឹង​ហើយចំណង​ស្នេហ៍មួយនេះ ធ្វើ​អោយមានមហាជន​​ចាប់អារម្មណ៍​​ក្រោយបែកធ្លាយ៕

VOD
ដោយ លោក វង្ស សុម៉ាលីន​​

ឈិន ម៉ានិច្ច ធ្លាក់​ The Voice កាន់ពាន​​​ Cambodian Idol រដូវកាលទី​​២

កញ្ញា ឈិន ម៉ានិច្ច ម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលទី២

នៅ​ទី​បំផុត​​​ការប្រលងចម្រៀង​​ដ៏​មាន​ប្រជាប្រិយភាព​​​​​ Cambodian Idol រដូវ​កាលទី​២​ ត្រូវ​បាន​បញ្ចប់​ហើយ​កាល​ពី​យប់​ថ្ងៃ​​អាទិត្យ​ទី​​២៥ខែធ្នូឆ្នាំ​​២០១៦​​​​​ ដោយ​​បេក្ខនារី ឈិន ម៉ានិច្ច មកពីខេត្ត​កំពង់ស្ពឺ​​​​បាន​ក្លាយ​ជា​ម្ចាស់​ពាន​ពី​ការ​ប្រកួត​នេះ​។ ជ័យ​ជម្នះ​​របស់នាង ​មានការភ្ញាក់ផ្អើល​​យ៉ាង​ខ្លាំង ដោយសារតែ​នាង​​​ប្រកាស​ខ្លួនទើបតែ​ធ្លាក់​​​​ពីការប្រលង​ The Voice រដូវកាលទី​១ ហើយមិននឹកស្មានថា​ខ្លួនកាន់ពាននេះ។

​​​មាន​ការ​ភ្ញាក់​ផ្អើល​មិន​តិច​ទេ ដែល​​​​​​​​​​បេក្ខរូប​នេះ​បាន​ក្លាយ​ជា​ម្ចាស់​ពាន​ក្នុង​កម្មវិធី ​Cambodian Idol សម្រាប់រដូវ​កាលទី​២។ ក្នុង​ចំណោម​បេក្ខជន​​​បេក្ខនារី​៣​នាក់​ចុង​ក្រោយ ​​​​​​​នាង​​​គឺ​ជា​បេក្ខនារី​​ដែល​មានទឹកដមសំឡេង​មិនធម្មតា ហើយ​ក៏​​ជា​​​​​​​​បេក្ខ​នារី​លើកទី​១ ​ដែល​​បាន​​​​ក្លាយជា​​ជា​ម្ចាស់​លំដាប់ថ្នាក់ពិភព​លោកចំ​ថ្ងៃ​បុណ្យ​ណូអែល​តែ​ម្ដង បន្ទាប់ពីការ​ប្រលង​ចម្រៀងកម្មវិធី​លំដាប់ថ្នាក់ពិភពលោកដែល​រៀប​ចំ​​​នៅ​ទូរទស្សន៍ហង្សមាស​​​​៣​លើក​មកហើយសុទ្ធតែ​បាន​ពាន​​​ទៅលើ​​​​​​​​​​បុរស។ ​

មុន​បោះ​ជំហាន​​​​​​​​ចូល​ក្នុង​កម្មវិធី​​ Cambodian Idol ​​នាង​គ្រាន់តែធ្លាប់​ទទួល​បានចំណាត់ថ្នាក់​លេខ​​១​ពីការ​ប្រលង​​នៅ​ក្នុងកម្មវិធីមួយ និង​​គ្រាន់តែ​ជា​​​​​​​​​​អ្នក​ចម្រៀងប្រចាំវង់តន្ត្រីមួយ។ នាង​បាន​​​​ឆ្លង​កាត់​ការ​ប្រកួត​ប្រចាំ​ខេត្ត​​ ហើយក៏បាន​​ឆ្លង​​​​ផុត​​​ការ​ជម្រុះ​​​​​​ច្រើន​​​វគ្គ​ច្រើន​លើក មុន​នឹង​ក្លាយ​ជា​​​​​​​​​​ម្ចាស់​ពាន​​​​​​​​នៅ​វគ្គ​ចុង​ក្រោយ​​​​​​ក្នុង​កម្មវិធី​​ Cambodian Idol ។ ​គ្រាន់តែប្រកាសភ្លាមៗ​​​ ម៉ានិច្ច​បង្ហូរទឹកភ្នែក​​​​​​នៅលើឆាកតែម្ដង ​ដោយនា​ងប្រកាសថា​​នាង​ធ្លាប់​បាន​ប្រលងធ្លាក់​នៅ​ក្នុងវេទិកាប្រលងចម្រៀង​ The Voice ម្ដងហើយ តែ​នាង​​​​នៅតែ​​មិន​បាក់ទឹកចិត្ត​ទើប​​សម្រេច​ចិត្ត​​ចូលប្រលងកម្មវិធី​នេះ​ម្ដងទៀត​។ នាង​ថា​ក្នុងការប្រលង​​ The Voice វគ្គ១ ​​​​អត់មានគណកម្មការណាមួយ​​​ពេញចិត្ត​សមត្ថភាពរបស់នាង​ទេ ​​​​​​​​​​​​​​ដោយសារតែ​ក្នុងពេលនោះ​​នា​ងមានកំហុស​ក្នុងការ​បកស្រាយ​បទ​ចម្រៀង។

ក្នុង​កា​រប្រឡ​ង​​ចុង​​បញ្ចប់ដែល​តម្រូវ​​ឲ្យ​បេក្ខជន​បេក្ខនារី​​នីមួយ​ៗ​លើកយកបទ​​​ដែល​តម្រូវ​ទឹកដមសំឡេងរៀងខ្លួន ដោយនាង​បកស្រាយ​​​​បទ​ប្រភេទ​ញាក់ផង និង ​​​​​​​​​បទ​​​​​​​​មនោសញ្ចេតនា​ផង ដោយបទដែលនាង​ជ្រើស​មកច្រៀង​គឺសុទ្ធតែ​មាន​​​ការ​កោតសរសើរ។ ​គណៈ​កម្មការ​​​ទាំង​​​៤ បាន​​​​​​​សរសើរ​ថា​នាង​មិនសម​​ជា​​​បេក្ខភាព​​​​សម្រាប់ការប្រលង​​នោះទេ គឺសមតែ​ជា​អ្នកចម្រៀងអាជីព និងជាទឹក​ដមចេញពី​​​តារា​ចម្រៀងដែល​មាន​កេរ្តិ៍ឈ្មោះ​​​​​​​​​បោះសំឡេង​ម្នាក់។

កញ្ញា ​ឈិន ម៉ានិច្ច ទទួល​បាន​​​​​​​ប្រាក់​រង្វាន់​ចំនួន​​​​​១០០​លាន​រៀល ប្រហាក់​ប្រហែល​នឹង​​២៥.០០០​ដុល្លារ ព្រម​ជា​មួយ​​កិត្តិយ​ស​ក្នុង​នាម​ជា​​​​​ម្ចាស់​ពាន Cambodian Idol ក្នុង​រដូវ​កាល​ទី​២។ ​ក្រៅ​ពី​នោះ​ក៏​បាន​​​​ទទួល​​ទឹក​ប្រាក់​​ឧមត្ថម្ភពី​ក្រុម​​​​​​​ហ៊ុនរហូត​ដល់​៥០លាន​រៀល​​​​ផ្សេងទៀត​ផងដែរពី​ក្រុម​ហ៊ុន​​​​ដែល​ជ្រោមជ្រែងកម្មវិធីនេះ។ អ៊ីចឹង​ហើយទើប​នាង​ទទួលបាន​ទឹកប្រាក់​១៥០លានរៀល​គឺ​ច្រើនជាង​បេក្ខជន​ដែល​កាន់ពាន​​​កាលរដូវកាលទី​​១។ ​​នាង​ក៏នឹង​ក្លាយ​ជា​តារាចម្រៀង​កុង​ត្រា​ប្រចាំ​នៅ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ដើម្បី​ក្លាយ​ជា​តារា​ចម្រៀង​ពេញ​សិទ្ធិ​​​​​​​​ ​ព្រម​ជា​មួយ​តំណែង​​​​​​​​​​​​​​ជា​​​​​​​​​​សមាជិក​មួយ​រូប​​របស់​កម្មវិធី ​Idol របស់ពិភព​​លោក​​​ផងដែរ​។ ​

ជ័យ​ជម្នះ​របស់​​​​​នាង​បាន​រុញ​ច្រាន ឲ្យ​បេក្ខជនបេក្ខនារី​​​​២​រូប​ផ្សេង​ទៀត គឺ​លោក នួន សុធារក្ស មក​ពី​ខេត្ត​​​​​​​ពោធិសាត់ ​​និង​បេក្ខនារី ​​ហ៊ិន លីដា ម្ចាស់ពាន​ផ្កាយរះក្នុងសួនរដូវកាលទី​១របស់ទូរទស្សន៍អប្សរា ​​​មកពីខេត្តកំពង់ឆ្នាំង​ ​​​របូត​​តំណែង​​ជា​ម្ចាស់​ពាន​ និង​ឱកាសទទួល​បាន​​ទឹក​​​​​​​​​​១៥០​លាន​រៀលដែល​ជា​ក្ដី​ស្រម៉ៃ​របស់ពួកគេ។ ​​​បេក្ខជន​​​ទំាង​ពីរ​នេះក៏​ជា​អ្នក​ចម្រៀង​ប្រចាំ​ក្នុង​​រង្គសាល​​ដូច​គ្នា​​នឹង ​​​ម្ចាស់ពាន​​​​​​​​មុន​​​​​ហក់​ចូល​មក​ប្រឡ​ង​​ក្នុង​កម្មវិធី ​​​​Cambodian Idol នេះ​ផងដែរ។ យ៉ាង​ណា​មិញ ទាំង​​​ម្ចាស់​ជ័យ​លាភី និង​​បេក្ខភាព​​​​២​រូប​ដែល​​មិន​បាន​ទទួល​ចំណាត់​ថ្នាក់ ​​ ក៏នឹងត្រូវ​​ក្លាយ​ជា​តារា​ចម្រៀង​កុង​ត្រា​​របស់​ផលិតកម្ម​ហង្ស​មាស​​​​​​​​មិន​ខុស​គ្នា​នឹង​​​​​បេក្ខភាព​ដែល​ជាប់​​​​​ផងដែរ ​​បើទោះជា​ពួកគេមិនមានឈ្មោះជាម្ចាស់ពាន​​​​​​​ Cambodian Idol រដូវកាលទី​​២​។ ​អ្នក​​​ធ្លាក់​ទាំង​ពីរ​ទទួល​បាន​​​ទឹក​ប្រាក់ឧបត្ថម្ភ​​ អមដោយ​​​​​​រង្វាន់លើកទឹកចិត្ត​យ៉ាងសន្ធាប់ពីក្រុមហ៊ុន​ភេសជ្ជៈផងដែរ។ ​

លោក​​​​​​​​ អ៊ឹង សុខលី​ ​អគ្គនាយក​រង​ទូរទស្សន៍​ហង្ស​មាស និង​​​ជា​​​​​​ទទួល​បន្ទុក​កម្មវិធី​​ដ៏​ធំនេះ បាន​អះ​អាង​ថា Cambodian Idol គឺ​ជា​កម្មវិធី​ដែល​ទូរទស្សន៍​ហង្ស​មាស​​​ទិញ​សិទ្ធិ​ផ្ដាច់​មុខ​ពី​ប្រទេស​អង់គ្លេស​​​​​។ នេះក៏ជា​​​​កម្មវិធីដែល​លោក​ចាត់​ទុក​ថា​បាន​ទទួល​ជោគជ័យ​​​​​ ​នៅ​គ្រប់​ស្រទាប់​វណ្ណៈ​​​​​ ​​បន្ទាប់​ពី​​​​កម្មវិធី​ក៏​បាន​ទទួល​ការ​​​​​​ចាប់​អារម្មណ៍​ពី​​​ថ្នាក់ដឹកនាំ​​​​នាពេលកន្លងមក។

ជា​មួយ​គ្នា​នោះ លោក​​​​ក៏​អះ​អាង​ថា ​​បេក្ខភាព​​​​នៅ​វគ្គ​ចុង​ក្រោយ មិន​ថា​​​​​តែ​​​​​ម្ចាស់​ជ័យ​លាភី​​​គឺ​ នី រតនា ឬ​​ ​​បេក្ខភាព​​​​​​​​​​២រូប​​ផ្សេង​ទៀត នឹង​ក្លាយ​ជា​​​​តារា​ចម្រៀង​​​​ប្រចាំ​នៅ​​​​​ផលិតកម្ម​ហង្សមាស​ក្នុង​ពេល​បន្ទាប់​។ លោក​​បាន​​​​​កោតសរសើរ​ចំពោះ​​​មហាជន​​​​​​​​​​​​​នៅ​ទូទាំង​ប្រទេស ដែល​បាន​គាំទ្រ​​កម្មវិធី​មួយ​នេះ​យ៉ាង​ពេញ​ទំហឹង​​តាំង​ពី​វិនាទី​ចាប់​ផ្ដើម៕

VOD
ដោយ លោក វង្ស សុម៉ាលីន

សុខ សោម៉ាវត្តី ជាប់លេខជួយឲ្យភាពយន្ត​រកចំណូលខ្ពស់ប្រចាំ​​ឆ្នាំ​២០១៦

តារាសម្តែង នាង សុខ សោម៉ាវត្តី

ក្នុងពិធីសម្ពោធរឿង «​​​សួស្ដីលោកគ្រូកំលោះ» កាលពីថ្ងៃទី២០ខែធ្នូ ​មានការ​ប្រកាសថា​​ខ្សែ​រឿង​ខ្មែរ​​ចំនួន​៤​​​​​​​​​ បាន​ក្លាយជា​រឿ​ងដែលរកចំណូល​បានខ្ពស់​ប្រចាំ​​ឆ្នាំ ខណៈដែល​រឿងទាំង​​៤​នោះ​​​​​សុទ្ធតែ​​​​​​សម្ដែងដោយ​​​​តារា​សម្ដែង​​កូន​​១ ​​អ្នកនាង សុខ សោម៉ាវត្តី។ ជាមួយ​​នេះ​​ នាង សុខ សោម៉ាវត្តី ជា​តារាដែលរកប្រាក់ចំណូលឲ្យផលិតករបាន​​ច្រើន​ជាង​គេ ​​​​ទើបធ្វើឲ្យនាង​​​រំពឹង​យ៉ាងខ្ពស់ថា ​​រឿងដែល​នាង​បានសម្ដែង​និង​​ទើប​ប្រកាស​បញ្ចំាងក៏អាច​​ទាញចំណូល​បាន​ខ្ពស់​​ដូចគ្នា​។

របាយការណ៍​ពី​បណ្ដា​រោង​កុន​​​កាលពី​ដើមខែ​ធ្នូ ​គឺមាន​ខ្សែរឿង​របស់​ផលិតករខ្មែរតែ​​​៤​ប៉ុណ្ណោះ​​​​ដែល​​ទទួលបាន​ប្រាក់ចំណូលខ្ពស់​​​ជាងគេ​​​​​​​ប្រចាំ​សម្រាប់​​ឆ្នាំ​២០១៦ ដោយ​រឿង​នីមួយៗ​ទទួលបាន​អ្នក​ទស្សនា​​​​យ៉ាង​ហោច​​ក៏​​៥ម៉ឺន​នាក់ និង​មានប្រាក់ចំណូល​ច្រើនជាង​២០​​ម៉ឺន​ដុល្លារ​​មុន​ពេលទម្លាក់ចេញ​ពីរោង​។ ​

ខ្សែ​​រឿង​ទាំង​នោះ​រួមមាន​​រឿង «​អ្នកនាង​ម្ចាស់​ឡឺកឺ» រឿង «​ទង់ព្រលឹង» រឿង «​សិស្ស​ប្អូនសំណព្វចិត្ត» និង​រឿង «កំពូលអ្នកសុំទានជួប​ស្នេហ៍»។ របាយការណ៍​នេះ​ ត្រូវ​បាន​ប្រកាសឡើង​ដោយ​លោក ​អ៊ិន សុភិន ​ម្ចាស់​ផលិតកម្ម​មហាហង្ស ដោយលោកបាន​បង្ហាញ​នូវ​​​​​ក្ដីរំភើប​យ៉ាងខ្លាំង​ដែលរឿ​​ង ​«​អ្នកនាង​ម្ចាស់ឡឺកឺ»​ បានឈរ​ចំណាត់ថ្នាក់​លេខ​​១ ​ក្នុងការទទួល​បានចំណូលខ្ពស់​ប្រចាំ​ឆ្នាំ​​ដែលមានអ្នកទស្សនា​ជាង​​៦​ម៉ឺន​នាក់ និង​បានចំណូលជា​ង​​​២០​ម៉ឺន​ដុល្លារ។ ​

លោកថា​​​​​​​​​ ៤​រឿង ដែល​ទទួលបានចំណូលខ្ពស់​សុទ្ធតែ​​​​ជា​រឿងដែល​សម្ដែងដោយ​​អ្នកនាង​ សុខ សោម៉ាវត្តី ទើប​លោកបង្ហាញនូវ​​ក្ដី​រំពឹង​​យ៉ាងខ្ពស់ថា​រឿង «​​​សួស្ដី​លោកគ្រូ​កំលោះ​»​​​​​​​​ ដែល​នាង​សម្ដែងតួឯក ក៏​​​​​​​​​​​មិនអាចស្រួលទាញ​ចំណូលបានទាប។ លោកថា ​រឿង​​​​នេះទាំងគុណភាព បច្ចេកទេស​ពន្លឺ បច្ចេកទេស​សំឡេង និង​សាច់រឿង​លោកមានទំនុកចិត្ត ហើយ​ដោយផ្អែកថា​​​​​ការសម្ដែងរបស់​​​​អ្នកនាង ​សុខ សោម៉ាវត្តី ​​​​​មានការ​គាំទ្រ​​​ស្ទើរតែ​គ្រប់រឿងដែល​​នាង​បានសម្ដែង​ផងនោះ ទើបកាន់តែ​បន្ថែមទម្ងន់។ លោកថា​​​​​​​​​​​​ ក្នុង​រឿ​ង ​«សួស្ដីលោកគ្រូកំលោះ» អ្នកនាងត្រូវសម្ដែង​ជា​នារី​​​​ដើរ​បោក​ស្នេហ៍​ប្រុស​ បន្ទាប់ពី​នាង​​​​​ចង​គំនុំ​នឹង​ឪពុករបស់នាង​ដែល​បោះ​​​បង់ម្ដាយ ហើយ​បណ្ដាលអោយម្ដាយ​នាង​ស្លាប់​​យ៉ាង​អណោចអធម។ ​

​លោក ​អ៊ិន សុភិន ថា​រឿ​​ង​នេះ លោក​បាន​បញ្ចូល​តួ​អង្គ​សំខាន់​៤ ​គឺ​​​នាយគ្រឿន នាយពែកមី ​អ្នកនាង​ខ្ញុង និង តារា​កំប្លែង ​វ៉ាន់ នីឡា ​​​​​​ដើម្បី​ឲ្យ​​រឿ​ងទាំង​មូល​​​ផ្ទុះសំណើច​តាំងពី​ដើម​ដល់ចប់។ ​លោកថា​រឿងនេះ​នឹង​មាន​សន្ទុះ​ល្អ​​​​​​​មិន​ខុស​ពី​រឿង​ «​អ្នកនាងម្ចាស់ឡឺកឺ» ​ដោយ​ផ្អែកតាម​​​ឈុត​​​ផ្សព្វ​ផ្សាយ​ដែល​លោកបាន​បង្ហោះ​ហើយមាន​អ្នក​​ចូលទស្សនា និងចែ​កចាយ​​​​ដល់ខ្ទង់សែន​នាក់​ត្រឹមតែ​ប៉ុន្មានថ្ងៃ។

លោកថា​រឿង​ «សួស្ដី​លោកគ្រូកំលោះ» ជា​រឿ​ងបង្ហាញ​ពី​គុណធម៌​​​របស់​​​គ្រូបង្រៀន ពីស្នេហាថ្លៃ​ថ្នូរ ​ពីការថែរក្សា​សិល្បៈបុរណ និ​ងពីការ​​រួម​ចំណែក​យកចិត្ត​ទុក​​ដាក់លើ​​​​​​​កុមារកំព្រា ​​​​​ដោយ​​​​​​​ខ្សែ​រឿងនេះ​ក្រោយ​ពី​ដាក់បញ្ចាំង​គ្រប់​​​​​​​​​​​​​​​​​​​​​រោ​ងចាប់ពីថ្ងៃ​ទី២២ ធ្នូតទៅ គឺលោកក៏មានគម្រោង​​​យកទៅ​​​​បញ្ចាំង​នៅ​ប្រទេស​ភូមា ឡាវ និង​ឥណ្ឌូនេស៊ីផងដែរ។ លោកថា​មានការ​​​ភ្ញាក់ផ្អើលដែល​​​​​រឿង​​​​​​​​​ចំនួន​​​​៤​ទទួលបានប្រាក់ចំណូលខ្ពស់ប្រចាំ​ឆ្នាំ​​២០១៦ មានរឿង​របស់លោក​​មួយ​នៅ​ក្នុង​នោះ ហើយ​សុទ្ធតែ​ជា​រឿងដែលសម្ដែងដោយ​​ ​អ្នកនាង​ សុខ សោម៉ាវត្តី។

អ្នកនាង សុខ សោម៉ាវត្តី បាន​​អះអាងថា ​​នេះជា​មោទនភាពដែល​​​​​​រឿងរបស់នាងសម្ដែងតួឯកបាន​​ក្លាយជា​រឿង​មាន​ប្រាក់​ចំណូល​​​​​​នាំមុខ​​​​​​​​ បន្ទាប់ពីបានដាក់បញ្ចាំង។ ​យ៉ាងណាមិញ អ្នកនាងថា​បើទោះជាមានការ​គាំទ្រ​បែបនេះ​​ក៏អ្នកនាង​នឹង​មិនទទួល​​​ការសម្ដែង​​​សម្រាប់​ឆ្នាំ​​២០១៧ ​នោះដែរ គឺ​នាង​នឹ​ង​​​​ទទួលសម្ដែង​គ្រប់​រឿងដែល​​​បានទទួល​​​តែ​ក្នុង​ឆ្នាំ​​​​​២០១៦​នេះ​ប៉ុណ្ណោះ ដើម្បី​​កុំអោយមហាជន​សាំមុខ និងដើម្បី​ទុក​ពេល​​​​​​​​​​​​បើកជំនួញ​ផ្ទាល់ខ្លួនមួយថ្មី ដែលអ្នកនាង​មិនទាន់ចង់បង្ហើប។

អ្នកនាងថា​ក្នុងឆ្នាំ​​២០១៧​ នឹ​​ងមាន​រឿង​មួយចំនួនដែល​អ្នកនាង​បានសម្ដែង​បន្ត​​ដាក់បញ្ចាំង តែ​អ្នកនាង​​មិនមែន​ជា​រឿងដែល​អ្នកនាង​ទទួល​ថត​ក្នុង​ឆ្នាំ​​២០១៧​នោះឡើយ គឺ​រឿង​ចាស់​​​ហើយមិនទាន់បញ្ចេញ​ប៉ុណ្ណោះ។ ​អ្នកនាងថា ​​​ក្នុងឆ្នាំ​២០១៧​ នាង​​​​នៅសម្ដែង​​២រឿង តែសុទ្ធតែ​ជា​រឿងដែ​លបានទទួលកាលពីពាក់កណ្ដាល​​ឆ្នាំ​​២០១៦​ទាំងអស់ អ៊ីចឹង​ហើយ​ទើប​នាង​​​​ទទូច​កុំអោយ​​​​មហាជន​យល់ច្រលំ​ថា​​អ្នកនាង​ប្រកាស​ថា​​​​​ផ្អាកៗ​ដើម្បី​កុំអោយ​មហាជន​​ជ្រិញ​ភ្នែក​នឹង​ការសម្ដែង​រឿង បែរជា​នៅ​តែ​ថត។ ​​​​​​យ៉ាងណាមិញ ផ្ទុយ​ពីអ្វីដែលអ្នកនា​ងប្រកាសថាសម្ដែងច្រើន​នឹង​សាប​​​កេរ្តិ៍ឈ្មោះ គេកត់សម្គាល់​ថា​ខ្សែ​រឿងរបស់នាង​​​​​​ដាក់បញ្ចាំង​មួយៗ​គឺ​​​មានចំណូល​ខ្ពស់​នាំមុខ ​​​​​ ​​​ខណៈដែលរឿង «សួស្ដីលោកគ្រូកំលោះ» ក៏ត្រូវគេប៉ាន់ស្មានថា​នឹង​ទទួលចំណូល​បាន​ច្រើន​មិនខុស​គ្នា​ព្រោះតែ​រឿង​នេះ​​ទាក់ទាញពីដើមដល់ចប់៕

VOD
ដោយ លោក វង្ស សុម៉ាលីន

ពិតជាមោទន​ភាព​កម្ពុជា​យើង ! កញ្ញា រ៉េត ស៊ូហ្សាណា ទទួល​បានចំណាត់ថ្នាក់លេខ៤ ក្នុងកម្មវិធី «The Voice» ​ជុំវិញពិភពលោក​ក្នុង​ឆ្នាំ២០១៦ (Video inside)



(ភ្នំពេញ)៖ នេះជាមោទនភាពថ្មី​មួយទៀតក្នុងវិស័យសិល្បៈរបស់កម្ពុជា ខណៈដែលកូនខ្មែរបានបង្ហាញសមត្ថភាពដ៏អស្ចារ្យគ្មានពីរ រហូតទទួលបានលទ្ធផល យ៉ាងគាប់ប្រសើរទាំងមិនគួរឲ្យជឿ។ មោទនភាពថ្មី ក្នុងវិស័យសិល្បៈ​នៅពេលនេះ គឺកញ្ញា រ៉េត ស៊ូហ្សាណា ដែលជាបេក្ខនារីដ៏លេចធ្លោក្នុងកម្មវិធី «The Voice Cambodia» រដូវកាលទី២ វគ្គ Blind Auditions និងជាកូនក្រុមរបស់ Coach ឱក សុគន្ធកញ្ញា ទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងកម្មវិធី «The Voice» ជុំវិញពិភពលោកក្នុងឆ្នាំ២០១៦ ដែលត្រូវបានចាត់បញ្ចូលជា «TOP 10 - BEST ​Blind Auditions​ of 2016 ​ The Voice Global​»។

