ចិន ផ្តល់ជំនួយ​សម្ភារ​សរុប​ទឹកប្រាក់​ជាង​១៦​លាន​ដុល្លារ ដល់គ​.​ជ​.​ប



​រដ្ឋាភិបាល​ចិន បានផ្តល់​ជំ​នួន​ជា​សម្ភារ ដល់​គណៈកម្មការ​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ដើម្បី​បម្រើ​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​។ ជំនួយ​នេះ មាន​ទឹកប្រាក់​ប្រមាណ​១៦​លាន​ដុល្លារ​អាមេរិក​។

​គ​.​ជ​.​ប នឹង​រៀបចំ​ពិធី ប្រគល់ និង​ទទួល​សម្ភារ បម្រើ​ដល់​ដំណើរការ​បោះឆ្នោត ពី​រដ្ឋាភិបាល​ចិន​នៅ​ថ្ងៃទី​២០ ខែធ្នូ​ខាងមុខ​។ បើតាម​សេចក្តីជូនដំណឹង​របស់ គ​.​ជ​.​ប ពិធី​នេះ នឹងធ្វើ​ឡើង​ក្រោម​វត្តមាន លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប និង​លោក ស្យុ​ង ព័រ​(Xiong Bo) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា នៅ​ឃ្លាំង គ​.​ជ​.​ប ស្ថិតនៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​១៧​ខែធ្នូ​នេះ​ថា ជំនួយ​សម្ភារ​ទាំងនេះ សរុប​ជា​ទឹកប្រាក់​ប្រមាណ​១៦​លាន​ដុល្លារ​។ ជំនួយ​ទាំងនោះ មាន​រថយន្ត ម៉ូតូ កុំព្យូទ័រ ទូរទស្សន៍ ឧបករណ៍​ដំឡើង​ជា​TV Conferecne និង​សម្ភារ​ការិយាល័យ​ដូចជា​តុ កៅអី ជាដើម សម្រាប់​ស្នាក់ការ គ​.​ជ​.​ប នៅ​ទូទាំង ២៥ រាជធានី​-​ខេត្ត​។ នេះ​បើតាម​អ្នកនាំពាក្យ​គ​.​ជ​.​ប​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

No comments: