
ភ្នំពេញ: មេបញ្ជាការកងកម្លាំងវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដាក់ចេញនូវ បទបញ្ជា ស្តីពីការប្រគល់ភារកិច្ច ស្ថាបនាបណ្តាញ ផ្លូវគមនាគមន៍ ឆ្នាំ២០១៧ ក្នុងការកសាងបោះបង្គោល ខ័ណ្ឌសីមា និងស្ថាបនាផ្លូវ ខ្សែក្រវាត់ព្រំដែន កម្ពុជា -វៀតណាម។
បទបញ្ជាខាងលើនេះ ត្រូវបាននាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការ វិស្វកម្ម អគ្គបញ្ជាការ ប្រកាសផ្សព្វផ្សាយ ដល់បណ្តាស្ថាប័នជំនាញ ចំណុះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នាឱកាសកិច្ចប្រជុំផ្សព្វផ្សាយ បទបញ្ជាជាមួយនឹងនាយទាហាន ក្រោមឱវាទកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ( ចោមចៅ)។
កម្លាំងវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលឈូសផ្លូវខ្សែក្រវាត់ព្រំដែន កម្ពុជា - វៀតណាម ចាប់ពីតំបន់ត្រីកោណអភិវឌ្ឍន៍ (កន្ទុយនាគ) រហូតមកទល់នឹងកងឯកភាពលេខ ៧១១ ស្ថិតក្នុងភូមិសាស្ត្រ នៃខេត្តរតនៈគិរី ប្រវែងប្រមាណ ២៥០ គីឡូម៉ែត្រ ។ ចំពោះមុខ ធ្វើទទឹង១០ម៉ែត្រ សិន និងឈូសផ្លូវបំបែក ពីផ្លូវខ្សែក្រវាត់ព្រំដែន ទៅកាន់ទីតាំងកសាង បង្គោលខ័ណ្ឌសីមា តាមចំនួនប្រគល់ជាក់ស្តែង នៅពេលក្រោយ។
ទទួលខុសត្រូវ កសាង និងបោះបង្គោលខ័ណ្ឌសីមា ទាំងនៅលើដីគោក និងលើដីលិចទឹក ចំនួន ៤៦៥ បង្គោល។ទទួលខុសត្រូវឈូសបើកផ្លូវ ខ្សែក្រវាត់ព្រំដែន កម្ពុជា - វៀតណាម ប្រវែងប្រមាណ ១១៥ គីឡូម៉ែត្រ បន្តពីកងឯកភាពលេខ ៧១៦ ក្នុងភូមិសាស្ត្រ នៃខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ និងឈូសផ្លូវបំបែកពីផ្លូវ ខ្សែក្រវាត់ព្រំដែន ទៅកាន់ទីតាំងកសាង បង្កោលខ័ណ្ឌសីមា តាមចំនួនប្រគល់ជាក់ស្តែង នៅពេលក្រោយ។
ទទួលខុសត្រូវឈូសបើកផ្លូវ ខ្សែក្រវាត់ព្រំដែន កម្ពុជា - វៀតណាម ប្រវែងប្រមាណ ១១៥ គីឡូម៉ែត្រ បន្តពីកងឯកភាពលេខ៧៤ រហូតមកទល់នឹងផ្លូវជាតិលេខ១ និងឈូសផ្លូវបំបែកពី ខ្សែក្រវាត់ព្រំដែន ទៅកាន់ទីតាំងកសាង បង្គោលខ័ណ្ឌសីមា តាមចំនួនប្រគល់ជាក់ស្តែង នៅពេលក្រោយ។ ស្ថាបនាផ្លូវក្រាលកៅស៊ូ ពីរស្រទាប់ (DBST) បន្តពីឃុំគគីរសោម ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១ ច្រកម្ទេស ប្រវែង ១០ គីឡូម៉ែត្រ ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង។
ទទួលខុសត្រូវ ស្ថាបនាផ្លូវក្រាលគ្រួសក្រហម តភ្ជាប់ពីកងវរៈសេនាតូចការពារព្រំដែន លេខ១០១ ស្រុកសៀមប៉ាង រហូតមកទល់ផ្លូវ ខ្សែក្រវាត់ព្រំដែន កម្ពុជា - ឡាវ ប្រវែង ១៥ គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រ នៃខេត្តស្ទឹងត្រែង៕
CEN
No comments:
Post a Comment