គេនៅចាំបានថា បេក្ខនារី ដែលលេចធ្លោ​ជាងគេ ក្នុងកម្មវិធី «The Voice Cambodia» រដូវកាលទី២ ​កញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហាញសមត្ថភាព​របស់ខ្លួន តាមរយៈការ​បកស្រាយ បទច្រៀងជាភាសាអង់គ្លេស មានចំណងជើងថា «Power Of Love» ធ្វើឲ្យអ្នកគាំទ្របង្ហាញការគាំទ្រយ៉ាង​ខ្លាំងក្លា រហូតដល់ថ្នាក់​ហើបគូថ ចេញពីកៅអីអង្គុយ ជាពិសេសគ្រូបង្វឹក​ទាំង៤នាក់។

កញ្ញា រ៉េត ស៊ូហ្សាណា គឺជាបេក្ខនារីមួយរូប ដែលទទួលបានការគាំទ្រ យ៉ាងភ្លូកទឹកភ្លូកដី ជាពិសេសការច្រៀងសំនៀង ជាភាសាបរទេស បានល្អជាងគេ ហើយពេលនេះ គឺជាមុខមាត់ថ្មីមួយទៀត សម្រាប់ក្រុមគ្រួសាររបស់នាង ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដែលនាងត្រូវបាន ជ្រើសបញ្ចូល​ «The Voice Global TOP 10-BEST ​Blind Auditions​of 2016» ទាំងមិននឹកស្មានដល់ក្នុងចំណាត់ថ្នាក់លេខ៤។

សូមបញ្ជាក់ថា «The Voice Global TOP 10-BEST ​Blind Auditions​ of 2016» ត្រូវបានជ្រើសរើសយកចំនួន១០ប្រទេស ក្នុងនោះប្រទេស ព័រទុយហ្គាល់ ជាប់លេខ១, អាមេរិកលេខ២, អាហ្វ្រិកខាងត្បូងលេខ៣, កម្ពុជាលេខ៤, ហូឡង់លេខ៥, ប្រេស៊ីលលេខ៦, អូស្រ្តាលីលេខ៧, ឥណ្ឌូនេស៊ីលេខ៨, នីហ្សេរីយ៉ាលេខ៩ និងប្រទេសប៉ូញឡូញលេខ១០ ដែលបេក្ខជន-បេក្ខនារី​ទាំងអស់សុទ្ធសឹងតែមានសំឡេង​ដ៏អស្ចារ្យ។

ទោះបីយ៉ាងណាគេនៅចាំបានថា កាលពីនៅពេលប្រឡងកម្មវិធី The Voice កញ្ញា រ៉េត ស៊ូហ្សាណា បានជ្រើសរើសយកបទចម្រៀងជា ភាសាបរទេសដើម្បីច្រៀង ប្រឡងនៅក្នុងកម្មវិធី ហើយទទួលរងនូវការរិះគន់ពីបងប្អូនមួយចំនួនតូចថា ហេតុអ្វីមិនព្រមយកចម្រៀងជាតិមកច្រៀងវិញ។ ប៉ុន្តែអ្វីៗនៅពេលនេះការរិះគន់ទាំងនោះ ត្រូវបានខ្ទាតឆ្ងាយពីអារម្មណ៍បងប្អូន ដោយសារការសម្រេចជ្រើសរើសចម្រៀងបរទេសរបស់ក្មេងស្រី ស៊ូហ្សាណា ត្រូវបានគណៈកម្មការរបស់ The Voice ពិភពលោក ឲ្យចំណាត់ថ្នាក់លេខ៤ នៅក្នុងលំដាប់ពិភពលោក ដែលនេះបានបង្ហាញយ៉ាងច្បាស់ថា ជាភាពអស្ចារ្យរបស់ក្មេងស្រីកម្ពុជាមួយរូបលើវិស័យសិល្បៈពិភពលោក៕ (ទស្សនាបទចម្រៀង Top 10)



Fresh News